ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ធ្វើ​រដ្ឋបាល​ក្នុង​សណ្ឋាគារ “​ថៃ អាង​” ឃាត់ខ្លួនភ្ញៀវ​ប្រុស​ស្រី ១១​នាក់ ពាក់ព័ន្ធ​គ្រឿងញៀ.ន នៅ​ក្រុង​បា​វិត

1 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន បាន​ធ្វើ​ប្រតិបត្តិការ ចុះ​ធ្វើ​រដ្ឋបាល​តាម​សណ្ឋាគារ ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន…

ខេត្តស្វាយរៀង ៖ លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន បាន​ធ្វើ​ប្រតិបត្តិការ ចុះ​ធ្វើ​រដ្ឋបាល​តាម​សណ្ឋាគារ ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន បាន​ចំនួន​១១​នាក់ (​ស្រី​០៣​នាក់​) និង​សម្ភារៈ​ផ្សេង​ៗ​មួយ​ចំនួន នៅ​ក្រុង​បា​វិត ។

បើ​តាម​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ក្នុង​ការ​ប្រតិបត្តិការ​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ចុះ​ធ្វើ​រដ្ឋបាល​នៅ​សណ្ឋាគារ ថៃ អាង ក្នុងភូមិ​បា​វិត​កណ្ដាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង កាលពី​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២៤ លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្តស្វាយរៀង និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន បាន​ណែនាំ​ឲ្យ​ម្ចាស់​អាជីវកម្ម​ត្រូវ​ពង្រឹង​ការ​បង្ការ និង​សហការ​ជាមួយ​សមត្ថកិច្ច ដើម្បី​សុវត្ថិភាព ទីតាំង​របស់​ខ្លួន​ពី​ករណី​គ្រឿងញៀន ។

លោក តូច ប៉ូ​លី​វ៉ា បាន​លើក​ឡើង​ថា គោលការណ៍​ណែនាំ​លេខ​០០២ បាន​ចង្អុល និង​បង្កើន​ការ​ត្រួតពិនិត្យ​រដ្ឋបាល​តាម​គោលដៅ​សង្ស័យ​នានា អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព គ្មាន​គ្រឿងញៀន សំដៅ​កាត់​បន្ថយ និង​លុប​បំបាត់​សកម្មភាព​លូច​លាក់​កែ​ច្នៃ​សារធាតុ​គីមី​ផ្សំ ការ​ចរាចរ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ នៅ​តាម​មូលដ្ឋាន ដែល​ធ្វើ​សកម្មភាព​ចរាចរ​ទំនិញ​ចេញចូល​ឆ្លងកាត់​នៅ​តាម​បណ្តា​ក្រុង ស្រុក ក្នុង​ខេត្តស្វាយរៀង ។

អភិបាលរង​ខេត្តស្វាយរៀង បន្ថែម​ថា ការ​ធ្វើ​រដ្ឋបាល​នៅ​សណ្ឋាគារ ថៃ អាន នោះ​កម្លាំង​ជំនាញ​បាន​ធ្វើតេស្ត​រក​សារធាតុ​ញៀន លើ​ជនសង្ស័យ និង​បាន​រក​ឃើញ វិជ្ជមាន ទាំង​១១​នាក់ (​ស្រី​២​នាក់ ក្នុង​ចំណោម​១១​នាក់​នេះ​) មាន​ម្នាក់​បាន​រក្សា​ទុក​នៅ​កញ្ចប់​ម្ស៉ៅ​ស ចំនួន​២​កញ្ចប់​តូច ។

ក្រោយ​ពី​បាន​ធ្វើតេស្ត​រួច កម្លាំង​ជំនាញ​បាន​កសាង​កំណត់ហេតុ និង​បញ្ជូន​ជនសង្ស័យ​មក​សាកសួរ​ព័ត៌មាន​បន្ត ព្រមទាំង​បាន​អនុវត្ត​នីតិវិធី ។

ទីតាំង​ដែល​មិន​បាន​អនុវត្ត​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ រួម​មាន ៖ ពុំ​មាន​សៀវភៅ​កត់ត្រា​ឈ្មោះ​ភ្ញៀវ ចេញចូល​ស្នាក់​នៅ ការ​ថតចម្លង​ឯកសារ​លិខិតឆ្លងដែន អត្តសញ្ញាណ​បណ្ណ ពុំ​មានការ​បិទ​ស្កាត់​ហាមឃាត់ ការ​ប្រើប្រាស់​គ្រឿងញៀន និង​បំរាម​ផ្សេង​ៗ​ចាំបាច់​មួយ​ចំនួន​ទៀត ។

ក្នុង​នាម​តំណាង​ឲ្យ​អភិបាលខេត្ត ប្រធាន​គណ​:​បញ្ជា​ឯកភាព​ខេត្ត និង​ជា​ប្រធាន​គណកម្មាធិកា​ត្រូ​ត​ពិនិត្យ​គ្រឿងញៀន​ខេត្តស្វាយរៀង លោក តូច ប៉ូ​លី​វ៉ា បាន​អំពាវនាវ​ដល់​ម្ចាស់​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍ សប្បាយដ្ឋាន​ទាំងអស់ ត្រូវ​ពង្រឹង​ការ​បង្ការ និង​សហការ​ជាមួយ​សមត្ថកិច្ច ដើម្បី​សុវត្ថិភាព​ទីតាំង​អាជីវកម្ម​របស់​ខ្លួន​ពី​ករណី​គ្រឿងញៀន ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​សាកសួរ​រួច​មក ជនសង្ស័យ​ទាំង​១១​នាក់ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​មក​សាលាដំបូង​ខេត្តស្វាយរៀង ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ