ខេត្តបន្ទាយមានជ័យ ៖ ផ្ទះប្រជាពលរដ្ឋចំនួន៦ខ្នងនៅឃុំរហាត់ទឹក ស្រុកមង្គលបុរី ត្រូវខ្យល់ព្យុះកួចបោកបក់ បណ្តាលឱ្យខូចខាតកាលពីវេលាម៉ោង២និង៣៥នាទីរសៀលថ្ងៃទី២៤ ឧសភា ឆ្នាំ២០១១ ។ លុះព្រឹកថ្ងៃទី២៥ ឧសភា ឆ្នាំ២០១១ លោកបេ ឱគីម ប្រធានក្រុមប្រឹក្សាស្រុកមង្គលបុរី បានដឹកនាំលោកប្រធានក្រុមប្រឹក្សាឃុំរហាត់ទឹក និងលោកមេភូមិអួរជួប ព្រមទាំងសមាជិកភូមិចុះទៅពិនិត្យ និងសួរសុខទុក្ខដល់ប្រជាពលរដ្ឋដែលទទួលរងនូវខ្យល់ព្យុះបំផ្លិចបំផ្លាញលំនៅឋានរបស់ពួកគាត់ផងដែរ ។
លោកបេ ឱគីម ប្រធានក្រុមប្រឹក្សាស្រុកមង្គលបុរី បានឱ្យដឹងថា លំនៅឋានរបស់ប្រជាពលរដ្ឋដែលទទួលរងនូវការខូចខាតទាំង៦គ្រួសារ នៅភូមិអូរជួប ឃុំរហាត់ទឹក ស្រុកមង្គលបុរី គឺមាន៣ខ្នងត្រូវខូចខាតទាំងស្រុង និងខូចខាតមធ្យមចំនួន៣ខ្នង ។ លោកប្រធានក្រុមប្រឹក្សាស្រុកបានបន្តទៀតថា លំនៅឋានរបស់ប្រជាពលរដ្ឋទាំង៦គ្រួសារ ដែលខូចខាតនោះមានគ្រួសាររបស់អ្នកស្រីញ៉ូវ រ៉ុម ដែលមានស្ថានភាពក្រីក្រជាងគេអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមង្គលបុរីបានឧបត្ថម្ភជាបណ្តោះអាសន្នជូននូវថវិកាចំនួន១០ម៉ឺនរៀល ៕
ចែករំលែកព័តមាននេះ