ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ACU នាំ​ខ្លួន​អតីត​អភិបាល​ក្រុងកែប ទៅ​តុលា​ការ ពាក់ព័ន្ធ​បទ​«​រំ​លោ​.​ភ​អំណាច និង​សម្អាត​​ប្រាក់​»

3 ខែ មុន
  • ភ្នំពេញ

លោកស្រី ផាត់ សុ​គ​ន្ធា ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ចប់​បើក​ការ​ស៊ើបសួរ​ទៅ​លើ​អតីត​អភិបាល​ក្រុងកែប​រួចរាល់​ហើយ ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ពី​បទ​«​រំ​លោ​.​ភ​អំណាច និង​បទ​សម្អាត​ប្រាក់​» តាម​មាត្រា

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រលប់​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៤ បើ​តាម​ប្រភព​ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា លោកស្រី ផាត់ សុ​គ​ន្ធា ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ចប់​បើក​ការ​ស៊ើបសួរ​ទៅ​លើ​អតីត​អភិបាល​ក្រុងកែប​រួចរាល់​ហើយ ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ពី​បទ​«​រំ​លោ​.​ភ​អំណាច និង​បទ​សម្អាត​ប្រាក់​» តាម​មាត្រា ៣៥ នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុ​.​ករ​លួ​.​យ និង​មាត្រា ៣ និង​មាត្រា ៣៨ នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ។

ប៉ុន្តែ​ដោយសារ​ពេលវេលា​យប់ ផុត​ម៉ោង​រដ្ឋបាល ជនសង្ស័យ​ត្រូវ​បាន​តំណាង​អយ្យការ​ផ្ញើ​ទៅ​សមត្ថ​កិច្ច​​វិញ និង​តម្រូវ​ឲ្យ​នាំ​ទៅ​នីតិវិធី​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែមករា​នេះ ដែល​សំណុំរឿង​ត្រូវ​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ ។

សូម​ជម្រាប​ថា ជនសង្ស័យ​ឈ្មោះ ខេ​ង យ័ន អតីត​អភិបាល​ក្រុងកែប ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើ​ពុ​.​ករ​លួ​.​យ ដែល​ហៅ​ថា «ACU» ឃាត់ខ្លួន ក្រោយ​ពេល​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​ថា «​ថ្ងៃនេះ ខ្ញុំ​មានការ​ចាំបាច់​ត្រូវ​អនុវត្ត​អភិក្រម​ទី​៥ គឺ «​ការ​វះកាត់​» តាម​រយៈ​ការ​ចុះហត្ថលេខា ដើម្បី​បញ្ចប់​មុខ​តំណែង​អភិបាល​ក្រុងកែប ដែល​បាន​ប្រើប្រាស់​អំណាច​នៃ​តួនាទី​របស់​ខ្លួន ប្រព្រឹត្ត​អំពើ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​រដ្ឋ និង​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ជា​ច្រើន ការ​សម្រេចចិត្ត​នេះ គឺ​ផ្អែក​ទៅ​លើ​មូលដ្ឋាន​ច្បាស់លាស់ នៃ​ការ​ស៊ើបអង្កេត​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​»​។

សម្តេច​ធិ​បតី បាន​លើក​ឡើង​ទៀត​ថា «​ខ្ញុំ​សង្ឃឹមថា មន្ត្រី​ទាំងអស់​របស់​រាជរដ្ឋាភិបាល​ទាំង​ថ្នាក់​ជាតិ និង​ក្រោម​ជាតិ នឹង​ប្រកាន់ខ្ជាប់​នូវ​អភិក្រម​ទី​១ រហូត​ដល់ទី​៤ ឲ្យ​បាន​ជាប់​ជា​ប្រចាំ ជា​ពិសេស​ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ និង​ដើម្បី​ចៀសវាង​ការ​ឈាន​ទៅ​ដល់​ការ​អនុវត្ត​អភិក្រម​ទី​៥ នេះ​»​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ រាជរដ្ឋាភិបាល​នឹង​បន្ត​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់ ក្នុង​ការ​វះកាត់ (​អភិក្រម​ទី​៥) ចំពោះ​មន្ត្រី​ដែល​ប្រព្រឹត្ត​អំពើ​ខុសឆ្គង​នាំ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផលប្រយោជន៍​ជាតិ និង​ប្រជាជន ។ ដូច្នោះ​សម្តេច​បាន​សម្រេច​ចុះហត្ថលេខា​ចេញ​អនុក្រឹត្យ​ស្តី​ពី ការ​បញ្ចប់​មុខ​តំណែង​លោក ខេ​ង យ័ន ឋានន្តរស័ក្តិ​វរមន្ត្រី ថ្នាក់​លេខ​២ ពី​អភិបាល​នៃ​គណៈ​អភិបាល​ក្រុងកែប នៃ​ខេត្ត​កែប កាលពី​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២៤ ដើម្បី​បើកផ្លូវ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុ​.​ករ​លួ​.​យ អនុវត្ត​វិធានការ​តាម​ផ្លូវច្បាប់​លើ​សំណុំរឿង​អតីត​អភិបាល​ក្រុងកែប​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ