អណ្តើកអង់គ្លេសមួយក្បាលអាយុ៤៥ឆ្នាំបានជួបគ្រោះថ្នាក់ហើយដាច់ជើងមួយ ។ ពេលនោះគេបានស្វះស្វែងរកមធ្យោបាយមួយជួយវាឱ្យអាចដើរបានដោយគ្មានការរំខាន ហើយដំណោះស្រាយដែលគេរកឃើញ គឺការជំនួសជើងដែលកាត់ចេញដោយកង់តូចមួយធ្វើពីបា្លស្ទិក ។
ទូលូជាអណ្តើកអាយុ៤៥ឆ្នាំ មានប្រវត្តិឈឺចាប់ដែលរាយការណ៍ដោយកាសែត DAILY MAIL ។ ក្នុងរដូវរងាពេលវាកំពុងតែដេកលក់ មានសត្វកណ្តុរធំមួយវាយប្រហារវា គឺកកេរជើងមុខវាមួយដែលចេញពីស្នូករបួសធ្ងន់ធ្ងរ ។ អណ្តើកអភ័ព្វនោះ ទោះបីដាច់ជើងមួយ តែវាអាចនៅរស់រហូតពេលនេះ ។ ពេលម្ចាស់វារកឃើញអណ្តើកឈ្មោះទូលូនេះគឺពេលវាត្រូវរបួសធ្ងន់ធ្ងរ ។ ជាក្តីរីករាយក្រុមពេទ្យសត្វអាចជួយសង្គ្រោះ និងព្យាបាលវា ។ ក៏ប៉ុន្តែជើងវាពុំអាចព្យាបាលជាឡើយ រួចវាក៏ពុំអាចដើរបានដែរ។
ដូច្នេះគេត្រូវរកមធ្យោបាយមួយ ដើម្បីកុំឱ្យរំខានដល់វាខ្លាំងពេក ក្នុងពេលត្រូវចល័តចុះឡើង ។ កង់មួយត្រូវបានដាក់ជំនួសជើង ។ ពេលនោះអណ្តើកទូលូជាមួយកង់បា្លស្ទិកវាអាចធ្វើដំណើរដោយស្រួល គឺអាចដើរលឿនជាងអណ្តើកធម្មតាផង ៕
ចែករំលែកព័តមាននេះ