ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​! ជីដូន​កម្សត់​ដើរ​រើស​អេ​ត​ចាយ​ចិញ្ចឹម​ចៅ​ជួប​គ្រោះថ្នាក់​ប្រះ​ឆ្អឹង ដំបូលផ្ទះ​ក៏​ធ្លុះធ្លាយ (​វី​ដេ​អូ​)

3 ខែ មុន
  • កំពង់ឆ្នាំង

ពិតជា​គួរ​អាសូរ​ណាស់ លោកយាយ​វ័យ​៨៥​ឆ្នាំ​ម្នាក់ រស់នៅ​ក្រោម​ដំបូល​ស័ង្កសី​ប្រក់​មេឃ​យ៉ាង​ធ្លុះធ្លាយ បាន​លើកដៃ​សំពះ​ទាំង​សម្រក់​ទឹកភ្នែក​សុំ​ឱ្យ​មហាជន​ជួយ​ផង ខណៈ​ខ្លួន​ទាល់ច្រក​គ្មាន​ទីពឹង ចៅ​ក៏​ពុំ​អាច​ធ្វើ​អ្វី​បាន ចំណែក​កូន​ទៅ​ថៃ​ក៏​មិន​បានដឹង​ដំណឹង​ទៀត ហើយ

ខេត្តកំពង់ឆ្នាំង ៖ ពិតជា​គួរ​អាសូរ​ណាស់ លោកយាយ​វ័យ​៨៥​ឆ្នាំ​ម្នាក់ រស់នៅ​ក្រោម​ដំបូល​ស័ង្កសី​ប្រក់​មេឃ​យ៉ាង​ធ្លុះធ្លាយ បាន​លើកដៃ​សំពះ​ទាំង​សម្រក់​ទឹកភ្នែក​សុំ​ឱ្យ​មហាជន​ជួយ​ផង ខណៈ​ខ្លួន​ទាល់ច្រក​គ្មាន​ទីពឹង ចៅ​ក៏​ពុំ​អាច​ធ្វើ​អ្វី​បាន ចំណែក​កូន​ទៅ​ថៃ​ក៏​មិន​បានដឹង​ដំណឹង​ទៀត ហើយ​លោក​យាយ​រស់នៅ​ដោយ​ការ​ដើរ​រើស​អេ​ត​ចាយ និង​សុំ​ការ​សន្តោស​ប្រណី​ពី​អ្នក​ភូមិ​ផង​របង​ជាមួយ​គ្នា​។

នេះ​ហើយ​ជា​ជី​វិ​.​ត រឿង​ពិត​របស់​លោកយាយ​ម្នាក់ កំពុង​តែ​ធ្វើ​ឱ្យ​មហាជន​មានការ​អាណិត​ជា​ពន់ពេក ក្រោយ​លោកយាយ​មិន​ប្រាថ្នា​អ្វី​ច្រើន​ទេ សុំ​ត្រឹម​ស័ង្កសី និង​អាហារ​ហូប​ចុក​គ្រប់គ្រាន់ ក៏​ដូច​ជា​ព្យាបាល​ចៅ​ដែល​ជួប​គ្រោះ​ប្រះ​ឆ្អឹង​ជើង​នោះ​។

បើ​តាម​ប្រភព​ពី​គណនី​មួយ​ឈ្មោះ វឿ​ន ថា​រី បាន​ប្រាប់​អោយ​ដឹង​ថា «​យាយ​ស្រក់​ទឹកភ្នែក​ម៉ាត់​ៗ… ហ៊ឹ​ម​! អាសូរ​ចិត្ត លោកយាយ​អាយុ​៨៥​ឆ្នាំ យំ​រៀបរាប់ ចៅ​ជួប​គ្រោះថ្នាក់​គេ​កៀរ​ប្រេះ​ឆ្អឹង​ជើង​ដេកពេទ្យ យាយ​មាន​លុយ​ត្រឹមតែ​១០០០០​រៀល​។ គ្មាន​លុយ​ព្យាបាល​ចៅ យាយ​តស៊ូ​ដើរ​រើស​សម្បក​ដប​ទឹក​សុទ្ធ អេ​ត​ចាយ ដូរ​យក​លុយ​មក​មើលថែ​ចៅ និង​ទិញ​អង្ករ​ដាំបាយ​ហូប មួយ​ថ្ងៃ​រើស​បាន​តែ​៣០០០​រៀល​តែ​ប៉ុណ្ណោះ​។ លេខ​លម្អិត​ព័ត៌មាន 096 34 95 606 សាមគ្គី​មាន​ជ័យ កំពង់ឆ្នាំង​។ សូម​អរគុណ​ទុកជា​មុន​»​។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព អ្នកស្រី វឿ​ន ថា​រី ដែល​ធ្លាប់​បាន​ជួប​សួរ​សុខ​លោកយាយ បាន​ប្រាប់​ឱ្យ​ដឹង​ថា «​លោកយាយ​ពិតជា​គួរ​ឱ្យ​អាណិត​ណាស់ ដោយ​លោកយាយ​គ្មាន​ទីពឹង​នោះ​ឡើយ ហើយ​ត្រូវ​ចិញ្ចឹម​ចៅ​ដែល​ប្រះ​ឆ្អឹង​ជើង​ទៀត មូលហេតុ​គឺ​កាលពី​ពេល​កន្លង​ទៅ ចៅ​លោក​ជួប​គ្រោះថ្នាក់​។ ហើយ​កាលនោះ​ទៀត​សោត លោកយាយ​មាន​លុយ​ត្រឹម​១០០០០​រៀល​ប៉ុណ្ណោះ​ក្នុង​ការ​ព្យាបាល​ចៅ គ្រានោះ​លោក​ដើរ​សុំ​គេ​ផង ដើរ​រើស​សម្បក​ដប សម្បក​កំប៉ុង​ផង​»​។

អ្នកស្រី វឿ​ន ថា​រី បាន​បន្ត​ថា «​លោកយាយ​ឈ្មោះ ស៊យ លោកយាយ​សព្វថ្ងៃ​រស់នៅ​ភូមិ​ត្បែងខ្ពស់ ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មាន​ជ័យ ខេត្ត​កំពង់​ឆ្នាំ​។ លោកយាយ​ប្រកប​របរ​ដើរ​រើស​អេ​ត​ចាយ​លក់​បាន​លុយ​ទុក​គ្រាន់​ចិញ្ចឹមជីវិត ជួនកាល​គេ​អាណិត គេ​ក៏​អោយ​បន្តិច​ប​ន្ដួ​ត ទុក​គ្រាន់​បាន​លុយ​ទិញ​អង្គរ​ហូប​ចុក​»​។

បើ​តាម​លោកយាយ ស៊យ ដែល​មាន​អាយុ​៨៥​ឆ្នាំ បាន​និយាយ​ដែរ​ថា «​លោកយាយ​សុំ​ត្រឹម​ស័ង្កសី​សម្រាប់​ប្រក់ផ្ទះ និង​ស្បៀងអាហារ ដោយ​លោកយាយ​រក​ព្រឹក​ខ្វះ​ល្ងាច ហើយ​គ្មាន​ទីពឹង​នោះ​ឡើយ ចំណែក​កូន​ទៅ​ធ្វើការ​នៅ​ថៃ​ក៏​គ្មាន​ដំណឹង​ទៀត រីឯ​ចៅ​ក៏​គ្រោះថ្នាក់​ផង​ដែរ​។ លោកយាយ​សព្វ​ថ្ងៃនេះ​ពិតជា​លំបាក​ខ្លាំង​ណាស់ ត្រូវ​រ៉ាប់រង​ចិញ្ចឹម​ចៅ​ដែល​គ្រោះថ្នាក់​ធ្វើ​ឱ្យ​ប្រះ​ឆ្អឹង​ជើង ដោយ​ការ​ដើរ​រើស​អេ​ត​ចាយ និង​ដើរ​សុំទាន​គេ​»​។

គួរ​បញ្ជាក់​ដែរ​ថា លោកយាយ​រស់នៅ​៣​នាក់​ជាមួយ​ចៅ ដោយ​ចៅ​មិន​អាច​ធ្វើ​អ្វី​បាន​នោះ​ទេ ហើយ​លោកយាយ​សុំ​ត្រឹម​ស័ង្កសី​ប្រក់​ដំបូលផ្ទះ​តែ​ប៉ុណ្ណោះ ព្រោះថា នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​មក​ម្តង​ៗ គឺ​ត្រូវ​ជ្រក​ភ្លៀង​ក្រោយ​ផ្ទះ​ដ៏​កម្សត់​ដែល​ដំបូល​ធ្លុះ​ធា្ល​យ​នោះ​៕

អត្ថបទ​ដោយ ៖ លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ