ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកសុខ​ អាន ​​ជួបជា​មួយ​​​រដ្ឋ​មន្ត្រី​​ធនធាន​​ធម្មជាតិ​ ​និង​បរិស្ថាន​​សៀម ​ក្រោម​ការ​​សម្របសម្រួល​​របស់​​​យូណេស្កូ ​តែ​​មិន​​​​បាន​ផល​

14 ឆ្នាំ មុន

​ជំនួប​ពិភាក្សា​​​ទ្វេភាគី​រវាង​លោក​បណ្ឌិត​​សភា​ចារ្យសុខ អាន ​ឧបនាយករដ្ឋមន្ត្រី​ និងជា​រដ្ឋ​មន្ត្រី​​​ទទួលបន្ទុក​​ទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រីនៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ​​ជាមួយលោកស៊ូវីត គុណគិទី ​​រដ្ឋ​មន្ត្រី​​ក្រសួង​ធនធាន​ធម្មជាតិ និង​បរិស្ថាន​​សៀម ​ក្រោម​ការ​​សម្រប​សម្រួលរបស់អង្គ​​​​ការ​យូណេស្កូ ​នៅ​ក្នុង​​ទីក្រុង​​ប៉ារីស ប្រទេសបារាំង ​កាលពីថ្ងៃ​ទី​​២៥ ឧសភា ​កន្លង​មក​ មាន​​រយៈ​ពេល​ជិត​​២​ម៉ោង

​ជំនួប​ពិភាក្សា​​​ទ្វេភាគី​រវាង​លោក​បណ្ឌិត​​សភា​ចារ្យសុខ អាន ​ឧបនាយករដ្ឋមន្ត្រី​ និងជា​រដ្ឋ​មន្ត្រី​​​ទទួលបន្ទុក​​ទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រីនៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ​​ជាមួយលោកស៊ូវីត គុណគិទី ​​រដ្ឋ​មន្ត្រី​​ក្រសួង​ធនធាន​ធម្មជាតិ និង​បរិស្ថាន​​សៀម ​ក្រោម​ការ​​សម្រប​សម្រួលរបស់អង្គ​​​​ការ​យូណេស្កូ ​នៅ​ក្នុង​​ទីក្រុង​​ប៉ារីស ប្រទេសបារាំង ​កាលពីថ្ងៃ​ទី​​២៥ ឧសភា ​កន្លង​មក​ មាន​​រយៈ​ពេល​ជិត​​២​ម៉ោង។​ ​ជំនួប​ពិភាក្សា​​នេះ​ធ្វើឡើង​នៅ​​ក្រៅ​វេទិ​កា​​នៃ​កិច្ចប្រជុំ​​​របស់អង្គការ​​យូណេស្កូ ។​

តាមប្រភពព័ត៌មាន​​​ពីទីក្រុង​​ប៉ារីស​​ឱ្យ​ដឹង​ថា ​​ជំនួប​ពិភាក្សា​​​ទ្វេ​ភាគីនេះ​​​ពុំទទួលបាន​​លទ្ធ​ផល​​អ្វីឡើយ​ ដោយសារ​ខាង​ភាគីថៃ​​​ជា​ថ្មី​ម្តងទៀត​​ស្នើ​​ដល់អង្គការ​យូណេស្កូ ​​ពន្យារពេល​​​​ពិភាក្សា​​​និង​ពិចារណា​លើ​ផែន​​​​ការ​គ្រប់​​គ្រង​ប្រាសាទ​ព្រះ​វិហារ​ជា​ឯកតោភាគី​​​ដែលដាក់​ជូនដោយកម្ពុជា​។ ជាមួយគ្នា​នេះ គេហទំព័រ MCOT របស់ថៃ​​ជា​ភាសាអង់គ្លេស​ផ្សាយ​ឱ្យ​ដឹង​ថា ​​នៅថ្ងៃទី​​​២៦ ឧសភា ​ថៃ និង​កម្ពុជា ​​បាន​ឯកភាពគ្នា​បន្តការ​​ពិភាក្សា​​គ្នាទៀត ​ស្តីអំពីបញ្ហា​ជម្លោះ​​​ព្រំដែន​​រវាង​​​​ប្រទេសទាំង​ពីរ​រយៈ​ពេល​​មួយថ្ងៃ​​ក្រោយ​​ពីភាគី​​​ទាំង​ពី​រ​បរាជ័យ​​​​ក្នុងការ​ដោះស្រាយ​​​​ជម្លោះ​​​បច្ចុ​ប្បន្ន ។

​​គេហទំព័រ​​​ដដែល​​​បានផ្សាយ​​ឱ្យដឹង​ទៀត​ថា ​​គណៈប្រតិភូ​​ថៃ​ដែលដឹកនាំ​​ដោ​យលោក​ស៊ូវីត ​គុណគិទី ​រដ្ឋមន្ត្រី​ក្រសួង​​ធនធានធម្មជាតិ និងបរិស្ថាន​បានបើក​​ការ​ពិភាក្សា​​​​ជា​​មួយ​ឧប​នាយករដ្ឋមន្ត្រី​​កម្ពុជា លោកសុខ អាន ​ក្រោម​​ការ​សម្របសម្រួល​​ដោយ​អង្គការ​​យូណេស្កូ​​មុន​ពេល​បើក​​​កិច្ចប្រជុំ​​របស់អង្គការនេះ ​នៅ​ក្នុង​ទីក្រុងប៉ារីស ។ ​ជំនួប​ពិភាក្សា​​​​នេះ​មិន​​ទទួលបាន​លទ្ធ​ផល​​​អ្វីទេ ក្រោយពី​​ភាគីថៃ​បង្ហាញ​ពី​​បំណង​របស់​​ខ្លួន​ឱ្យអង្គការ​​យូណេស្កូពន្យារ​ពេល​​ពិចារ​ណា​លើ​ផែនការ​​គ្រប់គ្រង​​​ប្រាសាទព្រះវិហារ ​ដែល​ដាក់​​​ដោយ​កម្ពុជា​រហូតដល់​តុលាការ​​​យុត្តិ​ធម៌​​អន្តរជាតិ​ទីក្រុង​ឡាអេ (ICT) សម្រេច​លើ​​ពាក្យ​បណ្តឹង​​​​របស់​កម្ពុជា ហើយរង់ចាំ​​​វឌ្ឍ​​ន​ភាព​អំពីការ​កំណត់​ព្រំដែននៅក្នុង​​កិច្ច​ប្រជុំ​​គណៈ​កម្មា​ធិការព្រំដែន​ទូទៅ (GBC) ។ សូម​រំឭក​​​ឡើងវិញ​ថា កាលពីខែ​​​មុន កម្ពុជា​​បាន​ស្នើ​ដល់តុលាការ​​​យុត្តិធម៌​​​អន្តរជាតិ (ICJ) បកស្រាយ​​ការ​សម្រេច​របស់ខ្លួន​​​នៅ​ឆ្នាំ​​១៩៦២ ​ស្តីអំពី​​​បញ្ហាប្រាសាទ​​ព្រះវិហារ​​នៅតំបន់​​​ព្រំដែន​​​មានជម្លោះ​​ជាមួយប្រទេស​​ថៃ ។​

តាមប្រភពព័ត៌​មាន​​​ពីទីក្រុង​​​ប៉ារីស​​​​ឱ្យ​ដឹង​ទៀត​​ថា ​​ក្រោយពី​​ជំនួបពិភាក្សា​​​​ទ្វេភាគី​​រវាង​លោក​​ឧបនាយករដ្ឋ​មន្ត្រី​​​សុខ​ អាន ​ជាមួយ​លោក​ស៊ូវីត ​​មិនទទួល​បានលទ្ធ​ផល​​អ្វី​​​ អគ្គ​នាយក​​​អង្គការយូណេស្កូ​​​ លោកស្រី​​​អ៊ី​រីណា ​បូកូ​វ៉ា ​(Irina Bokova) បានស្នើ​ដល់​​លោក​ឧប​នាយករដ្ឋ​​មន្ត្រី​​​សុខ អាន និ​ង​​លោក​គុន គិទី ​ជួប​ពិភាក្សា​​ជាមួយលោក​​ស្រីដាច់​ដោយឡែក​​ពីគ្នា​នៅថ្ងៃ​​ទី​២៦ ​​ឧសភា ដើម្បី​បង្ហាញ និង​ស្រាយ​បំភ្លឺ​​​អំពីគោល​ជំហរ​​រៀង​ខ្លួន​​របស់​ភាគីទាំង​​ពីរ ហើយ​​ក្រោយ​​មក​​​លោកស្រី​នឹង​បង្ហាញ​ពី​​ដំណោះ​ស្រាយ​​ចំពោះ​ភាគី​ទាំង​ពីរ ។​

លោកបណ្ឌិត​សភា​ចារ្យសុខ អាន ​បាន​ដឹក​នាំ​​គណៈ​ប្រតិភូ​​កម្ពុជា​ទៅចូលរួមកិច្ច​ប្រជុំ​អង្គការ​​យូណេស្កូ​​​នោះ​ដើម្បី​​បង្ហាញ​​​ឯកសារ​​​​ជាភស្តុ​​តាង​​​ស្តីអំពី​ការខូចខាត​​ប្រាសាទ​ព្រះវិហារ​​​បង្កឡើង​​​ដោយទាហាន​​​ឈ្លានពាន​​សៀម​ជូន​​អង្គ​ការ​​យូណេស្កូ ​។​ ប៉ុន្តែ​​បណ្តាញ​ព័ត៌មានថៃ​​បាន​ចេញផ្សាយ​​ដោយដកស្រង់​​សម្តី​លោក​អាប់​ភីស៊ី ​​វ៉េចាជីវ៉ា ​​នាយករដ្ឋមន្ត្រី​​​ចាំ​ផ្ទះ​ថៃ ដែលថ្លែង​អះ​អាង​ថា ថៃ​​មិនបាន​បង្ក​ការ​ខូចខាត​​ដល់ប្រាសា​ទ​ព្រះវិហារ​ទេ ។​

តាម​​សេចក្តីរាយការណ៍​​​ថា ​លោកស៊ូវីត ថ្លែង​ថា ​​​«យើង​គួរ​តែបញ្ឈប់​ការ​ប្រយុទ្ធគ្នា​​ ហើយ​សហការ​​គ្នា​ដើម្បី​​​ទទួលបាន​កា​រកំណត់​ព្រំដែន​​តាម​រយៈ​កិច្ចប្រជុំ​​គណៈ​កម្មាធិការ​​​ព្រំដែន​​​ ដែល​​ត្រូ​វ​ដោះស្រាយ​​​ ហើយ​កម្ពុជា​នឹង​មាន​សិទ្ធិធ្វើ​​អ្វី​ដែល​ខ្លួន​​ចង់​ធ្វើ​នៅលើ​ដី​របស់​ខ្លួន»។ ក្នុងដំណើរ​​ការ​វិវឌ្ឍន៍​​មួួយ​ទៀត​ដែលទាក់ទង​ទៅ​នឹង​​​​ប្រទេស​កម្ពុជា និង​​ប្រទេសថៃដែរ រដ្ឋ​មន្ត្រី​​ក្រសួងការពារជាតិថៃ ​លោកប្រាវីត វង្ស​សុវ៉ាន់ ​ថ្លែង​នៅ​​ថ្ងៃទី​​២៦ ឧសភា ថា ​កិច្ចប្រជុំ​​​គណៈ​កម្មាធិការ​​​ព្រំដែនទូទៅ (GBC) កម្ពុជា​-​ថៃ ​នឹង​ប្រព្រឹត្ត​​ទៅតាមការ​គ្រោង​ទុក ប៉ុន្តែ​កិច្ច​​ប្រជុំនេះ​នឹង​រៀបចំ​​ឡើងក្រោយពី​​ប្រទេស​​​​ឥណ្ឌូ​ណេស៊ី​​​បញ្ជូន​ក្រុម​​វាយ​តម្លៃ​​មក​កាន់​តំបន់​​​មាន​ជម្លោះ​​ព្រំដែន​​រវាងប្រទេស​​ទាំង​ពីរ​ថៃ-​កម្ពុជា ។​​ប៉ុន្តែ​​ទោះ​បីជា​បែបណា មន្ត្រីជាន់ខ្ពស់​​​កម្ពុជា​បាន​​ច្រានចោល​​ការ​លើក​ឡើងរបស់រដ្ឋ​មន្ត្រី​​​ការពារ​ជាតិ​​សៀមរូបនេះ​ ព្រោះ​ថា ថៃ​ត្រូវ​​តែចុះហត្ថ​លេខា​​លើ​ដំណោះស្រាយ​​ជាកញ្ចប់​​ជាមុនសិន​ដែល​​សម្រេច​​បាន​​ក្នុងអំឡុងពេល​នៃកិច្ច​​​​ប្រជុំ​​ត្រី​ភាគី​​​រវាង​ប្រមុខ​​ការទូត​កម្ពុជា លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​​​ហោ ណាំហុង ​​និង​ប្រមុខ​​ការទូត​ថៃ ​លោក​​​​កា​ស៊ីត ភីរម្យ និង​​​ប្រមុខ​​ការទូត​​ឥណ្ឌូណេ​ស៊ី​​​ លោកម៉ាទី ​ណា​តាឡេហ្គាវ៉ា ​នៅក្នុងទីក្រុង​​ហ្សា​​ការតា រដ្ឋធានី​​ឥណ្ឌូណេស៊ី ​​កាលពី​ថ្ងៃទី​​៩ ឧសភា ​​កន្លងមក ៕