ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ជនជាតិ​ចិន​ម្នាក់ ក្នុង​ចំណោម​បក្ខពួក​៥​នាក់ ករណី​ផលិត​ កែ​ច្នៃ និង​ជួញដូរ​គ្រឿងញៀ.ន

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០២៤…

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ត្រី គល់ យី ស្នងការ​រង ទទួល​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន បាន​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ចូ​វ ប៉ាវ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ចិន ជា​មុខសញ្ញា​ម្នាក់ ក្នុង​ចំណោម​បក្ខពួក​ចំនួន​៥​នាក់ ជនជាតិ​ចិន​ទាំងអស់ តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់​លោក​ចៅក្រម​ស៊ើបសួរ តុ​ប ឈុ​ន​សុង នៅ​ចំណុច​បន្ទប់​លេខ​៧០១ ជាន់​ទី​៧ ខុន​ដូ Star City ផ្លូវ​សហព័ន្ធ​រុ​ស្សី ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ដែល​កម្លាំង​ជំនាញ​បាន​បង្ក្រាប​កាលពី​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២៣ ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​បញ្ជូន​ទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​រួច​នោះ​ហើយ ។

ការ​បង្ក្រាប​នេះ ដកហូត​សារធាតុ​ញៀន​ចម្រុះ ប្រភេទ​ម្សៅ និង​ថ្នាំ​គ្រាប់​ចំនួន ២,១២៥ គ្រាប់ សរុប​ទម្ងន់​៤ គីឡូ និង​៦៦៣​ក្រាម​, សារធាតុ​ផ្សំ​ផលិត​គ្រឿងញៀន​ចម្រុះ ទម្ងន់ ២១​គីឡូ និង​៥០៣​ក្រាម​, សម្ភារៈ ឧបករណ៍​ផលិត​គ្រឿង ញៀន​មួយ​ចំនួន​ធំ​ទៀត​។

បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ កម្លាំង​ជំនាញ​ក៏​បាន​ឆែកឆេរ​ត្រះ​ត​ពិនិត្យ​ចំនួន ២​បន្ទប់ រួម​មាន ៖
-​គោលដៅ​ទី​១ ៖ ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០២៤ បន្ទាប់​លេខ B1903 ជាន់​ទី​១៩ ខុន​ដូ Urban Village ផ្លូវ​៦០​ម៉ែត្រ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ដកហូត​សារធាតុ​ញៀន​ប្រភេទ អ៊ិ​ច​ស្តា​ស៊ី និង​មេ​តំ​ហ្វេ​តា​មីន និង​ថ្នាំ​គ្រាប់​៤៨​គ្រាប់ សរុប​ទម្ងន់ ១៦៩,៦៤​ក្រាម​។

-​គោលដៅ​ទី​២៖ ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២៤ ឆែកឆេរ​បន្ទប់​លេខ 3207 ជាន់​ទី​៣២ ខុន​ដូ R&F City ផ្លូវ​៦០​ម៉ែត្រ ភូមិ​ព្រែក​តា​នូ​២ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ដកហូត​សារធាតុ​ញៀន និង​ថ្នាំ​គ្រាប់​ចំនួន​១៨១០​គ្រាប់ និង​សារធាតុ​ផ្សំ​ផលិត​គ្រឿងញៀន​ជា​ច្រើន​មុខ​ទម្ងន់​សរុប ប្រហែល​១០​គីឡូ និង​សម្ភារ​:​ឧបករណ៍​ផលិត​កែ​ឆ្នៃ​មួយ​ចំនួន ។

សរុប​រួម ករណី​បង្ក្រាប​ទាំង​២​លើក ឃាត់​បាន​ជនសង្ស័យ​ជនជាតិ​ចិន​ចំនួន ០២​នាក់ មុខសញ្ញា​មាន​ដីកាចាប់ខ្លួន​នៅ​សល់ ៤​នាក់​ទៀត និង​ដកហូត​សារធាតុ​ញៀន​សរុប ៖ ថ្នាំ​ញៀន​ចម្រុះ និង​គ្រាប់​ចំនួន​៣,៩៨៣​គ្រាប់ មាន​ទម្ងន់​ជិត ៦​គីឡូ និង​សារធាតុ​ផ្សំ​ផលិត​គ្រឿងញៀន​ទម្ងន់​ជាង ៣០​គីឡូ ។

បច្ចុប្បន្ន​កម្លាំង​ជំនាញ​ធ្វើការ​សាកសួរ​បន្ត និង​រៀបចំ​វេច​ខ្ចប់​វត្ថុ​តាង​បញ្ជូន​ទៅ​តុលាការ ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ