ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​មតិ​រិះគន់​! ក្រោយ​ឃើញ​រថយន្ត​បំពាក់​ភ្លើង​ហ្វា​ពីក្រោយ​ចាំង​ស្ទើរតែ​ខ្វាក់​ភ្នែក (​វី​ដេ​អូ​)

3 ខែ មុន
  • ភ្នំពេញ

ជឿ​ថា បងប្អូន​ប្រិ​យ​មិត្ត​ជា​ច្រើន​នាក់ ខណៈ​ពេល​កំពុង​តែ​ធ្វើ​ដំណើរ​តាម​ផ្លូវ ប្រាកដ​ណាស់​ជា​ធ្លាប់​ជួប​ហើយ ទាក់ទង​នឹង​រឿង​ម៉ូតូ​កង់​បី ឬ​រថយន្ត​មួយ​ចំនួន ជា​ពិសេស​រថយន្ត​កុងតឺន័រ ឬ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​ជាដើម បាន​បំពាក់​ភ្លើង​ហ្វា​បា​.​ញ់​មក​ក្រោយ ធ្វើ​ឲ្យ​

រាជធានី​ភ្នំពេញ ៖ ជឿ​ថា បងប្អូន​ប្រិ​យ​មិត្ត​ជា​ច្រើន​នាក់ ខណៈ​ពេល​កំពុង​តែ​ធ្វើ​ដំណើរ​តាម​ផ្លូវ ប្រាកដ​ណាស់​ជា​ធ្លាប់​ជួប​ហើយ ទាក់ទង​នឹង​រឿង​ម៉ូតូ​កង់​បី ឬ​រថយន្ត​មួយ​ចំនួន ជា​ពិសេស​រថយន្ត​កុងតឺន័រ ឬ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​ជាដើម បាន​បំពាក់​ភ្លើង​ហ្វា​បា​.​ញ់​មក​ក្រោយ ធ្វើ​ឲ្យ​ចាំង​ភ្នែក​របស់​អ្នកបើកបរ​ខាងក្រោយ និង​ពិបាក​មើលផ្លូវ​ខ្លាំង​ណាស់ ។ មិន​ត្រឹមតែ​ប៉ុណ្ណឹង ម៉ូតូ​កង់​បី​មួយ​ចំនួន ថែម​ទាំង​លេង​ភ្លើង​ហ្វា​ញាក់​ៗ​ទៀត​ផង ដោយ​មិន​ខ្វល់​ពី​អារម្មណ៍​អ្នក​ដទៃ​សោះឡើយ​។

ជាក់ស្តែង​ដូច​ជា​ករណី​រថយន្ត Food Rapter ពណ៌​ស មួយ​គ្រឿង ដែល​បំពាក់​ភ្លើង​ហ្វា​ពីក្រោយ​ចាំង​ស្ទើរតែ​ខ្វាក់​ភ្នែក​ទៅ​ហើយ និង​ត្រូវ​បាន​អ្នកដំណើរ​ថត​បាន នៅ​លើ​ផ្លូវ​មួយ​នា​ពេល​យប់​។ សំណួរ​សួរ​ថា តើ​ត្រឹមត្រូវ​តាម​ច្បាប់​លក្ខណៈ​បច្ចេកទេស​យានយន្ត​ដែរ​ឬទេ? ខណៈ​ពេល​ជាន់​ហ្វ្រាំង ហ្វា​ភ្លឺ​ចាំង​ពេញភ្នែក ធ្វើ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ដទៃ​ទៀត​ដែល​បើក​ពី​ខាងក្រោយ​នោះ ពិតជា​ពិបាក​មើលផ្លូវ​យ៉ាង​ខ្លាំង​តែ​ម្តង ដែល​អាច​នាំ​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ណាមួយ​កើតឡើង​ក៏​ថា​បាន​ដែរ​។

ជាមួយ​គ្នា​នេះ​ដែរ អ្នក​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​ខាងលើ​នេះ ក៏​បាន​ស្នើ​ទៅ​កាន់​សមត្ថកិច្ច មេត្តា​ជួយ​ចាត់វិធានការ​ផង​។

ទាក់ទង​ករណី​ខាងលើ​នេះ អ្នកលេង​បណ្តាញ​សង្គម​បាន​នាំ​គ្នា​លើក​ឡើង​ថា «​មុន​នឹង​ច្បាប់​អនុញ្ញាត​អោយ​អ្នក​ណា​ម្នាក់​បើកបរ​រថយន្ត​នៅ​លើ​ផ្លូវ​សាធារណៈ អ្នក​នោះ​ត្រូវ​រៀន​បើកបរ និង​ឆ្លងកាត់​ការ​ប្រឡង​យក​ប័ណ្ណបើកបរ​ជា​មុន​សិន​។ ចំណែក​រថយន្ត​ក៏​អ​ញ្ចឹ​ង​ដែរ មុន​នឹង​ច្បាប់​អនុញ្ញាត​អោយ​បើក​បរ​នៅ​លើ​ផ្លូវ​សាធារណៈ ក៏​ត្រូវ​ឆ្លងកាត់​ការ​ធ្វើតេស្ត​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​សិន​ដែរ អ​ញ្ចឹ​ង​គ្រប់​រថយន្ត និង​អ្នកបើកបរ សុទ្ធតែ​យល់​ដឹង​ពី​ច្បាប់​ចរាចរណ៍​អស់ហើយ លើកលែងតែ​រថយន្ត​នោះ និង​អ្នកបើកបរ​នោះ មិន​បាន​ឆ្លងកាត់​ច្បាប់​ចរាចរណ៍ ទើប​មិនដឹង​ថា តើ​ភ្លើង​របៀប​ណា​ដែល​ច្បាប់​អនុញ្ញាត? និង​ភ្លើង​ប្រភេទ​ណា​ដែល​ច្បាប់​ហាមឃាត់?» ។

អ្នកខ្លះ​ទៀត ក៏​បាន​លើក​ឡើង​ទៀត​ថា «​បងប្អូន​ដែល​មាន​ឡាន គួរតែ​ចាប់​ហ្វា​បញ្ចាំង​មក​ក្រោយ​មួយ ទុក​សម្រាប់​ទប់ទល់​ដូច​អា​ឡាន​ឆ្កួ​.​ត​ហ្នឹង​។ ពេល​ឃើញ​វា បងប្អូន​ត្រូវ​តែ​វ៉ា​វា​ទៅ​ខាង​មុខ ហើយ​បើក​ហ្វា​បញ្ចាំង​ដាក់​វា​វិញ​»​។ អ្នកខ្លះ​ទៀត​បញ្ចេញ​អារម្មណ៍​ថា «​អ្នក​បើក​ក្រោយ​ពិតជា​វេទនា​មើលផ្លូវ​ដោយសារ​ភ្លើង​ហ្វា​នៃ​ពន្លឺ​ចាំង​ដាក់​ភ្នែក ។ មាន​លុយ​ទិញ​រថយន្ត​ជិះ ដាក់​ភ្លើង​ខុស​បច្ចេកទេស ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ធ្វើ​ដំណើរ​ខាងក្រោយ តែ​ម្ចាស់​មិន​ខ្វល់​ធ្វើ​ម៉េច​ឲ្យ​តែ​ប្លែក រថយន្ត​ថ្លៃ តែ​ម្ចាស់​អន់​ចរិត​»​។

ពាកព័ន្ធ​ករណី​រថយន្ត​បំពាក់​ភ្លើង​ហ្វា​បា​.​ញ់​ពីក្រោយ ដែល​បណ្តាល​ឲ្យ​ចាំង​សឹងតែ​ខ្វាក់​ភ្នែក​អ្នក​បើក​ពី​ខាងក្រោយ​នោះ គឺ​នៅ​តែ​កើត​មាននៅ​លើ​ដងផ្លូវ​ដដែល ជា​ពិសេស​រថយន្ត​កុងតឺន័រ ឬ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​ជាដើម បើ​ទោះជា​មានការ​រអ៊ូរទាំ​ពី​ប្រជាពលរដ្ឋ​ឲ្យ​សមត្ថកិច្ច ជា​ពិសេស​ប៉ូលិស​ចរា​ចរណ៍​មាន​វិធាន​ការណ៍​ទៅ​លើ​ក្រុម​លេង​ភ្លើង​ហ្វា​ពីក្រោយ​ទាំងនោះ​ក៏​ដោយ​។

ជាមួយ​គ្នា​នេះ មហាជន​ក៏​បាន​ចោទ​ជា​សំណួរ​សួរ​ថា តើ​រថយន្ត​បំពាក់​ភ្លើង​ហ្វា បា​.​ញ់​ពីក្រោយ​ទាំង​អស់នោះ ធ្វើ​ត្រូវ​តាម​បទដ្ឋាន​លក្ខណៈ​បច្ចេកទេស ឬ​យ៉ាងណា? បានជា​ពុំ​ឃើញ​ត្រូវ​ប៉ូលិស​ធ្វើការ​ឃាត់​ចាប់​យក​មក​ដុះក្អែល​អ៊ីចឹង បើ​ទោះជា​វី​ដេ​អូ​ជាក់ស្តែង ត្រូវ​បាន​គេ​បង្ហោះ​ផ្អើល​ពាសពេញ​បណ្តាញ​សង្គម​ក៏​ដោយ​»៕

អត្ថបទ​ដោយ ៖ មាស តុលា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ