ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ​ង្វើ​សមរម្យ​! អ្នក​ខាកស្ដោះ​តាម​ដងផ្លូវ​សាធា​រណៈ​មួយ​ចំនួន ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​ដទៃ

11 ខែ មុន
  • ភ្នំពេញ

គេ​ស​ង្កើ​ត​ឃើញ​ថា បច្ចុប្បន្ន​នេះ ទោះបី​ជា​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​មានការ​កើនឡើង​ក៏​ពិតមែន ប៉ុន្តែ​បញ្ហា​សីលធម៌ និង​សុជីវធម៌ ហាក់​នៅ​មិន​ទាន់​បាន​ប្រសើរ​ឡើង​ឡើយ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទិដ្ឋភាព និង​ទ​ង្វើ​មិន​គប្បី​ខ្លះ​របស់​ពលរដ្ឋ​មួយ​ចំនួន ដូច​ជា​

រាជធានី​ភ្នំពេញ ៖ គេ​ស​ង្កើ​ត​ឃើញ​ថា បច្ចុប្បន្ន​នេះ ទោះបីជា​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​មានការ​កើនឡើង​ក៏​ពិតមែន ប៉ុន្តែ​បញ្ហា​សីលធម៌ និង​សុជីវធម៌ ហាក់​នៅ​មិន​ទាន់​បាន​ប្រសើរ​ឡើង​ឡើយ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទិដ្ឋភាព និង​ទ​ង្វើ​មិន​គប្បី​ខ្លះ​របស់​ពលរដ្ឋ​មួយ​ចំនួន ដូច​ជា​ការ​បន្ទោ​របង់​តាម​ទី​សាធារណៈ ការ​ខាកស្តោះ និង​ការ​មិន​គោរព​គ្នា​នៅ​តាម​ទី​សាធារណៈ​ជាដើម កំពុង​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ និង​ភាព​ថ្លៃថ្នូរ​របស់​ពលរដ្ឋ​កម្ពុជា​ទាំងមូល ។

ជាក់ស្តែង កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​ថា «Dul Panha» បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​បង្ហាញ​ពី​ដៃ​របស់​គាត់ ត្រូវ​បាន​គេ​ខាកស្តោះ​លើ និង​អម​ដោយ​សំ​ណេ​រយ៉ា​ង​ហួសចិត្ត​ថា «​ទ​ង្វើ​ដែល​ខ្ញុំ​តែងតែ​ឃើញ​រាល់ថ្ងៃ​ពេល​ដែល​ជិះ​នៅ​តាម​ផ្លូវ ការ​ខាកស្ដោះ​ស្លេស្ម ទឹកមាត់​នៅ​តាម​ផ្លូវ​សាធារណៈ ទាំង​មនុស្ស​ចាស់ ទាំង​យុវវ័យ ភាគច្រើន​សុទ្ធតែ​ជា​មនុស្ស​ប្រុស​»​។

គណនី​ហ្វេ​ស​ប៊ុ​ក​ដដែល បន្ត​ថា «​តើ​អ្នកឯង​គិត​ថា ទ​ង្វើ​អ្នកឯង​ធ្វើ​រាល់​ថ្ងៃជា​រឿង​ធម្មតា? តើ​អ្នកឯង​មាន​ដែល​បាន​គិត​ទេ​ថា ទ​ង្វើ​អ្នកឯង​ប៉ះពាល់​អ្វីខ្លះ? តើ​អ្នកឯង​មាន​គិត​អត់ថា គេ​វា​.​យ​តម្លៃ​ទៅ​លើ​អ្នកឯង​បែប​ណា? ប្រសិនបើ​អ្នកឯង​គិត​ថា វា​ជា​រឿង​ធម្មតា ខ្ញុំ​ក៏​មិន​មាន​អ្វី​ត្រូវ​ពន្យល់​ឯង​ទៀត​ដែរ​។ ហើយ​បើ​អ្នកឯង​សួរ​ថា ចង់​ឲ្យ​ខ្ញុំ​លេប​ស្លេស្ម​ហ្នឹង​វិញ​មែន? បើ​អ្នកឯង​ដឹង​ថា ខ្លួនឯង​ជា​មនុស្ស​ដែល​ឧស្សាហ៍​មាន​ស្លេស្ម គួរតែ​មាន​ក្រដាស​ជូត​មាត់​តាម​ខ្លួន​ទៅ​។ ហើយ​ខាកស្ដោះ​ដាក់​ក្រដាស​ជូត​មាត់​ទៅ (​ហើយ​ជូត​រួច សូម​មាន​មាយា​ទយ​ក​ទៅ​ចោល​ក្នុង​ធុងសំរាម​ផង​)»​។

ហ្វេ​ស​ប៊ុ​ក​ខាងលើ​បន្ត​ថា «​ហើយ​ខ្ញុំ ក៏​សូម​អរគុណ​ដល់​អ៊ី​លក់​ទឹក​ក្រោម​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​ដែរ ដែល​បាន​ឲ្យ​ទឹកកក​លាងដៃ ហើយ​ឲ្យ​ក្រដាស​ជូត​ទៀត ។ ផ្ដាំ​ទៅ​ម្នាក់​ប្រុស​ដែល​ខាកស្ដោះ អត់​សីល​ធម៌​ហ្នឹង​ផង កែ​បាន​កែ​ចេញ​ទៅ វា​ជា​ទ​ង្វើ​គួរ​ឲ្យ​ខ្ពើម​»​។

ជា​ការ​ពិត​ណាស់ បើ​ងាក​មក​មើល​នូវ​ទ​ង្វើ​ហួសចិត្ត​មួយ​ក្នុង​ចំណោម​ទ​ង្វើ​ហួស​ចិត្តជា​ច្រើន​តាម​ទី​សាធារណៈ​វិញ អ្នក​ពិតជា​មានការ​ខ្ពើ​.​ម​រអើម​មិន​ខាន ។ ដោយ​អ្នកបើកបរ​មួយ​ចំនួន មិន​ថា ក្មេង​ចាស់ ប្រុស​ស្រី​នោះ​ទេ ទាំង​អ្នក​ដែល​មានទ្រព្យ​សម្បត្តិ និង​អ្នក​ជិះ​រថយន្ត​ទំនើប ទាំង​អ្នកមាន​ជីវ​ភាព​មធ្យម និង​ខ្សត់ខ្សោយ ពេល​ខ្លះ​ពួក​គេ​បាន​ខាកស្តោះ​នៅ​តាម​ទី​សាធារណៈ និង​នៅ​ពេល​ដែល​ពួក​គេ​កំពុង​បើកបរ ដោយ​មិន​មាន​ភាព​អៀ​.​ន​ខ្មា​.​ស និង​ថា អ្វី​ដែល​ពួក​បាន​ធ្វើ​អាច​ប៉ះពាល់​ដល់​អារម្មណ៍​អ្នក​ដទៃ​ឡើយ ។

ការ​ខាកស្តោះ​ផ្តេសផ្តាស និង​ពាស​វាល​ពាស​កាល ដោយ​គ្មាន​សណ្តាប់ធ្នាប់​នៅ​លើ​ដងផ្លូវ​សាធារណៈ ទាំង​ពេល​កំពុង​បើកបរ គឺជា​រឿង​មិន​សមរម្យ ព្រោះ​ការ​ប្រព្រឹត្ត​បែប​នេះ ជា​ទ​ង្វើ​គ្មាន​សុជីវធម៌ និង​គ្មាន​អនាម័យ​មួយ​សម្រាប់​អ្នកបើកបរ ដោយ​វា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​អ្នក​ដទៃ ដែល​កំពុង​រួម​ដំណើរ​លើ​ផ្លូវ​តែ​មួយ​ជាមួយ​គ្នា​យ៉ាង​ខ្លាំង ។

យើង​ទាំងអស់​គ្នា​ដឹង​ហើយ​ថា កំហាក គឺជា​ទឹកមាត់ ស្លេស្ម ឬអ្វី​ៗ​ដែល​នឹង​ខ្ទាត​ចេញពី​មាត់​មក​ក្រៅ ។ បើ​នៅ​ពេល​យើង​កំពុង​បើកបរ ហើយ​ស្រាប់តែ​ខាកស្តោះ តើ​កំហាក​នោះ​នឹង​ខ្ទាត​ទៅ​ណា? ប្រាកដ​ណាស់ ច្បាស់​ជា​ទៅ​ប៉ះពាល់​ដល់​អ្នក​ណា​ម្នាក់​ដែល​កំពុង​ធ្វើ​ដំណើរ​តាម​ពីក្រោយ​លើ​ផ្លូវ​រួម​គ្នា​ជាមួយ​យើង​ជា​មិន​ខាន ។ ដូច្នេះ​ជា​ការ​ចែករំលែក​មួយ បើសិន​យើង​ចង់​ខាកស្តោះ គួរ​ណាស់​អ្នក​ត្រូវ​តែ​រក​កន្លែង​សមរម្យ​ណាមួយ ដើម្បី​ធ្វើ​រឿង​នេះ​បាន ៕

អត្ថបទ​ដោយ ៖ មាស តុលា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ