រាជធានីភ្នំពេញ ៖ ទោះបីជាកុមារមានកម្ពស់ទាប អាចបង្ហាញឱ្យឃើញក្នុងវ័យកុមារភាពក៏ដោយ ជាទូទៅវាត្រូវបានគេកត់សម្គាល់ឃើញច្បាស់នៅពេលក្មេងចាប់ផ្តើមពេញវ័យ គឺនៅអាយុប្រហែល ១០ ឆ្នាំ សម្រាប់ក្មេងស្រី និង ១១ ឆ្នាំ សម្រាប់ក្មេងប្រុស ។ ឱកាសដើម្បីដោះស្រាយបញ្ហាកម្ពស់នេះអាចនឹងបញ្ចប់នៅពេលដែលភាពពេញវ័យកើតមាន ដែលជាទូទៅមុនពេលក្មេងអាយុ ១៦ ឆ្នាំ ។ ប្រសិនបើឪពុកម្តាយមានការព្រួយបារម្ភ នោះអាយុប្រហែល ៨ ទៅ ១០ ឆ្នាំ គឺជាពេលវេលាដ៏ល្អមួយ ដើម្បីធ្វើការវាយតម្លៃថា កូនអ្នកទាបពេកឬយ៉ាងណា ឬយ៉ាងហោចណាស់ត្រូវនិយាយអំពីបញ្ហានេះជាមួយគ្រូពេទ្យរបស់អ្នក ។ បើមិនដូច្នេះទេ ពួកគេអាចនឹងខកខានឱកាសសម្រាប់អន្តរាគមន៍ ដើម្បីលូតកម្ពស់បន្ថែមទៀត ។

តើមូលហេតុអ្វីខ្លះដែលនាំឱ្យកុមារមានកម្ពស់ទាប ? មូលហេតុនៃកម្ពស់ទាបប្រែប្រួលយ៉ាងខ្លាំងពីកុមារទៅកុមារ ។ ពេលខ្លះវាជាហេតុផលវេជ្ជសាស្ត្រ ។ ពេលខ្លះវាគ្រាន់តែជាការពន្យារពេលការលូតលាស់ ដែលមានន័យថា អាយុឆ្អឹងរបស់កុមារ និងពេលពេញវ័យអាចដើរយឺតជាងមិត្តភក្ដិ ប៉ុន្តែពួកគេនឹងទៅដល់ទីនោះ (ខ្ពស់) នៅទីបំផុត ។ នេះគឺជាអ្វីដែលមនុស្សជាច្រើនហៅថា ជាក្មេងចេញផ្កាយឺត ។
យ៉ាងណាមិញ ហេតុផលមួយចំនួនខាងក្រោមនេះ អាចជាដើមហេតុដែលធ្វើឱ្យការលូតលាស់កុមារយឺត និងទាបជាងធម្មតា ៖
១. ហ្សែន ៖ នៅពេលដែលឪពុកម្តាយ និងជីដូនជីតារបស់កុមារទាប កុមារក៏អាចទាបផងដែរ ។ នេះត្រូវបានគេស្គាល់ថា ជាលក្ខណៈគ្រួសារទាប ។ ម្យ៉ាងទៀត កម្ពស់គោលដៅគឺគ្រាន់តែជាការប៉ាន់ស្មានប៉ុណ្ណោះ ហើយកុមារខ្លះមិនលូតលាស់ដូចការរំពឹងទុកនោះទេ ។

២. បញ្ហាសុខភាពហ្សែន ៖ រោគសញ្ញាជំងឺហ្សែនជាច្រើនអាចនាំឱ្យកុមារមានកម្ពស់ទាប រួម
ទាំងរោគសញ្ញា Prader-Willi រោគសញ្ញា Turner និងរោគសញ្ញា Noonan ។
៣. ជំងឺរ៉ាំរ៉ៃ ៖ អ័រម៉ូនលូតលាស់ត្រូវបានផលិតដោយក្រពេញ pituitary ដែលមានទីតាំងនៅកណ្តាលខួរក្បាល ។ ដូច្នេះហើយ ក្មេងដែលឧហ្សាហ៍ឈឺរ៉ាំរ៉ៃដែលប៉ះពាល់ដល់ក្រពេញ pituitary ក៏អាចប៉ះពាល់ដល់ការលូតលាស់ផងដែរ ។ ជាឧទាហរណ៍ វិទ្យុសកម្មទៅខួរក្បាលអាចប៉ះពាល់ដល់មុខងារ pituitary ដូច្នេះជំងឺមហារីកកុមារ ឬការព្យាបាលរបស់វាអាចនាំឱ្យកុមារមានកម្ពស់ទាប ។ ជំងឺក្រពះពោះវៀនដែលធ្វើឱ្យខូចអាហារូបត្ថម្ភ ដូចជាជំងឺរលាកពោះវៀន និងជំងឺរលាកខួរក្បាលអាចប៉ះពាល់ដល់ការលូតលាស់ក៏ជាមូលហេតុដែរ ។ លក្ខខណ្ឌផ្សេងទៀតជាច្រើនក៏អាចពន្យារអត្រាកំណើនផងដែរ រួមទាំងជំងឺក្រពេញទីរ៉ូអ៊ីត ជំងឺបេះដូង ជំងឺតម្រងនោម ជំងឺប្រព័ន្ធភាពស៊ាំ និងជំងឺនៃប្រព័ន្ធ endocrine មួយចំនួនទៀត ។

៤. កង្វះអ័រម៉ូនលូតលាស់ ៖ កុមារខ្លះមិនផលិតអ័រម៉ូនលូតលាស់គ្រប់គ្រាន់ទេ រួមទាំងកុមារដែលកើតមកមានក្រពេញ pituitary ដែលអភិវឌ្ឍខ្សោយ ។
៥. កង្វះអាហារូបត្ថម្ភ ៖ មិនថាបណ្តាលមកពីការផ្គត់ផ្គង់អាហារមិនគ្រប់គ្រាន់ ជំងឺនៃការញ៉ាំ ឬជំងឺទូទៅ ឬការព្យាបាលដែលប៉ះពាល់ដល់ចំណង់អាហារ ការខ្វះសារធាតុចិញ្ចឹម គឺជាមូលហេតុទូទៅនៃការពន្យារការលូតលាស់ ។
៦. ភាពតានតឹងផ្លូវចិត្ត ៖ មិនថា វាប្រឈមនឹងអំពើហិង្សាដោយសារសង្គ្រាម ឬទុរ្ភិក្ស ឬគ្រាន់តែនៅក្នុងបរិយាកាសផ្ទះដែលមិនមានការចិញ្ចឹមបីបាច់ល្អ កុមារអាចជួបប្រទះភាពតានតឹងផ្លូវចិត្ត ដែលអាចរារាំងពួកគេមិនឱ្យលូតលាស់បានត្រឹមត្រូវ ។ បញ្ហានេះអាចផ្លាស់ប្តូរបានដោយគ្រាន់តែយកកុមារចេញពីបរិយាកាសស្ត្រេសនេះ ៕ ប្រភព ៖ understood

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ សាលារៀនផ្តល់ជូនកម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេសសម្រាប់កុមារ កម្មវិធីភាសាអង់គ្លេសសិស្សធំ កម្មវិធីចំណេះទូទៅខ្មែរ ពីថ្នាក់ទី ១ ដល់ទី ១២ និងកម្មវិធីភាសាចិន ។ វគ្គសិក្សាថ្មីចូលរៀនថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៤ ខាងមុខនេះ ។ សាលារៀនផ្តល់ជូនអាហារូបករណ៍រហូតដល់ ៤០% និងធានារ៉ាប់រងគ្រោះថ្នាក់ បុត្រធីតា និងការការពារសិក្សារហូតដល់ ៥ ឆ្នាំ ។
លើពីនេះ សាលារៀនក៏បន្ថែមនូវវេទិកា និងមធ្យោបាយសិក្សាយ៉ាងសម្បូរបែបជាមួយនឹងប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រង់ការសិក្សា និងអេបសាលារៀនជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្សក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតាផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ