ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

មេដឹកនាំ​កម្ពុជា​ពី​សម័យកាល គឺ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​កាន់​អំណាច​ពី​ឆ្នាំ​១៩៨៥ ដល់​ឆ្នាំ​២០២៣ និង​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ដែល​បាន​ឡើង​បន្ត​ពី​ឆ្នាំ​២០២៣ មក​ដល់​ពេល​នេះ គឺជា​មេដឹកនាំ​ដែល​អោយ​តម្លៃ​ខ្ពស់​លើ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក មានឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា

មេដឹកនាំ​កម្ពុជា​ពី​សម័យកាល គឺ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​កាន់​អំណាច​ពី​ឆ្នាំ​១៩៨៥ ដល់​ឆ្នាំ​២០២៣ និង​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ដែល​បាន​ឡើង​បន្ត​ពី​ឆ្នាំ​២០២៣ មក​ដល់​ពេល​នេះ គឺជា​មេដឹកនាំ​ដែល​អោយ​តម្លៃ​ខ្ពស់​លើ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក មានឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា «World Economic Forum» ។

ផ្អែក​តាម​សកម្មភាព​ជា​បន្តបន្ទាប់​សម្រាប់​សម្តេច​តេ​ជោ បានអោយ​តម្លៃ​ជា​ពិសេស​លើ​វេទិកា​នេះ​ខ្លាំង ចាប់តាំងពី​បាន​ចូលរួម​វេទិកា​នៅ​ដា​វូ​ស ប្រទេស​ស្វី​ស ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៧ ហើយ​ឆ្លង​តាម​ការ​ចូលរួម និង​ការ​ប្តេជ្ញា​ចិត្ត​នៅ​ពេល​នោះ កម្ពុជា​ក៏​បាន​សម្រេច​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ស្តី​ពី «​អាស៊ាន​នៅ​រាជធានី​ភ្នំពេញ​» នៅ​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​ដដែល ក្រោម​ប្រធានបទ «​យុវជន បច្ចេកវិទ្យា និង​កំណើន​»​។

ព្រឹត្តិការណ៍​នៅ​ពេល​នោះ អាច​ជា​ប្រវត្តិសាស្ត្រ​និ ង​ជា​ជោគជ័យ​ថ្មី​លើក​ទី​១​ហើយ សម្រាប់​កម្ពុជា ដែល​បាន​រៀបចំ​វេទិកា​ដោយ​នាំ​យក​ថ្នាក់ដឹកនាំ​ខាង​ពាណិជ្ជកម្ម អ្នក​ជំនាញការ អ្នក​វិទ្យាសាស្ត្រ អ្នក​វិនិ​យោគ ព្រមទាំង​មេដឹកនាំ​តំបន់ និង​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ សរុប​ទាំងអស់​៧០០​នាក់ មក​ពី​៤០​ប្រទេស​ចូលរួម​។

ក្រោយ​ពេល​ដែល​កម្ពុជា បាន​រៀបចំ​កិច្ចការ​នេះ​បាន​ជោគជ័យ គណៈកម្មាធិការ​រៀបចំ​វេទិកា​សេដ្ឋ​កិច្ច​ពិភពលោក ស្តី​ពី អាស៊ាន បាន​វា​.​យ​តម្លៃ​វេទិកា​កាលនោះ​ថា ជា​ឱកាស​មាស​ដ៏​មាន​តម្លៃ​សម្រាប់​កម្ពុជា ក្នុង​ការ​បង្ហាញខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ​។

ចាប់តាំងពី​ពេល​នោះ​មក សម្តេច​តេ​ជោ បាន​ចូលរួម​កម្មវិធី​របស់​វេទិកា​នេះ​នៅ​ដា​វូ​ស ជា​បន្ត បន្ទាប់​ហើយ បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការ​រប​ទេស​កាលពី​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២៣ បាន​ឲ្យ​ដឹង​ថា សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ដែល​ជា​មេដឹកនាំ​បន្តវេន ក៏​បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា បន្ត​គាំទ្រ និង​ចូលរួម​វេទិកា​នេះ​ដោយ​ផ្ទាល់​ផង​ដែរ ។

ក្រោយ​ការ​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែមករា យន្តហោះ​ពិសេស​ដឹក​គណៈប្រតិភូ​កម្ពុជា បាន​ចាក​ចេញពី​កម្ពុជា​ហើយ ដោយ​សម្តេច​គ្រោង​នឹង​អញ្ជើញ​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​លើក​ទី​៥៤ នៅ​ថ្ងៃ​ទី​១៦ និង​ថ្ងៃ​ទី​១៧ ខែមករា ឡើង​ក្រោម​មូលបទ «​ការ​កសាង​ឡើង​វិញ នូវ​ទំនុកចិត្ត​» ដោយ​ផ្តោត​សំខាន់​លើ​មូលដ្ឋាន​ដែល​ជំរុញ​ឲ្យ​មាន​ទំនុកចិត្ត រួម​ទាំង​តម្លាភាព​សង្គតិភាព និង​គណនេយ្យ​ភាព ។

ក្រសួង​កាបរទេស បាន​បញ្ជាក់​ថា នៅ​ស្វី​ស សម្តេច​ធិ​បតី​នឹង​ចូលរួម​ថ្លែង​បទ​អន្តរាគមន៍ នៅ​ក្នុង​កម្មវិធី​អាហារ​ការងារ​ថ្ងៃត្រង់ ក្រៅផ្លូវការ​ជាមួយនឹង​ថ្នាក់ដឹកនាំ​សេដ្ឋកិច្ច​ពិភពលោក ដោយ​ផ្តោត​លើ​ប្រធានបទ «​ការ​ស្តារ​ទំនុកចិត្ត​លើ​ប្រព័ន្ធ​សកលលោក​ឡើង​វិញ​» សំដៅ​ស្វែងរក​វិធីសាស្ត្រ​ឈ្នះ​ឈ្នះ ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ដែល​ជា​ក្តី​បារម្ភ​សកលលោក​នា ពេល​បច្ចុប្បន្ន និង​លើ​កម្ពស់​ការ​ចូលរួម និង​កិច្ច​សន្ទនា​ដោយ​សន្តិវិធី ដែល​ជា​មាគ៌ា​ដ៏​ល្អ​ប្រសើរ ក្នុង​ការ​កសាង​ទំនុកចិត្ត​ទៅ​វិញ​ទៅ​មក ដែល​ចាំបាច់​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ប្រកប ដោយ​ប្រសិទ្ធភាព ។

ក្នុង​ឱកាស​នោះ​ដែរ សម្តេច​ធិ​បតី​នឹង​ជួប​ថ្នាក់ដឹកនាំ​សង្គម​ស៊ី​វិល និង​ធុរជន​នៃ​ក្រុមហ៊ុន ឈានមុខ​មួយ​ចំនួន ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​មក​កម្ពុជា ។

វត្តមាន​សម្តេច​ធិ​បតី​នៅ​កម្មវិធី​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ពេល​ខាង​មុខ​ដ៏​ខ្លី​នេះ ថ្វី​ត្បិត​តែ​ជា​វត្តមាន​លើក​ដំបូង​នៅ​ក្នុង​នាម​ជា​មេដឹកនាំ​កម្ពុជា ប៉ុន្តែ​នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​សម្តេច​បាន​ធ្វើការ​ទាក់ទង និង​ការ​ជួប​ធុរជន​នៅ​ក្រៅប្រទេស ។ នៅ​ក្នុង​បេសកកម្ម​ទៅ​កាន់​ប្រទេស​នានា កន្លង​ដូច​ជា ៖ ទៅ​ចិន ជប៉ុន សហរដ្ឋអាមេរិក អា​រ៉ា​ប៊​ប៊ី សា​អូឌីត​កន្លង​មក សម្តេច​បាន​ធ្លាប់​ធ្វើ​កិច្ច​ការ​នេះ​ជាមួយនឹង​ធុរជន​សំខាន់​ៗ នៅ​ក្នុង​ប្រទេស​ទាំងនេះ​អស់ហើយ ។

សម្រាប់​នៅ​ដា​វូ​ស លើក​នេះ​សង្ឃឹមថា សម្តេច​អាច​នឹង​ទាក់ទាញ​ធុរជន​អឺរ៉ុប កាន់តែ​ច្រើន​ថែម​ទៀត​មក​កម្ពុជា ឬ​ក៏​អាច​នឹង​បើកផ្លូវ​ពាណិជ្ជកម្ម​កម្ពុជា​កាន់តែ​ទូលំទូលាយ​ថែម​ទៀត ជាមួយនឹង​អឺរ៉ុប​។

មក​ដល់​ពេល​នេះ វេទិកា​សេដ្ឋកិច្ច​ពិភពលោក គឺជា​អង្គការក្រៅរដ្ឋាភិបាល​មួយ ដែល​បង្កើត​ឡើង​ដោយ​មាន​គោលបំណង​សំខាន់ គឺ​ផ្តោត​នៅ​លើ​សកម្មភាព​ទាក់​ម៉ូយ​ផ្នែក​ធុរកិច្ច ។ អង្គការ​នេះ បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៧១ និង​បាន​ក្លាយជា​វេទិកា​មួយ​ដែល​មានការ​គាំទ្រ​ពី​រដ្ឋាភិបាល​នានា និង​ក្រុមហ៊ុនចម្រុះ​ជាតិ​សាសន៍​រហូត​ដល់​ទៅ​ជាង​១០០០​ក្រុមហ៊ុន និង​ស្ថាប័ន​។ នៅ​ក្នុង​មួយ​ឆ្នាំ​ៗ ស្ថាប័ន​នេះ​បាន​រៀបចំ​កម្មវិធី​ផ្សេង​ៗ​ដែល​ជា​ស្ពាន​ចម្លងការ​ត​ភ្ជាប់​សម្រាប់​ធុរជន​នានា​នៅ​លើ​សកលលោក មិន​ក្រោម​៣០០០​នាក់​ឡើយ ។

សរុប​មក​វិញ ក្រោម​ទស្សនៈវិស័យ​ការទូត និង​គោលនយោបាយ​ទាក់ទាញ​ដែល​សម្តេច​ធិ​បតី​ដាក់​ចេញដំណើរ​ទៅ​ដា​វូ​ស លើក​នេះ យើង​រំពឹង​ថា ស្ថានភាព​នេះ​ក៏​ដូច​ជា​ទំនាក់ទំនង​ពាណិជ្ជកម្ម សេដ្ឋ​កិច្ច ទេសចរណ៍ និង​វិនិយោគទុន​កម្ពុជា និង​អឺរ៉ុប នឹង​កាន់តែ​យល់​គ្នា​ច្បាស់ ហើយ​អាច​នឹង​ឈាន​ដល់​កិច្ចព្រមព្រៀង​ដែល​មាន​តម្លៃ​សម្រាប់​ការ​បន្ត​ពិពិធ​កម្ម សេដ្ឋកិច្ច ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ ។

អត្ថបទ​ដោយ ៖ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ