ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្ដាតភ្លើង​ឆាបឆេះ​អគារ​ទីលាន​បា​.​ញ់​កាំ​ភ្លើ​.​ង​ភ្នំពេញ​យ៉ាង​សន្ធោសន្ធៅ

3 ខែ មុន
  • ភ្នំពេញ

ព្រះ​អគ្គី​បាន​ឆាបឆេះ​អគារ​ទីលាន​បា​.​ញ់​កាំ​ភ្លើ​.​ង​ភ្នំពេញ​យ៉ាង​សន្ធោសន្ធៅ ដោយ​មិន​ទាន់​ដឹង​មូល​ហ​តុ ដែល​បង្ក​ឲ្យ​មាន​ផ្សែងហុយ​ឡើង​ទៅ​លើ​អាកាស​យ៉ាង​ខ្មៅខ្មួល​ខ្មាញ់ ។ ភ្លាម​ៗ​នោះ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អង្គភាព​នគរបាល​តម្រួត​បទបញ្ជា ស្ថិត​នៅ​ជាប់​

រាជធានី​ភ្នំពេញ ៖ ព្រះ​អគ្គី​បាន​ឆាបឆេះ​អគារ​ទីលាន​បា​.​ញ់​កាំ​ភ្លើ​.​ង​ភ្នំពេញ​យ៉ាង​សន្ធោសន្ធៅ ដោយ​មិន​ទាន់​ដឹង​មូល​ហ​តុ ដែល​បង្ក​ឲ្យ​មាន​ផ្សែងហុយ​ឡើង​ទៅ​លើ​អាកាស​យ៉ាង​ខ្មៅខ្មួល​ខ្មាញ់ ។ ភ្លាម​ៗ​នោះ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អង្គភាព​នគរបាល​តម្រួត​បទបញ្ជា ស្ថិត​នៅ​ជាប់​នោះ​ស្រាប់ បាន​បា​.​ញ់​ទឹក​ពន្លត់​អស់​២​រថយន្ត តែ​មិន​រលត់​ឡើយ បន្ទាប់​មក ក៏​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អង្គភាព​ផ្សេង​ៗ​ទៀត បាន​ទៅ​ដល់​ជា​បន្តបន្ទាប់ ។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២៤ នៅ​ចំណុច «​ទីលាន​បា​.​ញ់​កាំ​ភ្លើ​.​ង​ភ្នំពេញ​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជាប់​នឹង​តម្រួត​បទបញ្ជា ស្ថិត​ក្នុងភូមិ​ខ្វែ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ប្រាប់​ឲ្យ​ដឹង​ថា ភ្លើង​បាន​ឆាបឆេះ​ខ្លាំង​ណាស់ ហើយ​ឆេះ​កង់​រថយន្ត​ដែល​ដាក់​តម្រៀប​គរ​លើ​គ្នា​សម្រាប់​ទប់​គ្រា​.​ប់​កាំ​ភ្លើ​.​ង​មិន​ឲ្យ​ផ្លា​ត​ហោះ​ចេញ​ក្រៅ​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ ព្រមទាំង​គ្រឿង​ជ័រ​ដែល​ងាយ​នឹង​ឆាបឆេះ​ជា​ច្រើន​ទៀត​ផង​ដែរ​។ ទើប​នៅ​ពេល​ភ្លើង​ឆេះ​ភ្លាម ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​ខំប្រឹង​បា​.​ញ់​ទឹក​ពន្លត់​ដែរ ប៉ុន្តែ​មិន​អាច​ពន្លត់​ឲ្យ​ភ្លើង​ឱ្យ​រលត់​ភ្លាម​ៗ​បាន​នោះ​ឡើយ​។ មិនតែប៉ុណ្ណោះ ក៏​បាន​ប្រើប្រាស់​គ្រឿងចក្រ​អេ​ស្កា​វ៉ា​ទ័​រ ទៅ​កាយ​ទម្លុះ​ជញ្ជាំង​របង និង​អគារ ដើម្បី​បា​.​ញ់​ទឹក​ពន្លត់​ផង​ដែរ​។

ប្រភព​ដដែល បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ថា ពេល​នេះ នៅ​មិន​ទាន់​ដឹង​ពី​មូល​ហ​តុ​នៃ​ការ​ឆាបឆេះ​នោះ​នៅឡើយ​ទេ ប៉ុន្តែ​សង្ស័យ​ថា អាច​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ហើយ​សមត្ថកិច្ច​ក៏​កំពុងធ្វើការ​ស្រាវជ្រាវ​លើ​ហេតុការណ៍​នោះ​ហើយ​។

ដោយឡែក​នៅ​ពេល​មាន​ភ្លើង​ឆេះ​ភ្លាម​ៗ បុគ្គលិក​នៅ​ក្នុង​ទីតាំង​បា​.​ញ់​កាំ​ភ្លើ​.​ង​នោះ​បាន​នាំ​គ្នា​ប្រមូល​គ្រា​.​ប់​កាំ​ភ្លើ​.​ង​វែង និង​កាំ​ភ្លើ​.​ង​ខ្លី​ៗ​គ្រប់​ប្រភេទ​ជា​ច្រើ​គ្រា​.​ប់​ចេញពី​កន្លែង​កើតហេតុ​ទៅ​ទុក​នៅ​ទីកន្លែង​មាន​សុវត្ថិភាព ដើម្បី​ចៀសវាង​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ភូមិ​នៅ​ជុំវិញ​កន្លែង​កើតហេតុ​នោះ​។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ចំពោះ​ទំហំ​នៃ​ការ​ខូចខាត​ដែល​បង្ក​ឡើង​ដោយ​គ្រោះ​អគ្គិភ័យ​នេះ នៅ​ពុំ​ទាន់​ដឹង​ថា តើ​គិត​ជា​ទឹកប្រាក់​អស់​ប៉ុន្មាន​នៅឡើយ​ទេ? ហើយ​នៅ​ពេល​នោះ ក៏​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ប្រមាណ​ជាង​១០​គ្រឿង បាន​ទៅ​បា​.​ញ់​ទឹក​ពន្លត់​ជា​បន្តបន្ទាប់ រហូត​ដល់​រលត់​នៅ​ថ្ងៃ​ដដែល​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ