ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​ទិញ​ហ្គា​ស​លួ​.​ច​លា​.​ក់​ឆេះ​ម្ដង​ហើយ​ឆ្នាំ​២០២៣ ពេល​នេះ​លួ​.​ច​លា​.​ក់​ទិញ​លក់​ទៀត​ហើយ

3 ខែ មុន
  • កំពង់ស្ពឺ

ទីតាំង​ទិញ​ហ្គា​ស​ពី​ឡាន​ស៊ីទែន​របស់​ក្រុមហ៊ុន​ធំ​ៗ ដែល​ធ្លាប់​ត្រូវ​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​កាលពី​យប់​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៣ កន្លង​ទៅ​នោះ ពេល​នេះ​បាន​បើក​ដំណើរការ​បន្ត​ទិញ​ហ្គា​ស​ពី​រថយន្ត​ដឹក​ហ្គា​ស​របស់​ក្រុមហ៊ុន​ធំ​ៗ​ដូច​មុន​ដដែល ដោយ​មិន​ខ្លាច​

ខេត្តកំពង់ស្ពឺ ៖ ទីតាំង​ទិញ​ហ្គា​ស​ពី​ឡាន​ស៊ីទែន​របស់​ក្រុមហ៊ុន​ធំ​ៗ ដែល​ធ្លាប់​ត្រូវ​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​កាលពី​យប់​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៣ កន្លង​ទៅ​នោះ ពេល​នេះ​បាន​បើក​ដំណើរការ​បន្ត​ទិញ​ហ្គា​ស​ពី​រថយន្ត​ដឹក​ហ្គា​ស​របស់​ក្រុមហ៊ុន​ធំ​ៗ​ដូច​មុន​ដដែល ដោយ​មិន​ខ្លាច​កើត​មាន​គ្រោះ​អគ្គិភ័យ​ដូច​លើក​មុន​ឡើយ​។

ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២៤ កន្លង​ទៅ​នេះ គេ​ឃើញ​មាន​រថយន្ត​ដឹក​ហ្គា​ស​របស់​ក្រុមហ៊ុន​ដ៏​ធំ​មួយ ទិស​ដៅ​ពី​កំពង់សោម ទៅ​ភ្នំពេញ បាន​ចូល​ទៅ​ទីតាំង​ទិញ​ហ្គា​ស​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ទី​៦ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។ ដើម្បី​បូម​ហ្គា​ស​ពី​ស៊ីទែន​ដាក់​ចូល​ទៅ​ក្នុង​ធុង​ហ្គា​សលក់​ទៅ​ឲ្យ​ក្រុម​អ្នកទិញ​ហ្គា​ស​ខុសច្បាប់​ទុក​លក់​បន្ត​។

ទីតាំង​ទិញ​ហ្គា​ស​ខាងលើ​នេះ តាម​ប្រភព គឺ​នៅ​តែ​បន្ត​ទិញ​ហ្គា​ស​ពី​រថយន្ត​ដឹក​ហ្គា​ស​របស់​ក្រុមហ៊ុន​ធំ​ៗ នៅ​ក្នុងស្រុក​ខ្មែរ ជា​ពិសេស​គឺ​ឡាន​ដែល​មាន​ស៊ីទែន​ធំ​ៗ​របស់​ក្រុមហ៊ុន​នានា ដោយ​គ្មាន​ញញើត​ច្បាប់​ទាល់តែ​សោះ​។

មានការ​លើក​ឡើង​ផង​ដែរ​ថា ករណី​នេះ ម្ចាស់​ក្រុមហ៊ុន​ធំ​ៗ​ដែល​មាន​ឡាន​ដឹក​ហ្គា​ស​នេះ គួរ​ណាស់​តែ​ដាក់​បណ្ដាញ​តាម​សង្កេត និង​តាមដាន​មើល​បុគ្គលិក​ដែល​ជា​តៃកុង​ឡាន​របស់​ខ្លួន ដើម្បី​ឈាន​ទៅ​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ខ្លះ ហើយ​បើ​នៅ​តែ​បណ្ដែតបណ្ដោយ​បែប​នេះ​តទៅ​ទៀត ថ្ងៃ​ណាមួយ​ច្បាស់​ជា​មាន​គ្រោះ​អគ្គិភ័យ​ដូច​មុន​ជាក់​ជា​មិន​ខាន​ឡើយ​។

សូម​រំលឹក​ថា កាលពី​យប់​ថ្ងៃ​សុក្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៨​និង​២៥​នាទី​ល្ងាច មាន​ករណី​អគ្គិភ័យ​មួយ​បាន​កើតឡើង បណ្ដាល​ឲ្យ​ឆេះ​រោង​មួយ ដែល​មាន​ទំហំ​៥​ម៉ែត្រ​គុណ​១២​ម៉ែត្រ និង​រង​របួស​កម្មករ​ចំនួន​២​នាក់​។ ក្នុង​ករណី​នេះ សមត្ថកិច្ច​បាន​ប្រើប្រាស់​ទឹក​អស់​ចំនួន​៣​រថយន្ត ទើប​អណ្ដាតភ្លើង​រលត់​ទៅ​វិញ​ទាំងស្រុង ។ ហើយ​ចំពោះ​មូលហេតុ គឺ​ដោយសារ​តែ​ការ​បូម​ហ្គា​ស​ខុស​បច្ចេកទេស​របស់​ម្ចាស់​ទីតាំង​ទិញ​ហ្គា​ស​ខុសច្បាប់​មួយ​នេះ​។

សូម​បញ្ជាក់​ថា ទីតាំង​លួ​.​ច​លា​.​ក់​ទិញ​ហ្គា​ស​តាម​រថយន្ត​ក្រុមហ៊ុន​មួយ​កន្លែង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ ខណៈ​កំពុង​តែ​បូម​ហ្គា​ស​ចេញពី​រថយន្ត​ដាក់​ក្នុង​ធុង​ហ្គា​ស បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ចេញ​អន្ត​រាគ​មន់ ដើម្បី​កុំ​ឲ្យ​ឆេះ​ឆ្លង​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​។ ករណី​អគ្គី​ភ័យ​នេះ កើតឡើង​នា​ព្រលប់​ម៉ោង​១៨​និង​៣០​នាទី ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុងភូមិ​ស្រល់​(​ទី​៦) ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។ ចំណែក​ម្ចាស់​ទីតាំង​ទិញ​លក់​ហ្គា​ស​ខាងលើ ត្រូវ​បាន​អ្នកស្រុក​ហៅ​ថា «​មុន្នី​»​។

ប្រភព​ពី​កន្លែង​កើតហេតុ បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​មាន​អគ្គិភ័យ​កើតឡើង គេ​បានឃើញ​រថយន្ត​ដឹក​ហ្គា​ស​ដែល​ធ្វើ​ដំណើរ​មក​ពី​កំពង់សោម បាន​ចូល​ទៅ​ទីតាំង​កើតហេតុ​ខាងលើ ដើម្បី​បូម​ហ្គា​ស​ចេញពី​ស៊ីទែន​ដាក់​ក្នុង​ធុង​ហ្គា​ស ខណៈ​បូម​បាន​៤​ធុង ស្រប​ពេល​ដែល​ទីតាំង​ខាងលើ​នេះ មាន​ស្តុក​ហ្គា​ស​ប្រមាណ​២០០​ធុង​ទៀត​ដែល​បាន​បូម​ពី​មុន​មក​។

ប្រភព​ដដែល​បន្ត​ថា ខណៈ​ពេល​កំពុង​តែ​បូម​ហ្គា​ស​ចេញពី​ស៊ីទែន​ដាក់​ក្នុង​ធុង​នោះ តៃកុង​រថយន្ត​ក៏​ជក់បារី ហើយ​ក៏​ឆាបឆេះ​តែ​ម្ដង រំពេច​នោះ​ដែរ តៃកុង​រថយន្ត​មិន​បង្អង់​យូរ​ក៏​ស្ទុះស្ទារ​បើករថយន្ត​ចេញ​យ៉ាង​ប្រញាប់​។ ខណៈ​ពេល​នោះ​អគ្គិភ័យ​ក៏​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ និង​សមត្ថកិច្ច​ចេញ​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​ទាំង​យប់​ភ្លាម​ៗ​តែ​ម្ដង ។ ហើយ​ក្នុង​ហេតុការណ៍​នេះ​ដែរ បណ្ដាល​ឲ្យ​រង​របួស​កម្មករ​ចំនួន​២​នាក់​រង​របួស ហើយ​ត្រូវ​បញ្ជូន​ទៅ​មណ្ឌល​សុខភាព ដើម្បី​ធ្វើការ​សង្គ្រោះ​បឋម​ផង​ដែរ​។

ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​កន្លែង​កើតហេតុ បាន​លួ​.​ច​ខ្សឹប​ប្រាប់​ថា ទីតាំង​នេះ គឺជា​កន្លែង​លួ​.​ច​លា​.​ក់​ទិញ​ហ្គា​ស​ពី​រថយន្ត​ស៊ីទែន​របស់​ក្រុមហ៊ុន​ដ៏​ធំ​មួយ​ក្នុងស្រុក​ខ្មែរ​ជា​យូរ​ឆ្នាំ​មក​ហើយ​។ កន្លង​មក គេ​ក៏​សង្កេត​ឃើញ​មាន​មនុស្ស​ចេញចូល​កន្លែង​នោះ​ជា​ហូរហែ​ដែរ នៅ​ពេល​ដែល​គេ​ត្រូវការ​លាភសក្ការៈ​ម្ដង​ៗ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ហេតុការណ៍​នេះ បើ​តាម​អាជ្ញាធរ​មូលដ្ឋាន​ធ្វើការ​សាកសួរ គឺ​ពី​ដំបូង​ឡើយ ម្ចាស់​ទីតាំង​បញ្ជាក់​ថា ផ្ដើម​ចេញពី​ការ​បូម​ហ្គា​ស​ពី​ស៊ីទែន​រថយន្ត​៣២​តោន​របស់​ក្រុមហ៊ុន​មួយ ពិតប្រាកដ​មែន​។ តែ​ក្រោយមក គេ​ក៏​បង្វែរ​ថា មាន​អ្នក​ឆ្លុះ​កង្កែប​បោះ​កន្ទុយបារី ទើប​បណ្ដាល​ឲ្យ​មាន​អគ្គិភ័យ​បែប​នេះ​។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ អាច​ជា​សារ​ដាស់តឿន​ដល់​ម្ចាស់​ក្រុមហ៊ុន​ឡាន​ដឹក​ហ្គា​ស​ធំ​ៗ សូម​បង្ការ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់​ចំពោះ​ការ​ដឹក​ជញ្ជូន​ហ្គា​ស​របស់​ខ្លួន ព្រោះថា សម័យនេះ​ជា​សម័យ​បច្ចេកវិទ្យា ហើយ​ក្រុម​រកស៊ី​ល្មើសច្បាប់​ក៏​មាន​បច្ចេកទេស​ខ្ពស់​ក្នុង​ការ​លួ​.​ច​ដែរ​។

ជាក់ស្ដែង​ដូច​ជា​ករណី​នេះ​ជាដើម បើសិន​តៃកុង​ឡាន​ដឹក​ហ្គា​ស​មិន​ធ្វេសប្រហែស​ជក់បារី ខណៈ​ពេល​កំពុង​តែ​បូម​បង្ក​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ​ទេ ម្ល៉េះ​សម​ទីតាំង​លួ​.​ច​លា​.​ក់​ទិញ​ហ្គា​ស​មួយ​កន្លែង​នេះ សុខ​សប្បាយ​ក្នុង​ការ​ទិញ​លក់ជានិច្ច​និរន្តរ៍ ស្រប​ពេល​ដែល​មុខរបរ​នេះ ធ្វើ​ឡើង​រាប់​ឆ្នាំ​មក​ហើយ​។

ដោយឡែក​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​ភ្នំស្រួច​វិញ ក៏​បាន​បញ្ជាក់​ដែរ​ថា ក្រោយ​ពី​ទទួល​ព័ត៌​មាន​ក្រោម​ការ​បញ្ជា​របស់​លោកស្នងការ​បាន​ឲ្យ​រថយន្ត​ចេញ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ ដើម្បី​បង្ការ​ចៀសវាង​កុំ​ឲ្យ​មាន​ភ្លើង​ឆ្លង​រាល​ដល់​ផ្ទះ​អ្នក​ជិតខាង​។ ដោយ​ប្រើប្រាស់​រថយន្ត​ចំនួន​៣​គ្រឿង និង​ប្រើ​ទឹក​អស់​ចំនួន​៣​ស៊ីទែន ហើយ​ទីតាំង​ឆាបឆេះ​នេះ គឺ​មាន​ទំហំ​៥​ម៉ែត្រ គុណ​១២​ម៉ែត្រ ស្ថិត​នៅ​កន្លែង​កើតហេតុ​ខាងលើ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ