ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ហ្សេ​ឡេ​ន​ស្គី​ ថា​ការ​រារែក​របស់​លោក​ខាង​លិច ដូចឱ្យ​ដៃដល់​រុ​ស្ស៊ី​

1 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ដោយ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​លី​ទុ​យ​អា​នី​ កាលពី​ថ្ងៃ​ទី​១០ ​មក​រា ប្រធានា​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ដោយ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​លី​ទុ​យ​អា​នី​ កាលពី​ថ្ងៃ​ទី​១០ ​មក​រា ប្រធានា​ធិបតី​អ៊ុយ​ក្រែ​ន​លោក​វ៉ូ​ឡូ​ឌី​មៀរ​ ហ្សេ​ឡេ​ន​ស្គី សម្ដែង​ការ​ព្រួយបារម្ភ​របស់​លោក ចំពោះ​ការ​រារែក​របស់​ពួក​លោក​ខាងលិច​ក្នុង​ការ​ផ្ដល់​ជំនួយ​ដល់​អ៊ុយ​ក្រែ​ន​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​រួម​ជាមួយ​សម​ភាគី​លី​ទុ​យ​អា​នី លោក​ហ្ស៊ី​តា​ណាស់ណា​អ៊ូ​សឹ​ដា លោក​ហ្សេ​ឡេ​ន​ស្គី​ពន្យល់​ថា ការ​រារែក​នេះ​ជា​ការ​ឲ្យ​ដៃដល់​រុ​ស្ស៊ី​។ ការ​រារែក​នេះ​របស់​បណ្ដា​ដៃគូ​យើង​ទាក់ទិន​ដល់​ជំនួយ​ហិរញ្ញវត្ថុ​និង​យោធា​ដល់​អ៊ុយ​ក្រែ​ន គ្រាន់តែ​បង្កើន​ក្ដី​ក្លាហាន​និង​កម្លាំង​របស់​រុ​ស្ស៊ី​​។ លោក​ថ្លែង​បែប​នេះ​ប៉ុនប៉ង​ធ្វើការ​ប្រកាស​អាសន្ន​ជា​ថ្មី​ដោយ​លោក​ថា​លោក​វ្ល៉ា​ឌី​មៀរ ​ពូ​ទី​ន ​ចង់​កាន់កាប់​អ៊ុយ​ក្រែ​ន​ទាំងមូល​។

ក្រោយ​រលក​នៃ​ការ​វាយប្រហារ​ជា​ច្រើន​របស់​រុ​ស្ស៊ី​​លើ​ដែនដី​អ៊ុយ​ក្រែ​ន លោក​ហ្សេ​ឡេ​ស្គី​ លើក​ពី​ការ​ការ​ខ្វះ​ប្រព័ន្ធ​ការពារ​អាកាស​របស់​លោក​ខាងលិច​។ លោ​កថា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ រុ​ស្ស៊ី​​វាយប្រហារ​អ៊ុយ​ក្រែ​ន ដោយ​គ្រាប់​មី​ស៊ី​​ល​និង​ដ្រូ​ន​សរុប​ដល់​៥០០ តែ​យើង​កម្ទេច​អស់​៧០%​។

កម្មវិធី​ជំនួយ​របស់​សហភាព​អឺរ៉ុប​ក្នុង​ទឹកប្រាក់​៥០​ពាន់​លាន​អឹ​រ៉ូ​ នៅ​តែ​បិទ​ខ្ទប់​នៅ​ក្រុង​ព្រុ​ច​សែ​ល ក្រោយ​វេតូ​របស់​ហុង​គ្រី​។ ចំណែក​សភា​អា​មេ​រិ​ក​នៅ​តែ​ប្រទាំង​ប្រទើស​គ្នា លើ​ការ​ផ្ដល់​ជំនួយ​ថែម​ទៀត​ដល់​អ៊ុយ​ក្រែ​ន​។

តាម​របាយការណ៍​មួយ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​អា​ល្លឺ​ម៉​ង់​KIEL INSTITUTE ចេញផ្សាយ​កាលពី​ខែធ្នូ​កន្លង​ទៅ​ថា ជំនួយ​ដែល​សន្យា​ផ្ដល់​ដល់​អ៊ុយ​ក្រែ​ន រវាង​ខែសីហា​ និង​ខែតុលា​ ឆ្នាំំ​២០២៣ បាន​ធ្លាក់​ចុះ​ជិត​៩០%​ បើ​ប្រៀបធៀប​ទៅ​នឹង​ដំណាក់​ដូច​គ្នា​នេះ​នៃ​ឆ្នាំ​២០២២​។ នេះ​ជា​ជំនួយ​ដែល​មាន​កម្រិត​ទាប​បំផុត​តាំងពី​ចាប់ផ្ដើម​សង្គ្រាម​មក​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ