ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ណាស់​! លោកយាយ​វ័យ​៨៩​ឆ្នាំ ដើរ​រើស​អេ​ត​ចាយ​ពី​ព្រឹក​ដល់​ល្ងាច ដើម្បី​ក្រពះ (​វី​ដេ​អូ​)

3 ខែ មុន
  • កំពត

ម្តាយ​ម្នាក់​ចិញ្ចឹម​កូន​បួនដប់​នាក់​រស់ ប៉ុន្តែ​កូន​ៗ​ចិញ្ចឹម​ម្តាយ​ម្នាក់​មិន​រស់​។ ជា​ការ​ពិត​ណាស់ នេះ​គឺជា​រឿង​ពិត​របស់​លោកយាយ​ម្នាក់ កំពុង​តែ​ធ្វើ​អោ​យម​ហាន​ជន​ចង់​ដឹង​ជា​ខ្លាំង ក្រោយ​ពី​លោក​មាន​វ័យ​កាន់តែ​ជ្រេ​ទៅ​ហើយ​ក្តី តែ​លោក​យាយ​ពុំ​បាន​ស្រាក់ស្រាន្ដ​នោះ​ឡើយ ដោយ​លោក​យាយ​​នៅ​តែ​អូស​រទេះ​រើស

ខេត្តកំពត ៖ ម្តាយ​ម្នាក់​ចិញ្ចឹម​កូន​បួនដប់​នាក់​រស់ ប៉ុន្តែ​កូន​ៗ​ចិញ្ចឹម​ម្តាយ​ម្នាក់​មិន​រស់​។ ជា​ការ​ពិត​ណាស់ នេះ​គឺជា​រឿង​ពិត​របស់​លោកយាយ​ម្នាក់ កំពុង​តែ​ធ្វើ​អោ​យម​ហាន​ជន​ចង់​ដឹង​ជា​ខ្លាំង ក្រោយ​ពី​លោក​មាន​វ័យ​កាន់តែ​ជ្រេ​ទៅ​ហើយ​ក្តី តែ​លោកយាយ​ពុំ​បាន​ស្រាក់ស្រាន្ដ​នោះ​ឡើយ ដោយ​លោក​យាយ​​នៅ​តែ​អូស​រទេះ​រើស​កំប៉ុង សម្បក​ដប​ត្រុ​ក​ៗ នៅ​ក្នុង​ក្រុង​កំពត ធ្វើ​ឱ្យ​បងប្អូន​មហាជន​នៅ​ម្តុំ​នោះ អាច​នឹង​ឃើញ​លោកយាយ​ហើយ ព្រោះ​លោកយាយ​ប្រកប​របរ​នេះ​ប្រមាណ​ជាង​៤០​ឆ្នាំ​មក​ហើយ​។

ពិតមែន​ហើយ ម្តាយ​គេ​ម្តាយ​យើង នៅ​ពេល​ឃើញ​បែប​នេះ ពិតជា​គួរ​ឱ្យ​អាណិត​លោកយាយ​ខ្លាំង​ណាស់ ហើយ​លោកយាយ​ប្រកប​របរ​មួយ​នេះ​រាប់​សិប​ឆ្នាំ​ហើយ ដោយ​លោក​ពុំ​ចង់​ពឹង​កូន​ៗ ពោល​គឺ​លោកយាយ​មាន​កម្លាំង​ធ្វើការ​ងារ​បាន លោកយាយ​ចេះ​តែ​ខំ​ទៅ ដើម្បី​ខ្លួន​មួយ ក្រពះ​មួយ​។

បើ​តាម​គណនី​បណ្តាញ​សង្គម​យក្ស Tik Tok មួយ បាន​ធ្វើការ​បង្ហោះ ហើយ​លោក​ឡើង​ថា «​ខ្ញុំ​ក្រ​ទ្រព្យ តែ​ចិត្ត​ខ្ញុំ​អត់​ក្រ​ទេ​»​។ ក្នុង​នោះ​ផង​ដែរ ក៏​ឃើញ​ថា មាន​មហាជន​ជា​ច្រើន​នាក់​សម្តែង​ការ​អាណិត​លោកយាយ​ជា​ពន់ពេក ក្រោយ​ឃើញ​លោកយាយ​ចាស់ សក់​ក៏​ស្កូវ ខ្នង​ក៏​កោង តែ​លោកយាយ​នៅ​អូសរ​ទះ​អេ​ត​ចាយ​ទៀត ខណៈ​លោក​យាយ​មាន​អាយុ​៨៩​ឆ្នាំ​ហើយ​ ពោល​គឺ​ខណៈ​ចាស់​ៗ​មួយ​ចំនួន មាន​វ័យ​ស្រ​បា​នឹង​លោកយាយ អាច​នឹង​ទទួល​បាន​ភាព​កក់ក្តៅ​ពី​កូនចៅ ទឹក​ក្តៅ ទឹក​ត្រជាក់ ដោយ​ឥត​លំបាក​នោះ​ឡើយ​។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព លោក ម៉ៅ សំណាង ដែល​ជា​អ្នកដឹង​ជញ្ជូន បាន​ប្រាប់​អោយ​ដឹង​ថា «​លោក​តែងតែ​ឃើញ​យាយ​នៅ​ម្តុំ​រង្វង់​មូល​ធុ​រេ​ន​នៃ​ខេត្តកំពត ដោយ​លោកយាយ​ប្រកប​របរ​ដើរ​រើស​អេ​ត​ចាយ ហើយ​មួយ​ថ្ងៃ​ៗ បាន​ត្រឹម​៥​ពាន់​រៀល ឬ​១០០០០​រៀល​ក្នុង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​។ លោកយាយ​មិន​ចង់​ពឹង​កូនចៅ​នោះ​ឡើយ ហើយ​លោកយាយ​បាន​ប្រកប​របរ​មួយ​នេះ ប្រមាណ​ជា​ជាង​៤០​ឆ្នាំ​មក​ហើយ​​»​។

លោក ម៉ៅ សំណាង ដែល​តែងតែ​ជួប​លោកយាយ និង​ជួយ​ដល់​លោកយាយ​ដោយ​ការ​ផ្តល់​អាហារ​ជា​ញឹកញាប់ បាន​ប្រាប់​អោយ​ដឹង​បន្ត​ថា «​លោកយាយ​ពិតជា​គួរ​អោយ​អាណិត​ណាស់ ព្រោះ​លោកយាយ​មាន​វ័យចាស់​ណាស់​ទៅ​ហើយ ប៉ុន្តែ​លោកយាយ​នៅ​តែ​ដើរ​អូស​រទេះ​រើស​អេ​ត​ចាយ​បាន​ដដែល​។ លោក​យាយ​រើស​អេ​ត​ចាយ​តាំងពី​ម៉ោង​៥​ព្រឹក​ស្រាង​ៗ រហូត​ដល់​ម៉ោង​៥​ទៅ​៦​ល្ងាច ដោយ​លោកយាយ​ដើរ​គ្រប់កន្លែង​រៀងរាល់ថ្ងៃ​»​។

លោក​បន្ត​ថា «​លោកយាយ​ពុំ​លើកដៃ​សុំ​គេ​នោះ​ឡើយ ដោយ​លោកយាយ​ខ្មាស​គេ ដូច្នេះ​ការ​ដែល​ដើរ​អេ​ត​ចាយ​នោះ លោកយាយ​រីករាយ​ជា​ជាង​ការ​លើកដៃ​សុំ​គេ​។ ហើយ​មួយទៀត ចំពោះ​រឿង​កូនចៅ​វិញ គឺ​លោកយាយ​មាន ប៉ុន្តែ​លោកយាយ​បញ្ជាក់​ច្បាស់​ៗ​ថា លោកយាយ​រស់នៅ​តែឯង​ស្រួល​ជាង ដោយ​មិន​ចង់​ពឹង​កូនចៅ​នោះ​ឡើយ​»​។

គួរ​បញ្ជាក់​ដែរ​ថា លោកយាយ​ពើបប្រទះ​នូវ​ការ​ខ្វះខាត​យ៉ាង​ខ្លាំង ហើយ​ភ្នែក​របស់​លោកយាយ​ម្ខាង​ក៏​មើល​ច្បាស់​ដែរ ព្រោះតែ​វ័យ​របស់​លោកយាយ​ក៏​កាន់តែ​ជ្រេ​ទៅ​ហើយ​៕

អត្ថបទ​ដោយ ៖ លី​ហួ គី​ម​ឆាយ

@unes68715027

ការឆ្លើយតប​នឹង @user57221291758414 #ខ្ញុំក្រទ្រព្យតែទឹកចិត្ដខ្ញុំអត់ក្រទេ

♬ សំឡេងដើម – nang jr zin – nang jr zin
@unes68715027

ការឆ្លើយតប​នឹង @ochhing ទឹកប្រាក់របស់បងបងទិញគ្រឿងប្រេីប្រាស់ជូនលោកយាយហេីយ 🙏💞

♬ សំឡេងដើម – nang jr zin – nang jr zin

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ