ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ព្យុះ​ព្រិល​ និង​ភ្លៀង​ដ៏​អាក្រ.ក់​បំផុត បាន​វា.យ​ប្រហារ​​អាមេរិក

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ផ្នែក​មួយ​ដ៏​ធំ​របស់​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​១០​មក​រា នៅ​ជួប​ប្រទះ​ការ​វាយ

សហរដ្ឋអាមេរិក ៖ ផ្នែក​មួយ​ដ៏​ធំ​របស់​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​១០​មក​រា នៅ​ជួប​ប្រទះ​ការ​វាយប្រហារ ដោយ​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​និង​ព្យុះ​ព្រិល​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​៥​នាក់​រួច​ហើយ ចំណែក​មនុស្ស​ច្រើន​រយ​ពាន់​គ្រួសារ​រង​ការ​ដាច់​ភ្លើង​។

រលក​ត្រជាក់​ខ្លាំង​បំផុត​ផាត់​មក​កាន់​ភាគ​ខាងត្បូង​អា​មេ​រិ​កមក​ពី​កា​ណា​ដា កាលពី​ថ្ងៃ​ទី​១០​ មក​រា ដែល​បែប​នេះ​នឹង​នាំ​ឲ្យ​សីតុណ្ហភាព​ធ្លាក់​ចុះ​ទាប​បំផុត សម្រាប់​តំបន់​វាលរាប​ខាងជើង​ជាមួយ​សីតុណ្ហភាព​ដល់​១៨​អង្សា​ក្រោម​សូន្យ ក្នុង​រដ្ឋ​ជា​ច្រើន​នៅ​ក្បែរ​កា​ណា​ដា​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ផ្នែក​ឧតុនិយម​ជាតិ​អា​មេ​រិ​ក​លើក​ឡើង​ថា សីតុណ្ហភាព​ក៏​ធ្លាក់​ចុះ​ដល់​ក្រោម​សូន្យ​អង្សា រហូត​ដល់​រដ្ឋ​អូ​ក្លា​ហូ​ម៉ា ភាគ​ខាងកើត​ប្រទេស​។ ផ្នែក​នោះ​ក៏​ព្យាករណ៍​ផង​ដែរ​ថា នឹង​មាន​ទឹកជំនន់​ធំ​នៅ​តាម​បណ្ដោយ​ឆ្នេរសមុទ្រ​អ​ត្ល​ង់​ទិ​ក​។

តាម​អាជ្ញាធរ​មូលដ្ឋាន​ថា មនុស្ស​យ៉ាងតិច​៣​នាក់​ស្លា.ប់​មក​ពី​ព្យុះ​នា​ភាគ​ខាងត្បូង​ប្រទេស​។ ចំណែក​មនុស្ស​២​នាក់​ទៀត​ស្លា.ប់ នា​ភាគ​ខាងជើង​ប្រទេស ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​មក​ពី​ព្រិល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ