ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាត់​ប្រាណ​​ដើ​រ​ញាប់ទប់​ស្កាត់​មហារីក​ក្រពេញ​ប្រូ​ស្តាត​

12 ឆ្នាំ មុន

បណ្តា​អ្នក​ស្រាវ​ជ្រាវ​បាន​អះ​អាង​ថា​ បុរស​ដែល​ទើប​តែ​រក​ឃើញ​ថា​មាន​កើត​ជំ​ងឺ​មហារីក​ក្រពេញ​ប្រូ​ស្តាត​ថ្មី​ៗ​ អាច​ធ្វើ​ឲ្យ​ជំ​ងឺ​នោះ​មិន​អាច​វិវត្ត​ទៅ​មុខ​បាន​តាម​រយៈ​ការហាត់​ប្រាណ​ ដើរ​ក្នុង​ដំណើរ​ញាប់​។ ឈរ​លើ​មូលដ្ឋាន​នៃ​ការ​អង្កេត​របស់​អ្នក​ស្រាវ​ជ្រាវ​ បណ្តា​មនុស្ស​ប្រុស​ដែល​ដើរ​ញាប់​យ៉ាង​តិច​បំផុត៣​ម៉ោង​ក្នុង​១សប្តាហ៍​ពិត​ ជា​អាច​ជួយ​វាយ​បំ​បែក​ ឬកាត់​បន្ថយការ​វិវត្តទៅ​មុខ​​នៃ​ជំ​ងឺ​មហារីក​របស់​ពួក​គេ​ក្នុង​រយៈ​ពេល​ ២ឆ្នាំ​ទៅ​មុខ​បាន​ពាក់​កណ្តាល​។
តែ​ផ្ទុយ​​ទៅ​​វិញ​ បើ​គេ​ដើរ​របៀប​លំ​ហែ​គឺ​ពិត​ជា​ពុំ​មាន​លទ្ធផល​ដូច​ការ​ដើរ​ញាប់​នោះ​ឡើយ ។

បណ្តា​អ្នក​ស្រាវ​ជ្រាវ​បាន​អះ​អាង​ថា​ បុរស​ដែល​ទើប​តែ​រក​ឃើញ​ថា​មាន​កើត​ជំ​ងឺ​មហារីក​ក្រពេញ​ប្រូ​ស្តាត​ថ្មី​ៗ​អាច​ធ្វើ​ឲ្យ​ជំ​ងឺ​នោះ​មិន​អាច​វិវត្ត​ទៅ​មុខ​បាន​តាម​រយៈ​ការហាត់​ប្រាណ​ដើរ​ក្នុង​ដំណើរ​ញាប់​។ ឈរ​លើ​មូលដ្ឋាន​នៃ​ការ​អង្កេត​របស់​អ្នក​ស្រាវ​ជ្រាវ​ បណ្តា​មនុស្ស​ប្រុស​ដែល​ដើរ​ញាប់​យ៉ាង​តិច​បំផុត៣​ម៉ោង​ក្នុង​១សប្តាហ៍​ពិត​ជា​អាច​ជួយ​វាយ​បំ​បែក​ ឬកាត់​បន្ថយការ​វិវត្តទៅ​មុខ​​នៃ​ជំ​ងឺ​មហារីក​របស់​ពួក​គេ​ក្នុង​រយៈ​ពេល​២ឆ្នាំ​ទៅ​មុខ​បាន​ពាក់​កណ្តាល​។
តែ​ផ្ទុយ​​ទៅ​​វិញ​ បើ​គេ​ដើរ​របៀប​លំ​ហែ​គឺ​ពិត​ជា​ពុំ​មាន​លទ្ធផល​ដូច​ការ​ដើរ​ញាប់​នោះ​ឡើយ ។

ក្រុម​អ្នក​ជំ​នាញ​បាន​និយាយ​ថា ការ​រក​ឃើញ​ខាង​លើ​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ ការ​ធ្វើ​ឲ្យ​ខ្លួន​យើង​មាន​សកម្ម​ភាព​ជាប់​ជា​និច្ច​អាចជួយ​ធ្វើ​ឲ្យ​សុខភាព​ល្អ​ប្រ​សើរបាន​​។ ក្រុម​អ្នក​ជំ​នាញ​បាន​និយាយ​ទៀត​ថា ការ​រក​ឃើញ​ទាំង​ឡាយ​នេះ​គួរតែ​ត្រូវ​បក​ស្រាយ​ក្នុង​ភាព​ប្រយ័ត្ន​ប្រយែង​ ដ្បិត​បណ្តា​បុរស​មួយ​ចំនួន​ដែល​ហាត់​ប្រាណ​របៀប​ខាង​លើ​នេះ​មាន​បំណង​ចង់​ឲ្យ​ខ្លួន​គេ​ចុះ​ទម្ងន់​ ក្មេង​ជាង​វ័យ​។

ការ​សិក្សា​របស់​សា​កល​វិទ្យា​ល័យ​University of San Franciscoបាន​ពិ​និត្យ​មើល​លទ្ធផល​មនុស្ស​ចាស់​អាយុ​៦០​ឆ្នាំ​១៤៥៥​នាក់​។ ពួក​គេ​ទាំង​អស់​នេះ​សុទ្ធ​តែ​មាន​ជំ​ងឺ​មហា​រីក​ក្រពេញ​ប្រូ​ស្តាត​ តែ​មិន​ទាន់​ឆ្លង​រាល​ដាល​ទៅ​ផ្នែក​ផ្សេង​ទៀត​របស់​រាង​កាយ​នៅ​ឡើយ​ទេ​។
រយៈ​ពេល​៣១ខែ​ក្រោយ​មក​គេ​រក​ឃើញ​ថា អ្នក​ដែល​បាន​ហាត់​ប្រាណ​ដោយ​ដើ​រ​ញាប់​យ៉ាង​តិច​៣ម៉ោង​ក្នុង​១សប្តាហ៍​មាន​អត្រា​ប្រឈម​នឹង​ជំ​ងឺ​មហារីក​ឆ្អឹង​ ព្រម​ទាំង​ជំ​ងឺ​ផ្សេង​ទៀត​ដែល​បង្ក​ដោយ​មហារីក​ប្រូ​ស្តាត​តិច​តួច​បំ​ផុត​។

ការ​ហាត់​ប្រាណ​ក្នុង​ដំណើរ​ញាប់​មាន​អត្រា​ទប់​ស្កាត់​ការរីក​រាល​ដាល​ជំ​ងឺ​មហារីក​ប្រូ​ស្តាត​៥៧%​ធៀប​នឹង​អ្នក​ដែល​ដើរ​លេងៗ​តិច​ជាង​៣​ម៉ោង​ក្នុង​១សប្តាហ៍​។ អ្ន​ក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​Erin Richman​បាន​និយាយ​ថា​៖«វា​បាន​ស្តែង​ចេញ​ដែល​ថា​បុរសកើត​ជំ​ងឺ​មហារីក​ប្រូ​ស្តាត​ហើយ​ហាត់​ប្រាណ​ដោយ​ដើរ​ញាប់​អាច​ជួយ​ពន្យារ ​ឬក៏​ថែម​ទាំង​ទប់​ស្កាត់​មិន​ឲ្យ​ជំ​ងឺ​វិវត្ត​ទៅ​មុខ​ថែម​ទៀត។ អត្ថ​ប្រយោជន៍​អំ​ពី​ការ​ដើរ​គឺ​អា​ស្រ័យ​លើ​តើ​អ្នក​ដើរ​ក្នុង​វិធី​ណា​(ញាប់​ឬដើរ​លេងៗ​)​។ ប៉ុន្តែ​ការ​ដើរ​លេងៗ​មើល​ទៅហាក់​មិន​មាន​ផល​ប្រយោជន៍​ដល់​សុខ​ភាព​ឡើយ​។ ការ​ដើរ​គឺ​ជា​អ្វី​មួយ​ដែល​គ្រប់​ៗគ្នា​អាច​ធ្វើ​បាន ហើយ​គេ​គួរតែ​ធ្វើ​បែបនេះ​ដើម្បី​​ឲ្យ​សុខភាព​បាន​ល្អ​ប្រ​សើរ​»៕