ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​ឈើ​ជា​ច្រើន​សន្លឹក​ដែល​ឈ្មួញ​យក​ស្ដុក​ទុក​ក្នុង​ដី​ឡូ​តិ៍​មួយ​កន្លែង

3 ខែ មុន
  • រតនគិរី

ឈើ​ប្រភេទ​ស្រឡៅ​ក្តារងឿ ជិត​២០​សន្លឹក ដែល​មេ​ឈ្មួញ​ដុះ​ស្លែ​ម្នាក់​ដឹក​យក​មក​ស្តុ​ប​ទុក​នៅ​ក្នុង​ដី​ឡូ​តិ៍​មួយ​កន្លែង​សម្រាប់​ធ្វើ​អាជីវកម្ម ដោយ​មិន​ស្របច្បាប់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះ​ទៅ​បង្ក្រាប រួច​យក​ទៅ

ខេត្តរតនគិរី ៖ ឈើ​ប្រភេទ​ស្រឡៅ​ក្តារងឿ ជិត​២០​សន្លឹក ដែល​មេ​ឈ្មួញ​ដុះ​ស្លែ​ម្នាក់​ដឹក​យក​មក​ស្តុ​ប​ទុក​នៅ​ក្នុង​ដី​ឡូ​តិ៍​មួយ​កន្លែង​សម្រាប់​ធ្វើ​អាជីវកម្ម ដោយ​មិន​ស្របច្បាប់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះ​ទៅ​បង្ក្រាប រួច​យក​ទៅ​រក្សារ​ទុក ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់​ព្រៃឈើ​ហើយ​។

ការ​ចុះ​បង្ក្រាប​នោះ កម្លាំង​ចម្រុះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៤ ស្ថិត​ក្នុងភូមិ​អូ​រក​ន្ទិ​ល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី ។

ប្រតិបត្តិការ​សមត្ថកិច្ច​ចម្រុះ ចុះ​ឡោម​ព័ទ្ធ​គំនរ​ឈើ​ខាងលើ រួម​មាន​៖ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​, កម្លាំង​រដ្ឋបាល​ព្រៃឈើ​ក្រុង​បាន​លុង ដឹកនាំ​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ង សុភាព ស្នងការ​នគរបាល​ខេត្ត និង​មានការ​ចង្អុលបង្ហាញ​ពី​លោក លាង អ៊ូ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តរតនគិរី​។

បើ​តាម​ប្រភព​បង្ហើប​ឱ្យ​ដឹង​ថា មុន​សមត្ថកិច្ច​ចុះ​ទៅ​ដល់​គំនរ​ឈើ​ទាំងនោះ គឺ​ក្រុម​ឈ្មួញ​បាន​ជម្លៀស​ឈើ​ល្អ​ៗ​ចេញពី​គំនរ​អស់​ជា​ច្រើន​សន្លឹក​ទៅ​ហើយ ហាក់បីដូចជា​បានដឹង​រឿង​ជា​មុន​អ៊ីចឹង​។ លុះ​ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់ គឺ​ឃើញ​នៅ​សល់​តែ​ចំនួន​១៩​សន្លឹក​តែ​ប៉ុណ្ណោះ ដែល​ជា​ប្រភេទ​ឈើ​ស្រឡៅ​សុទ្ធ (​ស្មើ​ជាង​មួយ​ម៉ែត្រគូប​១.៦៦​ម៉ែ​គូប​) និង​ឈើ​ក្លុំ​បួន​ជ្រុង ប្រភេទ​សុ​ក្រំ​ចំនួន​២​ដុំ​ទៀត ។ ចំណែកឯ​ម្ចាស់​ឈើ​មានឈ្មោះ គុណ ២​នាក់​ប្តី​ប្រពន្ធ​វិញ បាន​ចាក់សោរ​ទ្វារផ្ទះ រួច​រត់គេច​ខ្លួន​បាត់​ស្រមោល​ភ្លាម​ៗ​តែ​ម្ដង ។

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​វិញ ក៏​បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា ឈ្មួញ​ដុះ​ស្លែ​ម្នាក់​នោះ មាន​ទីលំនៅ​ផ្ទះ​ជួល​ចល័ត រហូត​មិន​មាន​លំនឹង​នោះ​ឡើយ ប៉ុន្តែ​ប៉ុន្មាន​ខែ​មុន គឺ​រស់នៅ​ទីរួមស្រុក​អូរ​ជុំ លុះ​ចូល​មក​ខែ​ថ្មី ឆ្នាំ​២០២៤​នេះ ក៏​មក​រស់នៅ​ផ្ទះ​ជួល​ទីតាំង​ដែល​សមត្ថកិច្ច​ចុះ​បង្ក្រាប​ខាងលើ​នេះ​ដែល​ជា​កន្លែង​អំណោយផល ស្ងាត់​ល្អ​ផង ងាយស្រួល​លក់​ចេញ ទិញ​ចូល បទល្មើស​ព្រៃឈើ នោះ​។

ប្រភព​ដដែល​បន្ត​ថា មិន​ត្រឹមតែ​ប៉ុណ្ណោះ គេ​តែងតែ​ឃើញ​ឈ្មួញ​នោះ​ប្រមូល​ទិញ​ឈើ រួច​ដឹក​តាម​ម៉ូតូ​ខ្នាត​យក្ស ចេញពី​ព្រៃ​សហគមន៍ ព្រៃ​ការពារ និង​ព្រៃ​អភិរក្ស​ជីវៈចម្រុះ ក្នុងស្រុក​វើ​ន​សៃ​ន នៅ​ពេល​យប់​កណ្តាលអធ្រាត្រ ឬ​ជិត​ភ្លឺ ពេល​ដែល​សមត្ថកិច្ច​សម្រាក​ដេក​លក់​។

បច្ចុប្បន្ន វត្ថុ​តាង​ខាងលើ ត្រូវ​បាន​កម្លាំង​ជំនាញ​ព្រៃឈើ​ក្រុង​បាន​លុង យក​ទៅ​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់​ព្រៃឈើ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ