ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តប​វិញ​! អ៊ុយ​ក្រែ​ន​វា.យប្រហារ​ដោយ​ដ្រូ​ន​សំដៅ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​រុ​ស្ស៊ី​

1 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​រុ​ស្ស៊ី​​លោក​វ្លាំ​ឌី​មៀរ​ពូ​ទី​ន​ក្នុង​រដូវរងា​២​ឆ្នាំ​មក​ហើយ វាយប្រហារ​លើ​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​រុ​ស្ស៊ី​​លោក​វ្លាំ​ឌី​មៀរ​ពូ​ទី​ន​ក្នុង​រដូវរងា​២​ឆ្នាំ​មក​ហើយ វាយប្រហារ​លើ​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​ថា​ម​ព ល​អ៊ុយ​ក្រែ​ន ធ្វើ​ឲ្យ​ពលរដ្ឋ​ប្រទេស​នេះ​ត្រូវ​រស់នៅ​ដោយ​លំបាក​វេទនា ក្នុង​ភាព​ងងឹត​និង​ក្រោម​ធាតុអាកាស​ត្រជាក់​ខ្លាំង​ព្រោះតែ​ការ​ដាច់​ភ្លើង​។ ពេល​នេះ​ដល់​វេន​អ៊ុយ​ក្រែ​ន ធ្វើបាប​រុ​ស្សុ​ី​វិញ​ម្ដង​ដោយ​វាយប្រហារ​ជាមួយ​ដ្រូ​ន​បណ្ដា​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ធ​ថាមពល​រុ​ស្ស៊ី​។

កាលពី​ថ្ងៃ​ទី​៩​មក​រា​អ៊ុយ​ក្រែ​ន​បាន​វាយ ប្រហារ​ដោយ​ដ្រូ​ន សំដៅលើ​ប្លុក​ប្រេង​និង​ថាមពល​មួយ​នៃ​ទីក្រុង​អូ​រែ​ល​ភាគ​ខាងលិច​រុ​ស្សុ​ី​។ អាជ្ញាធរ​មូលដ្ឋាន​អះអាង​ថា ឃ្លាំង​ប្រេង​មួយ​រង​ការ​ប៉ះពាល់​ព្រមទាំង​អគារ​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ថាមពល​មូលដ្ឋាន​មួយ​គឺ​ក្រុមហ៊ុន​ORYOLENERGO​។

ការ​វាយប្រហារ​របស់​អ៊ុយ​ក្រែ​ន​លើ​ដែនដី​រុ​ស្សុ​ី អាច​ធ្វើ​ឡើងជា​ពិសេស​ដោយ​ដ្រូ​ន​រយៈ​ឆ្ងាយ​។ ទីក្រុង​អូ​រែ​ល​ស្ថិត​នៅ​ប្រមាណ​ជា​៣៧០​គីឡូម៉ែត្រ ខាងត្បូង​ក្រុង​មូ​ស្គូ​និង​២២៥​គីឡូម៉ែត្រ​ពី​ព្រំដែន​អ៊ុយ​ក្រែ​ន​។ អភិបាលក្រុង​នោះ​លោក​អាន​ដ្រេ​ក្លី​ត​កូវ​អះអាង​ពី​ការ​វាយប្រហារ​នេះ​តាម​រយៈ​សារ​តេ​ឡេ​ក្រាម​មួយ​ដោយ​បញ្ជាក់​ថា អគ្គិភ័យ​មួយ​ត្រូវ​បាន​ពន្លត់​។ ក្នុង​ពេល​វាយប្រហារ​របស់​ដ្រូ​ន​សត្រូវ លើ​ទីតាំង​ប្លុក​ថាមពល​និង​ប្រេង​តំបន់​ក្រុង​អូ​រែ​ល នុស្ស​៣​នាក់​រង​របួសស្រាល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ