ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចចម្រុះ​​​អនុវត្ត​​​​ ស.ជ.ណ ​​រុះ​រើ​​ផ្ទះ​៣ខ្នង​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​​​ចម្រុះ​​​មានមន្ត្រី​​​អាជ្ញាធរ​​សង្កាត់​-ខណ្ឌ កង​រាជអាវុធ​ហត្ថ និង​ប៉ូលិសនៃ​ស្នងការ​​រាជ​ធានី​ភ្នំពេញ​​ប្រមាណ​​៨០​​​នាក់ ដឹកនាំ​ដោយ​លោក​គឺ ​ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញា​រង និង​មន្ត្រី​​ក្រឡា​បញ្ជីនៃ​​​សាលា​ដំបូង​​​រាជធានីភ្នំពេញ ​​និង​មានការ​អញ្ជើញ​​​ចូល​រួម​ពី​​លោកឃួង ស្រេង ​អភិ​បាល​ខណ្ឌសែនសុខ

រាជធានីភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​​​ចម្រុះ​​​មានមន្ត្រី​​​អាជ្ញាធរ​​សង្កាត់​-ខណ្ឌ កង​រាជអាវុធ​ហត្ថ និង​ប៉ូលិសនៃ​ស្នងការ​​រាជ​ធានី​ភ្នំពេញ​​ប្រមាណ​​៨០​​​នាក់ ដឹកនាំ​ដោយ​លោក​គឺ ​ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញា​រង និង​មន្ត្រី​​ក្រឡា​បញ្ជីនៃ​​​សាលា​ដំបូង​​​រាជធានីភ្នំពេញ ​​និង​មានការ​អញ្ជើញ​​​ចូល​រួម​ពី​​លោកឃួង ស្រេង ​អភិ​បាល​ខណ្ឌសែនសុខ ​លោក​ម៉ក់ ហុង ​​អធិការ​ប៉ូលិស​​ខណ្ឌសែនសុខ ​លោកគិត សុផល ​​មេ​បញ្ជា​ការ​​កង​រាជអាវុធហត្ថ​ខណ្ឌសែនសុខ ​បាន​ចុះ​​​អនុវត្ត​ ស.ជ.ណ ​លេខ​៨៥៥ ចុះហត្ថ​លេខាដោយ​​​​​លោក​​ប៊ុន អ៊ុយ ​អនុ​រដ្ឋ​លេខា​​​ធិការ​​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី កាលពីថ្ងៃទី​​​៤ កក្កដា ​២០០៣ តាម​​​​ពាក្យ​បណ្តឹង​​​របស់លោក​ហាស់ និស្ស័យ ​ចុះ​ថ្ងៃទី​​​៤ ​មេសា​ ​២០០៣, ​លិខិត​​របស់​​អគ្គមេធាវី​​​រដ្ឋាភិបាល​ចុះថ្ងៃទី​​​២៩ ​មេសា ​​២០០៣, ​​ចំណារ​របស់​​​លោក​​ឧប​នាយក​រដ្ឋ​​មន្ត្រី​​ស ខេង ថ្ងៃទី​​​២៩ ឧសភា ២០០៣ ​​ដោយ​តម្រូវ​​ឱ្យ​​​​​លោក​ណេង ណៃ​ហេង, ឡាយ​តារា, ​​ប៉ិច ស្រ៊ា អ្នក​ចុះចាញ់ក្តី​។​

ការអនុវត្ត​​ខាងលើ​​​របស់​សមត្ថកិច្ច​​​ជំហាន​ដំបូង​​​​ឃាត់ខ្លួន​​​​​មនុស្ស​៤នាក់ ប្រុស​​១ ​ស្រី​៣នាក់ ដែល​បង្ក​​ភាពចលាចល​​​តតាំង​ពី​​​ជាមួយ​សមត្ថកិច្ច ​ទោះ​បីជា​​យ៉ាង​ណា សមត្ថកិច្ច​​បានចុះ​រុះ​រើ​។​ សំណង់​​​អនាធិបតេយ្យ​​​​ចំនួន​​៣ខ្នង ​​​បាន​ជោគ​ជ័យ ដោយ​​ប្រើ​រយៈ​ពេល​​៣ម៉ោង​​​ទើប​រុះ​​រើ​អស់។

ព័ត៌មានលម្អិត​នឹង​ផ្សាយជូននៅពេល​ក្រោយ និង​នៅលើទំព័រកាសែត​កោះសន្តិភាព​.