ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ​ដា​ណឺ​ម៉ាក់ថ្មី​ឡើង​គ្រង​រាជ​

1 ឆ្នាំ មុន

ប្រទេស​ដា​ណឺ​ម៉ាក់់ ៖ ​នៅ​ថ្ងៃ​ទី​១៤ ​មក​រា នេះ​ ​នៅ​ប្រទេស​ដា​ណឺ​ម៉ាក់ ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ​ហ្វ្រេ​ដេ​រិ​ក

ប្រទេស​ដា​ណឺ​ម៉ាក់់ ៖ ​នៅ​ថ្ងៃ​ទី​១៤ ​មក​រា នេះ​ ​នៅ​ប្រទេស​ដា​ណឺ​ម៉ាក់ ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ​ហ្វ្រេ​ដេ​រិ​កបាន​ក្លាយជា​ព្រះមហាក្សត្រ​ហ្វ្រេ​ដេ​រិ​ក​ទី​១០ ដែល​ឡើង​គ្រង​រា​ជប​ល្ល​ង្ក​បន្ត​ពី​ព្រះ​មាតា​ព្រះ​មហាក្សត្រី​យា​នី​MARGRETHE​ដែល​ប្រកាស​ដាក់​រាជ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បន្ទាប់​ពី​គ្រង​រាជសម្បត្តិ​អស់​ពេល​៥២​ឆ្នាំ​មក​។

មាន​ព្រះ​ជន្ម​៥៥​ព្រះ​វស្សា​ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ​ហ្វ្រេ​ដេ​រិ​ក តែង​ធ្វើខ្លួន​ជា​មនុស្ស​សាមញ្ញ ខុស​ពី​ទម្លាប់​គ្រួសារ​រាជវង្ស ទើប​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​របស់​ទ្រង់មាន​ខ្ពស់​ដល់​លើស​៨០%​។ កាលពី​ខែធ្នូ​កន្លង​ទៅ​ទ្រង់​បាន​ថ្លែង​ថា ខ្លួន​ខ្ញុំ​ណឹ​ង​ជា​មនុស្ស​ដូច​គេឯង ខ្ញុំ​ចង់​រក្សា​ការ​ធ្វើខ្លួន​ជា​ជន​សាមញ្ញ​តាម​គោលការណ៍​របស់​ខ្លួន ក៏​ទោះជា​ទ្រង់​គង់​លើ​រា​ជប​ល្ល​ង្ក​ក្ដី​។

លើស​ពី​នេះ​ទៀត​មហេសី​របស់​ព្រះ​អង្គ ព្រះ​នាង​ម៉ា​រី​ដូ​ណា​ល់​សុ​ន មិនមែន​ប្រភព​មក​ពី​គ្រួសារ​រាជវង្ស​ឬ​គ្រួសារ​អភិជន​ឡើយ​។ ព្រះ​នាង​ជា​អ្នក​ច្បាប់​ជានា​រី​អូស្ត្រាលី ហើយ​បាន​ជួប​ស្គាល់គ្នា​ច​ជាមួយ​ព្រះ​អង្គ​ម្ចាស់​ហ្វ្រេ​ដេ​រិ​ក​ក្នុង​បារ​មួយ​នៅ​ក្រុង​សី​ុ​ដ​នី អំឡុង​ពេល​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ​២០០០​។ ជា​រួម​គ្រួសារ​ព្រះ​អង្គ ជា​គ្រួសារ​ទំនើប​មួយ​ដែល​និយម​ចូល​ចិត្ត​ចម្រៀង​បុ​៉​ប​និង​កីឡា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ