ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី​​គ្លីន​តុន ​​ទៅ​កាន់​​ប៉ាគី​ស្ថាន​​​​ស្ងាត់​ៗ​

14 ឆ្នាំ មុន

រដ្ឋ​មន្ត្រី​​ការបរទេស​​សហរដ្ឋអាមេរិក​​ លោក​ស្រី​​ហ៊ីល ឡារី គ្លីនតុន ​​បានអញ្ជើញ​​ទៅ​ដល់​​ទីក្រុង​​​អ៊ីស្លាម៉ាបាដ ​ប្រទេសប៉ាគីស្ថាន​ កាលពី​ព្រឹក​​ថ្ងៃ​ទី​​២៧ ឧសភា ​សម្រាប់​ដំណើរ​​​ទស្ស​នកិច្ច​​​​​មិន​បាន​ប្រកាស​ទុកជាមុនមួយ​នៅប្រទេស​នេះ​ ដើម្បី​​លុបបំបាត់​​ការមិនទុកចិត្ត​​​​គ្នា​ ដែលបង្ក​ឡើង​​ដោយ​​​ចំណាត់ការ​ជា​ឯក​តោ​​ភាគី​​របស់កង​កុំម៉ង់​ដូ​​​​អាមេរិក ​​

រដ្ឋ​មន្ត្រី​​ការបរទេស​​សហរដ្ឋអាមេរិក​​ លោក​ស្រី​​ហ៊ីល ឡារី គ្លីនតុន ​​បានអញ្ជើញ​​ទៅ​ដល់​​ទីក្រុង​​​អ៊ីស្លាម៉ាបាដ ​ប្រទេសប៉ាគីស្ថាន​ កាលពី​ព្រឹក​​ថ្ងៃ​ទី​​២៧ ឧសភា ​សម្រាប់​ដំណើរ​​​ទស្ស​នកិច្ច​​​​​មិន​បាន​ប្រកាស​ទុកជាមុនមួយ​នៅប្រទេស​នេះ​ ដើម្បី​​លុបបំបាត់​​ការមិនទុកចិត្ត​​​​គ្នា​ ដែលបង្ក​ឡើង​​ដោយ​​​ចំណាត់ការ​ជា​ឯក​តោ​​ភាគី​​របស់កង​កុំម៉ង់​ដូ​​​​អាមេរិក ​​ដែលបាញ់​​សម្លាប់​មេដឹកនាំ​​ក្រុមអាល់​កៃដា​​​​ អូសាម៉ា ប៊ីនឡាដេន ​​នៅ​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​​កាលពីដើមខែ​ឧសភា​នេះ ។​

ទូរទស្សន៍​​រដ្ឋប៉ាគីស្ថាន​​​រាយការណ៍​ថា ក្នុង​អំឡុងពេល​​​​ទស្សនកិច្ច​​នៅ​ប្រទេស​ប៉ាគីស្ថាន​ លោកស្រី​គ្លីនតុន ​នឹង​​ចូលជួប​​​សម្តែង​ការ​គួរ​សម​​ជា​មួយ​​ប្រធានាធិបតី​​​​​​ នាយករដ្ឋ​មន្ត្រី​​​ និង​ប្រមុខ​​យោធា​ប៉ាគីស្ថាន​។​ ប្រភពនានា​និយាយ​ថា ​​ដំណើរ​​​ទស្សនកិច្ច​​របស់​លោកស្រី​​ហ៊ីល​ឡារី គ្លីនតុន ​​​នៅ​ប្រទេស​ប៉ាគីស្ថាន​នេះត្រូវ​លាក់បាំង​យ៉ាង​សម្ងាត់​ដោយ​​សារ​ហេតុ​​ផលសន្តិសុខ ​ហើយ​ក្រសួង​​ការ​បរទេស​​​ប៉ាគីស្ថាន​​​កាលពីថ្ងៃទី​​​២៥ ឧសភា បាន​​ច្រាន​ចោល​​​របាយការណ៍​​​ព័ត៌មាន​​នានា​អំពី​ដំណើរ​ទស្សន​កិច្ច​​នោះ​ ។ លោកស្រី​គ្លីនតុន ​​ជា​មន្ត្រី​​​ជាន់ខ្ពស់​បំផុត​​ដំបូងគេ​របស់​​អាមេរិក​​ដែល​អញ្ជើញ​​​ទៅបំពេញទស្ស​នកិច្ច​​នៅប្រទេស​ប៉ាគី​ស្ថាន​ ក្រោយពី​​ការ​​ស្លាប់របស់​​មេដឹកនាំ​​​​អាល់​កៃ​ដា ​​អូសាម៉ា ប៊ីនឡាដេន​ ដែលបណ្តាល​ឱ្យ​​​ទំនាក់​ទំនង​​ទ្វេភាគី​រវាង​អាមេរិក ​និងប៉ាគីស្ថាន​​មាន​ភាព​ជូ​រចត់ ។​

របាយការណ៍​ព័ត៌មាននានា​​​​​ឱ្យដឹង​​​ផងដែរ​ថា ​ប្រមុខ​​យោធា​អាមេរិក លោក​ម៉ៃ ​មូឡែន ក៏​បាន​អញ្ជើញ​​ទៅកាន់ប្រទេស​ប៉ាគីស្ថាន​ផងដែរ កាល​ពី​​យប់ថ្ងៃទី​​២៦ ឧសភា ដើម្បី​អម​​ទស្សន​កិច្ច​​​លោក​ស្រី​​​គ្លីនតុន ។​ លោកស្រី​​គ្លីនតុន ​បានអញ្ជើញ​ទៅកាន់​ប្រទេស​​ប៉ាគីស្ថាន​​​ចំ​ពេលមាន​បណ្តាញព័ត៌​មាន​​នានា​រាយការណ៍​ថា ប៉ាគីស្ថាន​នឹង​អនុ​ញ្ញាត​​ឱ្យ​ក្រុម​​ភ្នាក់ងារ​​​ចារ​​កម្ម​​កណ្តាលអាមេរិក (CIA) ចូលស្រាវជ្រាវ​​ក្នុង​​និវេសនដ្ឋាន​របស់ប៊ីនឡា​ដេន ​ដែលត្រូវ​​​បិទទ្វារ​​​ចោល​ចាប់តាំង​ពីប៊ីនឡា​ដេន​​ត្រូវបាន​បាញ់​សម្លាប់​​​មក ៕​