ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ថ៌កំបាំង​នៃ​រឿង​គ្រោ​.​ង​ឆ្អឹ​.​ង​មនុស្ស​ក្រៅ​ភព​ល្បី​នៅ​ប្រទេស​ប៉េ​រូ ពេល​នេះ​ដឹង​ការ​ពិត​ហើយ

3 ខែ មុន

រូបភាព​គ្រោង​ឆ្អឹ​.​ង​មនុស្ស​ក្រៅ​ភព​ជា​ច្រើន​សន្លឹក ដែល​មាន​ប្រភព​ដើម​ពី​យេ​ទ័​រ ត្រូវ​បាន​សារព័ត៌មាន channelnewsasia ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៤ ក្រោម​ចំណងជើង​ថា «​អ្នក​វិទ្យាសាស្ត្រ​អះអាង​ថា សា​.​កស​.​ព​មនុស្ស​ក្រៅ​ភព នៅ​ក្នុង​ប្រទេស​ប៉េ​រូ តាម​ពិតជា​គ្រោង​ឆ្អឹ​.​ង​ដែល​មាន​ប្រភព​ដើម​នៅ​លើ​ផែនដី​» គ្រោង​ឆ្អឹ​.​ង​នៃ​

បរទេស ៖ រូបភាព​គ្រោង​ឆ្អឹ​.​ង​មនុស្ស​ក្រៅ​ភព​ជា​ច្រើន​សន្លឹក ដែល​មាន​ប្រភព​ដើម​ពី​យេ​ទ័​រ ត្រូវ​បាន​សារព័ត៌មាន channelnewsasia ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៤ ក្រោម​ចំណងជើង​ថា «​អ្នក​វិទ្យាសាស្ត្រ​អះអាង​ថា សា​.​កស​.​ព​មនុស្ស​ក្រៅ​ភព នៅ​ក្នុង​ប្រទេស​ប៉េ​រូ តាម​ពិតជា​គ្រោង​ឆ្អឹ​.​ង​ដែល​មាន​ប្រភព​ដើម​នៅ​លើ​ផែនដី​» គ្រោង​ឆ្អឹ​.​ង​នៃ​សា​.​កស​.​ព​មនុស្ស​ក្រៅ​ភព​មួយគូរ​ដ៏​អាថ៌​កំបាំង​នេះ បង្ក​ឱ្យ​មាន​ភាព​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​មនុស្ស​ជុំវិញ​ពិភពលោក ក្រោយ​ពី​ត្រូវ​បាន​គេ​ឆែកឆេរ​រក​ឃើញ​នៅ​ក្នុង​ប្រអប់​បញ្ញើ​អីវ៉ាន់ ហើយ​ត្រូវ​ដឹក​ជញ្ជូន​តាម​យន្តហោះ​មក​ដល់​អាកាសយានដ្ឋាន​ក្នុង​ប្រទេស​ប៉េ​រូ កាលពី​ខែតុលា ឆ្នាំ​២០២៣ តែ​ក្រោយមក​ត្រូវ​បាន​គេ​យក​ទៅ​តាំង​បង្ហាញ​ក្នុង​រដ្ឋធានី Lima​។

រហូត​ឈាន​មក​ដល់​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២៤ ការ​ពិត​ត្រូវ​បាន​លាតត្រដាង ដោយ​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​តាម​រយៈ​ការ​សិក្សា​មួយ ធ្វើ​ឡើង​ដោយ​វិទ្យាស្ថាន Legal Medicine ។ លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​លើ​សា​.​កស​.​ព​មនុស្ស​ក្រៅ​ភព​ទាំង​២​នោះ ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​ប្រកាស​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង​លី​ម៉ា ថា «​វា​គ្រាន់តែ​ជា​គ្រោង​ឆ្អឹ​.​ង​ដែល​ផ្គុំ​ឡើង​ពី​ឆ្អឹ​.​ង​ច្រើន​ប្រភេទ មាន​ដើម​កំណើត​នៅ​លើ​ភព​ផែនដី​ទាំងស្រុង​»​។ ផ្អែក​លើ​លទ្ធផល​នេះ អ្នកជំនាញ​បាន​ច្រានចោល​ពាក្យ​ចចាមអារ៉ាម​ទាក់ទង​នឹង​ជី​វិ​.​តមនុស្ស​ក្រៅ​ភព​។

លោក Flavio Estrada បុរាណ​វិទូ​ប្រចាំ​នៅ​វិទ្យាស្ថាន​ច្បាប់​វេជ្ជសាស្ត្រ និង​កោសល្យ​វិ​ច្ច័​យ​របស់​ប្រទេស​ប៉េ​រូ បាន​និយាយ​ដែរ​ថា «​នេះ​មិនមែន​ជា​ឆ្អឹ​.​ង​របស់​មនុស្ស​ក្រៅ​ភព​ទេ ពួក​វា​ជា​គ្រោង​ឆ្អឹ​.​ង​ដែល​ត្រូវ​បាន​ផ្គុំ​បញ្ចូល​គ្នា​ពី​ឆ្អឹ​.​ង​មនុស្ស និង​ឆ្អឹ​.​ង​សត្វ​»​។ លោក Flavio បាន​បន្ថែម​ថា «​វា​ជា​សាច់​រឿង​មួយ ដែល​ត្រូវ​បាន​គេ​បង្កើត​ឡើង​ទាំងស្រុង​»​។

គួរ​រំលឹក​ថា កាលពី​ខែតុលា ឆ្នាំ​២០២៣ គ្រោង​ឆ្អឹ​.​ង​ទាំង​ពីរ ត្រូវ​បាន​ឆែកឆេរ​រក​ឃើញ​ដោយ​មន្ត្រី​ការិយា​ល័យ​អាកាសយានដ្ឋាន​ទីក្រុង Lima នៅ​ក្នុង​កេស​ក្រដាស​បញ្ញើ​អីវ៉ាន់​មួយ​របស់​ក្រុមហ៊ុន DHL។ ក្នុង​ពេល​រក​ឃើញ​នោះ គ្រោង​ឆ្អឹ​.​ង​ទាំង​ពីរ ត្រូវ​បាន​ស្លៀកពាក់​ក្នុង​សម្លៀក​បំពាក់​ប្រពៃណី Andean ដែល​មើលទៅ​ដូច​ជា សា​.​កស​.​ព​ម៉ា​ម៉ី​មួយគូរ​ដ៏​ពិតប្រាកដ ទើប​បណ្តាល​ឱ្យ​មានការ​ផ្សព្វ​ផ្សាយ​យ៉ាង​ទូលំទូលាយ ហើយ​សាយ​ភាព​ទូ​ទាំង​ពិភពលោក បង្កើត​ឱ្យ​ការ​វិភាគ​ប៉ាន់ស្មាន​ខុស​ៗ​គ្នា​ទៅ​លើ​ប្រភព​ដើម​នៃ​គ្រោង​ឆ្អឹ​.​ង​អេ​លៀន​ទាំង​ពីរ​នេះ​។

ហើយ​មុន​មួយ​ខែ​នៃ​ការ​ផ្ទុះ​រឿង​អេ​លៀន នៅ​ប៉េ​រូ ពោល​គឺ​នៅ​ខែកញ្ញា ឆ្នាំ​២០២៣ រឿង អេ​លៀន​នេះ បាន​ល្បីល្បាញ​ខ្លាំង​នៅ​ឯ​ប្រទេស​ម៉ិចស៊ីកូ បន្ទាប់​ពីសា​.​កស​.​ព​ម៉ាំ​មី​តូច​ៗ​ចំនួន​ពីរ​ដែល​មាន​ក្បាល​វែង និង​ដៃ មាន​ម្រាមដៃ​បី ត្រូវ​បាន​គេ​យក​ទៅ​តាំង​បង្ហាញ​នៅ​ក្នុង​សម័យប្រជុំ​សភា​ម៉ិ​ក​ស៊ិ​ក ដែល​បង្កើត​ការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​។

អ្នកកាសែត​ម៉ិ​ក​ស៊ិ​ក និង​ជា​អ្នក​ដែល​វក់​នឹង​ការ​តាមដាន​រឿង​អេ​លៀន រឿង​ថាសហោះ UFO លោក Jaime Maussan បាន​អះអាង​ថា «​សា​.​កស​.​ព​ទាំងនោះ មាន​អាយុកាល​ប្រហែល ១០០០​ឆ្នាំ ហើយ​ត្រូវ​បាន​រក​ឃើញ​ក្នុង​ប្រទេស​ប៉េ​រូ ក្នុង​ឆ្នាំ​២០១៧ ប៉ុន្តែ​ក្រោយមក អ្នកជំនាញ​ភាគច្រើន​បាន​ច្រាន​ចោលការ​លើក​ឡើង​ទាំងនោះ ដោយ​អះអាង​ថា ជា​ការ​ក្លែងបន្លំ ហើយ​ថា សា​.​កស​.​ព​ម៉ាំ​មី​ទាំង​ពីរ​នោះ គឺជា​ការ​ផ្គុំ​គ្នា​នៃ​សា​.​កស​.​ព​មនុស្ស​បុរាណ​ជាមួយ​ផ្នែក​ខ្លះ​សត្វ​តែ​ប៉ុណ្ណោះ​»​។

យ៉ាងណា​ក៏​ដោយ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រសួង​វប្បធម៌​របស់​ប្រទេស​ប៉េ​រូ កាលពី​ថ្ងៃ​សុក្រ ទី​១២ ខែមករា អ្នកជំនាញ​មិន​បាន​បញ្ជាក់​ថា «​សា​.​កស​.​ព​អេ​លៀន ដែល​​បាន​រក​ឃើញ​នៅ​ព្រ​លាន​យន្តហោះ​ក្រុង​លី​ម៉ា មាន​ជាប់​ទាក់ទង​ទៅ​នឹង​សា​.​កស​.​ព​អេ​លៀន នៅ​ក្នុង​ប្រទេស​ម៉ិ​ក​ស៊ិ​ក​នោះ​ទេ ប៉ុន្តែ​អ្នកជំនាញ​បាន​សង្កត់ធ្ងន់​ថា សា​.​កស​.​ព​អេ​លៀន​ក្លែងក្លាយ​ទាំង​ពីរ​នេះ មិនមែន​ជា​សា​.​កស​.​ព​មនុស្ស​ក្រៅ​ភព​នោះ​ឡើយ​៕

អត្ថបទ​ដោយ ៖ អោម ចែត​ច័ន្ទ​ណា​រ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ