ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្ទុះ​ការ​​រិះគន់! សង់​រោង​លើ​ផ្លូវ​​ឱ្យ​អាជីវករ​លក់ដូរ​បណ្តោះអាសន្ន តែប្រធាន​ផ្សារ​អូរ​ឫស្សី​តប​ថា ជា​ការ​ជួសជុល​កែ​លម្អអគារ​ខាងក្នុង​

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​កន្លង​មក​មានការ​ងឿងឆ្ងល់ និង​មាន​មតិ​មតិ​មហាជន​លើក​ឡើង​ខុស​ៗ​គ្នា

រាជធានី​ភ្នំពេញ ៖ ដោយ​កន្លង​មក​មានការ​ងឿងឆ្ងល់ និង​មាន​មតិ​មតិ​មហាជន​លើក​ឡើង​ខុស​ៗ​គ្នា ពី​ការ​សង់រោង​នៅ​លើ​ទ្រូងផ្លូវ​លេខ​១៤១ ជ្រុង​ខាង​​លិច​ផ្សារ​អូរ​ឬ​ស្សី ថា ជា​ការ​សង់​បំពាន នឹង​យក​ដងផ្លូវ​ធ្វើ​អាជីវកម្ម​នោះ នៅ​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២៤ លោក​ឡ​យ ស៊ា​ង​អាង ប្រធាន​គ​ណៈ​ក​ម្មា​ការ​ផ្សារ​អូរ​ឬ​ស្សី បាន​លើក​ឡើង​ថា វា​ពុំ​មែន​ដូច​ជា​ការ​យល់​ឃើញ​របស់​មហាជន​នោះ​ឡើយ សំណង់​រោង​ផ្សារ​បិទ​បាំង​ដោយ​ដែក​ស័​ង្កសី​នេះ ធ្វើ​ឡើង​សម្រាប់​បងប្អូន​អាជីវករ​បន្លាស់​ទី ប្តូរ​ពី​ទីតាំង​ចាស់​ចូល​ទៅ​លក់​បណ្តោះអាសន្ន​តែ​មួយ​រយៈ​ប៉ុណ្ណោះ នៅ​ពេល​គណៈកម្ម​ការ​ផ្សារ​ជួសជុល​ខាងក្នុង​រួចរាល់ ពួក​គាត់​តម្រូវ​ឲ្យ​ចូល​ទៅ​លក់​កន្លែង​ដើម​វិញ សំណង់​ទាំង​អស់នោះ​ត្រូវ​បាន​រើ​ចេញ ហើយ​ផ្លូវ​ក៏​បើក​ឲ្យ​ធ្វើ​ចរាចរណ៍​ជា​ធម្មតា​វិញ​ដែរ ។

លោក ឡ​យ ស៊ា​ង​អាង បន្ត​បញ្ជាក់​ថា ផ្សារ​អូរ​ឬ​ស្សី​គឺ​ត្រូវ​បាន​ថ្នាក់ដឹកនាំ គិតគូរ​យ៉ាង​យកចិត្តទុកដាក់ ក្នុង​ការ​ថែទាំ និង​ជួស​ជុល​កែ​លម្អរ​ឡើង​វិញ​ទាំងស្រុង ដើម្បី​ធានា​បាន​នូវ​ភាពរឹងមាំ និង​មាន​សោ​ភ័​ណ្ឌ​ភាពល្អ​ប្រសើរ ទើប​ក្រុមការងារ និង​អាជ្ញាធរ បាន សម្រេច​សុំ​ការ​សហការ​ការ​ពី​បងប្អូន​អាជីវករ ឱ្យ​ផ្លាស់​ប្តូរ​ទី​ចេញ​ទៅ​លក់​បណ្តោះអាសន្ន នៅ​ទីតាំង​រោង​ខាងក្រៅ​ផ្សារ ដែល​គណៈ​កម្ម​ការ​បាន​រៀបចំ​រួចរាល់​១០០​គា​គរ​យ នៅ​ចុង​ខែមករា ខាង​មុខ នេះ ។ ក្នុង​នោះ​ដែរ​ក្រុម​អាជីវករ​ដែល​លក់​នៅ​ជាន់​ទី​១ ទាំងអស់ គឺ​នឹង​ត្រូវ​ផ្លាស់​ប្តូរ​មក​មុនគេ ។

លោក ឡយ ស៊ាងអាង ប្រធានផ្សារអូរឬស្សី (ពាក់អាវសលើកដៃចង្អុល)

ដោយ​មានការ​ពន្យល់​ណែនាំ​យ៉ាង​ក្បោះក្បាយ ពី​លោក​ប្រធាន​គណៈកម្មការ​ផ្សារ​អូរ​ឬ​ស្សី​នោះ​ហើយ បាន​ក្រុម​អាជីវករ​បង្ហាញ​នូវ​ទឹកចិត្ត​សប្បាយ​រីករាយ និង​ទទួលយក​បាន​ពី​ការ​គិតគូរ​របស់​ថ្នាក់ដឹកនាំ តាម​រយៈ​អាជ្ញាធរ និង​គណៈ​គ្រប់គ្រង​ផ្សារ លើ​ការ​ឱ្យ​ផ្លាស់​ប្តូរ​ទីកន្លែង​លក់ដូរ​បណ្តោះអាសន្ន​នេះ ។ ពួក​គាត់​គិត​ថា ការ​លក់ដូរ​នៅ​កន្លែង​ថ្មី ថ្វី​ត្បិត​វា​មិន​បាន​ល្អ​១០០​ភាគរយ ប៉ុន្តែ​ទឹកចិត្ត​រីករាយ​នៅ​ពេល​តាម​ជាន់នៃ​អគារនី​មួយ​ៗ ត្រូវ​បាន​ជួស​ជុល​កែ​លម្អរ​រួចរាល់ ខណៈ​ពួក​គាត់​ក៏​ទទួល​បាន​ទីកន្លែង​លក់ដូរ​មួយ​សមប្រកប ដែល​មិន​មានការ​ព្រួយបារម្ភ​ពី​សុខ​សុវត្ថិភាព​ទៀត​ផង ។

សូម​បញ្ជាក់​ថា មុន​មានការ​សង់រោង​ខាងលើ​នេះ ក្រុម​អាជ្ញាធរ ក៏​បាន​ធ្វើ​សេចក្តីជូនដំណឹង​ផង​ដែរ​ទៅ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ និង​ស្នាក់​នៅ​ក្បែរ និង​ជុំវិញ​តំបន់​នោះ ហើយ​ក្នុង​នោះ​ដែរ គ​ណៈគ្រប់គ្រង​ផ្សារ ក៏​បាន​ដាក់​កម្លាំង​សន្តិសុខ​របស់​ខ្លួន សហ​ការ​ជាមួយ​នគរបាល​ប្រចាំការ​នៅ​តំបន់ ដើម្បី​ឈរ​សម្រួល​ដល់​លំហូរ​ចរាចរណ៍ និង​ជួយ​កាត់​បន្ថយ​ការ​កកស្ទះ​បាន​មួយ​កម្រិត​ថែម​ទៀត ខណៈ​ផ្លូវ​លេខ​១៤១ គឺ​ត្រូវ​បាន​គណៈកម្មការ​​ផ្សារ​សង់​រោង​ឲ្យ​អាជីវករ​លក់ដូរ​ជា​បណ្តោះអាសន្ន ស្ទើរ​ពេញ​លើ​ផ្លូវ​ទាំង ស្រុង​ទៅ​ហើយ​នោះ ។

ជា​ចុង​ក្រោយ​ លោក​ប្រធាន​គណៈកម្មការ​ផ្សារ​អូរ​ឬ​ស្សី បាន​ទទូច​ស្នើ​សុំ​ឲ្យ​បងប្អូន​អាជីវករ និង​ប្រជាពលរដ្ឋ​អ្នក​រស់នៅ​ជិតខាង ព្រមទាំង​អ្នក​ធ្វើ​ដំណើរ​នៅ​ទីនោះ ដែល​ផល​ប៉ះពាល់​ជា​បណ្តោះអាសន្ន​រយៈពេល​ខ្លី​នេះ សូម​ឲ្យ​មានការ​យោគ​យល់ និង​អត់ធ្មត់ ក្រោម​ម្លប់​សន្តិភាព​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ