ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កើត​ល្បែ​.​ង​ជ​.​ល់​មាន់​តាម​អន​ឡាញ ស៊ីសង​ចាញ់​ឈ្នះ​ស្រែក​ហ៊ោ​បែកផ្សែង

1 ឆ្នាំ មុន
  • ក្រចេះ

ទោះបីជា​ច្បាប់​បានការ​ហាមឃាត់ ឬ​មាន​បទបញ្ជា​ពី​សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី​យ៉ាងណា​ក្តី ក៏​នៅ​តែ​កើត​មានការ​បើក​ឲ្យ​លេង​ល្បែ​.​ង​ស៊ីសង​ខុសច្បាប់ តាម​ប្រព័ន្ធ Online គ្រប់​ប្រភេទ​យ៉ាង​អនាធិបតេយ្យ​រីក​ដូច​ផ្សិត តាម​បណ្តា​ស្រុក​នានា ស្ថិត​ក្នុង

ខេត្តក្រចេះ ៖ ទោះបីជា​ច្បាប់​បានការ​ហាមឃាត់ ឬ​មាន​បទបញ្ជា​ពី​សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី​យ៉ាងណា​ក្តី ក៏​នៅ​តែ​កើត​មានការ​បើក​ឲ្យ​លេង​ល្បែ​.​ង​ស៊ីសង​ខុសច្បាប់ តាម​ប្រព័ន្ធ Online គ្រប់​ប្រភេទ​យ៉ាង​អនាធិបតេយ្យ​រីក​ដូច​ផ្សិត តាម​បណ្តា​ស្រុក​នានា ស្ថិត​ក្នុង​ខេត្តក្រចេះ នេះ​ដដែល ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​ខេត្តក្រចេះ បាន​លួ​.​ច​បង្ហើប​ឱ្យ​ដឹង​ថា ៖ មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​មក​ហើយ​ដែល​បាន​ប្តឹង​សមត្ថកិច្ច និង​អាជ្ញាធរ​ភូមិ ឃុំ ស្រុក ខេត្ត ទាក់ទិន​នឹង​មានការ​បើក​ឲ្យ​លេង​ល្បែ​.​ង​ស៊ីសង​ជ​.​ល់​មាន់​ខុសច្បាប់​តាម​ប្រព័ន្ធ Online យ៉ាង​អនាធិបតេយ្យ​រីក​ដូច​ផ្សិត ដែល​មាននៅ​តាម​បណ្តា​ស្រុក​នានា ក្នុង​ខេត្តក្រចេះ​នេះ តែ​ទោះបីជា​យ៉ាងណា ក៏​នៅ​មិន​មានការ​ចុះ​បង្ក្រាប​ដដែល​។

ប្រភព​ដដែល​បន្ត​ថា ព្រោះ​គ្រប់​ទីតាំង​ល្បែ​.​ង​ស៊ីសង​ជ​.​ល់​មាន់​តាម​ប្រព័ន្ធ Online ទាំង​អស់នោះ ប្រហែលជា​មាន​ខ្សែ​ខ្នងបង្អែក​នៅ​ចាំ​កាង​ពីក្រោយ ហើយនឹង​ជា​ឆ្នាំងបាយ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ផង​ដែរ ទើប​គេ​ហ៊ាន​ឲ្យ​បើក​លេង​ពេញ​ទូ​ទាំង​ខេត្ត​បែប​នេះ ។

គេ​សង្កេត​ឃើញ​ទីតាំង​មួយ​ចំនួន​ដែល​កំពុង​តែ​ប្រមូលផ្តុំ​គ្នា​លេង​យ៉ាង​អ៊ូរ​អរ​បំផុត ដូច​ជា នៅ​តារាង​បាល់ទាត់ ជិត​វត្ត​ប​ច្ឆា ក្នុង​ក្រុង​ក្រចេះ ខេត្តក្រចេះ និង​ក្រោយ​ផ្សារ​អូរ​ឬ​ស្សី មាន​២​ទីតាំង ស្ថិត​ក្នុង​សង្កាត់​អូរ​ឫស្សី ក្រុង​ក្រចេះ ថែម​ទាំង​មានការ​លេង​ហ៊ោ​ក​ញ្ជៀ​វ​មិន​គិត​ជា​ការ​រំខាន​ដល់​អ្នក​រស់នៅ​ក្បែរ​ខាង ឬ​ខ្លាច​សមត្ថកិច្ច​បង្ក្រាប​នោះ​ឡើយ ព្រោះ​កំពុង​ពេញ​និយម​។

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ទីតាំង​លេង​ល្បែ​.​ង​ជ​.​ល់​មាន់ Online នោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា តាម​ភូមិ​-​ស្រុក​នានា ក្នុង​ខេត្តក្រចេះ​ទាំងមូល កើត​មានការ​បើក​ឲ្យ​ស្ទើរតែ​គ្រប់​ភូមិ​ទៅ​ហើយ តាម​ភូមិសាស្ត្រ​ទាំងនេះ បើក​ឲ្យ​លេង​ល្បែ​.​ង​ស៊ីសង​ខុសច្បាប់​តាម Online ទាំងអស់ មិន​ដែល​ឃើញ​សមត្ថកិច្ច​បង្ក្រាប​នោះ​ទេ​។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ