ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បុរសវៀតណាម ២នាក់ នៅបាវិត ដែល​ជួញដូរ រក្សាទុក កែច្នៃ និងប្រើប្រាស់គ្រឿង​ញៀន ២គីឡូក្រាម​

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង៖ សមត្ថកិច្ចចុះបង្ក្រាបក្រុមឧក្រិដ្ឋជនជនជាតិវៀតណាម ចំនួន ២នាក់ ពីបទ ជួញដូរ រក្សាទុកកែច្នៃ​ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយរឹបអូ​ស​វត្ថុតាងរួមមាន ថ្នាំញៀនជាង…

ខេត្តស្វាយរៀង៖ សមត្ថកិច្ចចុះបង្ក្រាបក្រុមឧក្រិដ្ឋជនជនជាតិវៀតណាម ចំនួន ២នាក់ ពីបទ ជួញដូរ រក្សាទុកកែច្នៃ​ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយរឹបអូ​ស​វត្ថុតាងរួមមាន ថ្នាំញៀនជាង ០២គីឡូក្រាម និងសារធាតុម្សៅផ្សំកែច្នៃ​មួយចំនួន នៅក្រុងបាវិត។

បើតាមសមត្ថកិច្ច ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពីលោក ឡម ពេងស៊ាន ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តស្វាយរៀង កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤វេលាម៉ោង ១៥ និង ៤៥នាទីរសៀល កម្លាំងជំនាញផែននគរបាលប្រឆាំងគ្រឿងញៀន​នៃស្នងការនគបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការ​បង្ក្រាបករណីជួញដូរ រក្សាទុកកែច្នៃ​ និងប្រើប្រាស់ដោយខុសច្បាប់នូវ​សារធាតុញៀន មួយកន្លែង នៅចំណុចបុរី CK ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចបានបន្តទៀតថា ជាលទ្ធផលក្នុងការបង្ក្រាបនេះ សមត្ថកិច្ចយើងបានឃាត់ខ្លួនជន​សង្ស័យ​បាន​ចំនួន ០២នាក់ (ជនជាតិវៀតណាម) ទី១.ឈ្មោះ វ៉ូ ទន់ណាម ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលបុរី CK ២.ឈ្មោះ ង្វៀង ទន់ហៀប ភេទប្រុស អាយុ២៤ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលបុរី CK។

ក្នុងពេល​ឃាត់ខ្លួន​បុរស​ជនជាតិវៀតណាមទាំង ២នាក់នោះ ប៉ូលិសបានរកឃើញវត្ថុតាងសម្ភារ: ដែលដកហូតបានក្នុងការបង្ក្រាប រួមមាន៖  ​ដុំម្សៅក្រាមពណ៌ស ជាថ្នាំញៀនប្រភេទមេតំហ្វេតាមីន​ចំនួន០៤ កញ្ចប់ ទម្ងន់ ២.៥០០,៥៦ ក្រាម (ជាង ២គីឡូកន្លះ។  សារធាតុគីមីផ្សំ ចំនួន០២ កញ្ចប់ ទម្ងន់ ១,៤៥៧,៣៦ក្រាម  – អាស៊ីត ០៩ ដប   – ម្សៅស្ងួតម៉ត់ ០១ គីឡូក្រាម  – ក្រាមសូដ្យូម ០១ កញ្ចប់ធំ  – ថ្នាំដបម៉ាក Makun ០៤ ដប  – ឆ្នាំងចំហុយ សម្ងួតចំនួន០៣  – បំពង់កែវជក់ ០៥  – ទូរសព្ទ័ដៃ ០៣ គ្រឿង  – លិខិតឆ្លងដែន ០៤ ក្បាល  – អត្ត/ប័ណ្ណវៀតណាម ០៤ សន្លឹក ព្រមទាំងឧបករណ៍ សម្ភារ:មួយចំនួនទៀត។  

បុរស​វៀតណាម​ទាំង ២នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់៕ វ៉ាន់ ប៊ុនធឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ