ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​​ចំណាស់​​​ជួសជុល​អណ្តូងស្នប់​ តែអត់​ដក​ឌុយ​​ចេញឆ.ក់ស្លា.ប់ភ្លា​ម​

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បុរស​វ័យ​៥៧​ឆ្នាំ​ម្នាក់បាន​ឆក់​ខ្សែភ្លើង​ស្លាប់​ភ្លាម​ៗ ក្រោយ​គាត់​ជួសជុល​អណ្តូង​ស្នប់​ភ្ជាប់​ម៉ូ​ទ័​រ​បូមទឹក​មិន​បាន​ដក​ឌុ​យ​ចេញពី​ហ្វ្រី​ភ្លើង បណ្តាល​អោយ​ឆ្លង​ចរន្តអគ្គិសនី​ឆក់​ស្លាប់​ភ្លាម​ៗ​យ៉ាង​អាណោចអាធ័ម ។ ករណី​នេះ បាន​កើតឡើង​នៅ​ថ្ងៃ​កាលពី​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៤…

ខេត្តស្វាយរៀង ៖ បុរស​វ័យ​៥៧​ឆ្នាំ​ម្នាក់បាន​ឆក់​ខ្សែភ្លើង​ស្លាប់​ភ្លាម​ៗ ក្រោយ​គាត់​ជួសជុល​អណ្តូង​ស្នប់​ភ្ជាប់​ម៉ូ​ទ័​រ​បូមទឹក​មិន​បាន​ដក​ឌុ​យ​ចេញពី​ហ្វ្រី​ភ្លើង បណ្តាល​អោយ​ឆ្លង​ចរន្តអគ្គិសនី​ឆក់​ស្លាប់​ភ្លាម​ៗ​យ៉ាង​អាណោចអាធ័ម ។ ករណី​នេះ បាន​កើតឡើង​នៅ​ថ្ងៃ​កាលពី​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៣​និង​១៥​នាទី​រសៀល​ស្ថិត​នៅ​ភូមិ ព្រៃ​ភ្នៀ​ត ឃុំ​សំឡី ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង ។

បើ​តាម​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សំឡី​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន​ពី​លោក​មេ​ភូមិ​ព្រៃ​ភ្នៀ​ត តាម​រយៈ​ទូរ​សព្ទ​ថា មាន​ករណី​មនុស្ស​ស្លាប់​ដោយ​ឆក់​ខ្សែភ្លើង ។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ​ភ្លាម កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​រោ​ទិ៍​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​សំឡី និង​លោក​មេ​ភូមិ​ព្រៃ​ភ្នៀ​ត បាន​ចុះ​ដល់​កន្លែង​កើតហេតុ ដើម្បី​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​។

ប្រភព​បានឱ្យ​ដឹង​ទៀត​ថា តាម​ការ​បំភ្លឺ​របស់​ឈ្មោះ ព្រាប សំ​អួន ភេទ​ស្រី អាយុ​៥៦​ឆ្នាំ​នៅ​ភូមិ​ព្រៃ​ភ្នៀ​ត​ឃុំ​សំឡី ត្រូវជា​ប្រពន្ធ​របស់​សព​រង​គ្រោះ​បាន​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ជំនាញ​ថា នៅ​វេលា​ម៉ោង​ប្រហែល​៩​ព្រឹក ប្ដី​របស់​ឈ្មោះ​ន​ង ភាព អាយុ​៥៧​ឆ្នាំ មុខរបរ​ជា​កសិករ បាន​អង្គុយ​ធ្វើ​អណ្តូងស្នប់​ដែល​មិន​មានទឹក​ចេញ​នៅ​ខាង​មុខ​ផ្ទះ​របស់​ខ្លួន​ដោយ​ត​ភ្ជាប់​ខ្សែភ្លើង (​ធ្វើ​អណ្តូងស្នប់​ទៅ​ម៉ូ​ទ​រ័​ទឹក​) ហើយ​ជន​រង​គ្រោះជា​ប្ដី​បាន​ប្រើ​គាត់​ឱ្យទៅ​ទិញ​ជ័រ​បិទ​ទុយោ​ជ័រ​ធ្វើ​ត​អណ្តូង ពេល​គាត់​ត្រឡប់​មក​វិញ ស្រាប់តែ​ឃើញ​ប្ដី​របស់​ខ្លួន​ដេក​ជិត​អណ្តូង​ទើប​ដឹង​ថា​ប្ដី​គាត់​ឆ្លង​ចរន្តអគ្គិសនី​ឆក់​ដួល​ដេក​ក្បែរ​អណ្តូង​ទៅ​ហើយ ឃើញ​ដូច្នេះ ខ្លួន​ក៏​បាន​ស្រែក​អោយ​បងប្អូន​អ្នក​ភូមិ​មក​ជួយ​សង្គ្រោះ ប៉ុន្តែ​អកុសល​ប្ដី​របស់​គាត់​បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ ។

ភ្លាម​នោះ សមត្ថកិច្ច​បាន​ចុះ​ដល់​ផ្ទះ​កើតហេតុ​ដើម្បី​ធ្វើការ​ពិនិត្យ​លើ​ដងខ្លួន​សាកសព ដោយ​ពិនិត្យ​ពុំ​មាន​ស្លាកស្នាម​រលាត់​ឬ​ដាច់​ទេ (​មាន​តែ​ស្នាម​ជាំ​បាតដៃ​ខាងស្តាំ​)​។ បន្ទាប់​ពី​ធ្វើការ​ពិនិត្យ ធ្វើ​កោសល្យវិច័យ​លើស​ពរួច​កម្លាំង​ជំនាញ​នៃ​អធិការ​នគរបាល​ស្រុក​កំពង់​រោ​ទិ៍ និង​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សំឡី​បាន​សន្និដ្ឋាន​ថា ឈ្មោះ នាង ភាព​(​ជន​រង​គ្រោះ​)​ពិតជា​ត្រូវ​បាន​ឆ្លង​ចរន្តអគ្គិសនី​ឆក់​បណ្ដាល​ឱ្យ​ស្លាប់​ពិតប្រាកដ​មែន ។ មូលហេតុ​ជួសជុល​អណ្តូងស្នប់​មានការ​ធ្វេស​ប្រ​ហេ​ស​(​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​) ។

បច្ចុប្បន្ន សព​ជន​រង​គ្រោះ​សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​រោ​ទិ៍ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​សំឡី​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ