ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​បញ្ចូល​ជា​ថ្មី​​នូវក្រុម​ឧទ្ទាម​ហ៊ូ​ធី​យេ​ម៉ែ​ន​ក្នុង​បញ្ជី​ក្រុម​ភេរវក.ម្ម

3 ខែ មុន

សហរដ្ឋអាមេរិក ៖ បណ្ដា​សារព័ត៌មាន​អា​មេ​រិ​ក​រាយការណ៍​កាលពី​យប់​ថ្ងៃ​ទី​១៦​មក​រា​ថា សហរដ្ឋ​អាមេ​

សហរដ្ឋអាមេរិក ៖ បណ្ដា​សារព័ត៌មាន​អា​មេ​រិ​ក​រាយការណ៍​កាលពី​យប់​ថ្ងៃ​ទី​១៦​មក​រា​ថា សហរដ្ឋ​អាមេ​រិក​ត្រូវ​បញ្ចូល​ជា​ថ្មី​ពួក​ឧទ្ទាម​យេ​ម៉ែ​ន​ហ៊ូ​ធី​ទៅ​ក្នុង​បញ្ជី​ក្រុម​ភេរវកម្ម ក្រោយ​ពី​ក្រុម​នោះ​វាយប្រហារ​បណ្ដា​នាវា​ដឹក​ទំនិញ​ក្នុង​សមុទ្រ​ក្រហម​។

ការ​ប្រកាស​ពី​ការ​បញ្ចូល​ក្រុម​នេះ​ក្នុង​បញ្ជីខ្មៅ​ជា​ថ្មី​ត្រូវ​ប្រកាស​នា​ថ្ងៃ​ទី​១៧​មក​រា ខណៈ​កងទ័ព​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​១៦​មក​រា​វាយប្រហារ​លើ​ប្រទេស​យេ​ម៉ែ​ន សំដៅ​មី​សី​ុ​ល​៤​គ្រាប់​របស់​ពួក​ហ៊ូ​ធី ដែល​តំណាង​ឲ្យ​ការ​គំរាមកំហែង​បន្ទាន់​ដល់​បណ្ដា​នាវា​ដឹក​ទំនិញ​និង​បណ្ដា​នាវា​យោធា​។ នេះ​ជា​ប្រតិបត្តិការ​យោធា​លើក​ទី​៣​ហើយ​របស់​អា​មេ​រិ​ក ក្នុង​ពេល​មិន​ដល់​១​ស​ប្ដា​ហ៍​ផង ប្រឆាំង​ពួក​ហ៊ូ​ធី​ដែល​តែង​វាយប្រហារ​លើ​បណ្ដា​នាវា​ក្នុង​ដែនទឹក​យេ​ម៉ែ​ន ដែល​ពួក​គេ​ថា​បែប​នេះ​ជា​ការ​រួម​សាមគ្គីភាព​ជាមួយ​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​ដែល​កំពុង​ច្បាំង​ជាមួយ​អី​ុ​ស្រា​អែ​ល​នៅ​ជ្រោយ​ហ្គា​ហ្សា​។

ពួក​ហ៊ូ​ធី​នា​ថ្ងៃ​ទី​១៦​មក​រា​បាន​វាយប្រហារ​នាវា​ពាណិជ្ជកម្ម​មួយទៀត​។ កាលពី​ស​ប្ដា​ហ៍​មុន​អា​មេ​រិ​ក​និង​អង់គ្លេស​បាន​រួមដៃគ្នា​វាយប្រហារ​តាម​អាកាស​លើ​គោលដៅ​ដល់​ជិត​៣០​របស់​ពួក​ហ៊ូ​ធី​នៅ​យេ​ម៉ែ​ន​។ កងទ័ព​អា​មេ​រិ​ក​ក៏​វាយប្រហារ​ផង​ដែរ បណ្ដា​រ៉ា​ដា​និង​ហេ​ដ្ឋា​រចនា​សម្ព័​ន​ដ្រូ​ន​និង​មី​សី​ុ​ល​របស់​ពួក​ហ៊ូ​ធី​ដែល​នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច​ពី​ការ​រាលដាល​កាន់តែ​ខ្លាំង​នៃ​ជម្លោះ​ក្នុង​តំបន់​ម​ជ្ឈឹ​ម​បូព៌​៌ា​។

កងទ័ព​អា​មេ​រិ​ក​ក៏​អះអាង​ដែរ​នា​ថ្ងៃ​ទី​១៦​មក​រា ពី​ការ​ចា​ប់រិប​អូស​យក​គ្រឿងបន្លាស់​មី​សី​ុ​ល​ផលិត​នៅ​អី​ុ​រ៉​ង​ដែល​បញ្ជូន​ឲ្យ​ដល់​ពួក​ឧទ្ទាម​ហ៊ូ​ធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ