ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​និង​អង់គ្លេស​ចាប់​ផ្តើម​វា.យប្រហារ​​ក្រុម​​ហ៊ូ​ធី​យេ​ម៉ែ​ន ​សំដៅ​ទី​ក្រុង​ជា​ច្រើន

1 ឆ្នាំ មុន

ប្រទេស​យេ​ម៉ែ​ន ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​AFP​ចុះ​ថ្ងៃ​ទី​១២​មក​រា​ថា ទីក្រុង​ជា​ច្រើន​របស់​យេ​

ប្រទេស​យេ​ម៉ែ​ន ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​AFP​ចុះ​ថ្ងៃ​ទី​១២​មក​រា​ថា ទីក្រុង​ជា​ច្រើន​របស់​យេ​ម៉ែ​ន រង​ការ​វាយប្រហារ​តាម​អាកាស​របស់​អា​មេ​រិ​ក​និង​អង់គ្លេស កាលពី​ថ្ងៃ​ទី​១២​មក​រា​នោះ ក្រោយ​ពាក់កណ្ដាល​យប់​បន្តិច​។

មុន​នេះ​បន្តិច​អ្នក​ទ​ទួ​ក​ខុស​ត្រូវ​អា​មេ​រិ​ក​៤​រូប​គូសបញ្ជាក់​ប្រាប់​រ៉​យ​ទ័​រថា ក្រុង​វ៉ា​សិ​ុ​ន​តោន​និង​ក្រុង​ឡុ​ង​ដ៍​ចាប់ផ្ដើម វាយប្រហារ​បណ្ដា​គោលដៅ​ទាំងឡាយ​ទាក់ទិន​នឹង​ពួក​ឧទ្ទាម​ហ៊ុ​ូ​ធី​យេ​ម៉ែ​ន​។ នេះ​ជា​ព័ត៌មាន​អះអាង​ដោយ​ប្រធានាធិបតី​អា​មេ​រិ​ក​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​លោក​ចូ​បៃ​ដិ​ន​អះអាង​ថា ក្រោម​ការ​ត្រួតពិនិត្យ​របស់​លោក សហរដ្ឋអាមេរិក​រួម​សហការ​ជាមួយ​អង់គ្លេស​ជាមួយ​ការ​ទ្រទ្រង់រ​របស់​អូស្ត្រាលី បា​រ៉ែ​ន កា​ណា​ដា​និង​ហូ​ឡង់ បាន​វាយប្រហារ​ប្រកបដោយ​ជោគជ័យ ប្រឆាំង​គោលដៅ​មួយ​ចំនួន​នៅ​យេ​ម៉ែ​ន ដែល​ប្រើ​ដោយ​ពួក​ឧទ្ទាម​ហ៊ូ​ធី​។ ប្រមុខ​សេត​វិមាន​អះអាង​ថា លោក​នឹង​មិន​រារែក​ឡើយ ក្នុង​ការ​បញ្ជា​ឲ្យ​ចាត់វិធានការ​ដទៃ​ៗ​ទៀត ដើម្បី​ការពារ​អា​មេ​រិ​ក​និង​ពា​ណិ​ជ្ច​កម្ម​អន្តរជាតិ​។

នេះ​ជា​ការ​វាយប្រហារ​ដំបូង​សំដៅ​ពួក​ហ៊ូ​ធី ចាប់តាំងពី​ក្រុម​នោះ​ចាប់ផ្ដើម​វាយប្រហារ ប្រឆាំង​ផ្លូវទឹក​ពាណិជ្ជកម្ម​ក្នុង​សមុទ្រ​ក្រហម​មក​។ តាម​សារព័ត៌មាន​អា​មេ​រិ​ក​ជា​ច្រើន​ថា ការ​វាយប្រហារ​ទាំងនេះ​ធ្វើ​ឡើង​ដោយ​យន្តហោះ​ប្រយុទ្ធ​និង​បណ្ដា​មី​សី​ុ​ល​TOMAHAWK ។ ពួក​ហ៊ូ​ធី​ជា​សម្ព័ន្ធមិត្ត​របស់​អី​ុ​រ៉​ង់​និង​ត្រួតត្រា​ដែនដី​ដ៏​ធំ​នៃ​ប្រទេស​យេ​ម៉ែ​ន នា​ពេល​ថ្មី​ៗ​នេះ​បាន​បង្កើន​ការ​វាយប្រហារ ដោយ​មី​សី​ុ​ល​និង​ដ្រូ​ន នៅ​ជិត​ច្រក​សមុទ្រ​យុទ្ធសាស្ត្រ​BAB EL MANDEB ដែល​បែងចែក​ឧបទ្វីប​អា​រ៉ា​ប៊ិក​នៃ​ទ្វីបអាហ្វ្រិក​។ ពួន​នោះ​និយាយ​ថា តម្រង់​ការ​វាយប្រហារ​បណ្ដា​នាវា​ពាណិជ្ជកម្ម ដែល​ពួក​គេ​សង្ស័យ​ថា​ជាប់​ទាក់ទិន​នឹង​អី​ុ​ស្រា​អែ​ល​ដោយ​អះអាង​ថា សកម្មភាព​ពួក​គេ​ជា​ការ​រួម​សាម​ក្គី​ភាព​ជាមួយ​ពួក​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន ដែល​កំពុង​ច្បាំង​ជាមួយ​អី​ុ​ស្រា​អែ​ល​នៅ​ជ្រោយ​ហ្គា​ហ្សា​។

ជា​ការ​ឆ្លើយ​តប​វិញ​សហរដ្ឋអាមេរិក​បាន​ដាក់​ពង្រាយ​រួច​ហើយ បណ្ដា​នាវាចម្បាំង​ហើយ​បង្កើត​កាលពី​ខែធ្នូ​ក្រុមចម្រុះ​អន្តរជាតិ​មួយ​ដើម្បី​ការពារ​សន្តិសុខ​ផ្លូវ​សមុទ្រ​ក្នុង​តំបន់​នោះ ដែល​តំណាង​ឲ្យ​១២%​នៃ​ពាណិជ្ជកម្ម​ពិភពលោក​។ ក្រុមហ៊ុន​ដឹក​ជញ្ជូន​តាម​សមុទ្រ​មួយ​ចំនួន ផ្អាក​លែង​ឲ្យ​នាវា​ពួក​គេ​បើក​កាត់​សមុទ្រ​ក្រហម រហូត​ដល់​មាន​បទបញ្ជា​ជា​ថ្មី​។ បែប​នេះ​នាំ​ឲ្យ​ការ​ដឹក​ជញ្ជូន​រវាង​អឺរ៉ុប​និង​អា​សី​ុ​ត្រូវ​ចំណាយ​ខ្ពស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ