ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិសប៉ុស្តិ៍​ទួលសង្កែ​ធ្វើ​ឱ្យ​​​​ជន​​សង្ស័យ រត់​រួច​ ឬ​មាន​​អ្នក​ដោះលែង?

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ស្ត្រីជាជនសង្ស័យ​​​លូក​ហោប៉ៅ​​​ល្បីឈ្មោះ​​ម្នាក់​បាន​រត់គេ​ចខ្លួន​​​ពីក្នុង​​​ស្នាក់​ការ​​​នគរបាល​​​ប៉ុស្តិ៍​​​ទួលសង្កែ ​​កាលពី​រសៀលថ្ងៃទី​១៧ ឧសភា ​២០១១ បន្ទាប់ពីត្រូវ​បានចាប់​ខ្លួន​​នៅពេលធ្វើសកម្មភាព​​លួច​​អីវ៉ាន់ នៅក្នុងផ្សារ​ទួល​សង្កែ ហើយ​ការ​រត់​រួច​​នោះ មិនគួរ​ឱ្យជឿឡើយ​

រាជធានីភ្នំពេញ ៖ ​ស្ត្រីជាជនសង្ស័យ​​​លូក​ហោប៉ៅ​​​ល្បីឈ្មោះ​​ម្នាក់​បាន​រត់គេ​ចខ្លួន​​​ពីក្នុង​​​ស្នាក់​ការ​​​នគរបាល​​​ប៉ុស្តិ៍​​​ទួលសង្កែ ​​កាលពី​រសៀលថ្ងៃទី​១៧ ឧសភា ​២០១១ បន្ទាប់ពីត្រូវ​បានចាប់​ខ្លួន​​នៅពេលធ្វើសកម្មភាព​​លួច​​អីវ៉ាន់ នៅក្នុងផ្សារ​ទួល​សង្កែ ហើយ​ការ​រត់​រួច​​នោះ មិនគួរ​ឱ្យជឿឡើយ​។ ​​ទាក់ទិន​ការ​រត់​​​រួច​របស់​ជន​សង្ស័យ​​មាន​ព័ត៌​មាន​​ទម្លាយ​​ឱ្យដឹង​​ថា ​ជន​សង្ស័យ​​ច្បាស់​ជា​​មាន​មន្ត្រីប៉ូលិស​ណា​​ម្នាក់ជា​អ្នក​​ដោះលែង​​​ ព្រោះមុនពេល​​​​រត់គេចខ្លួន​​គឺ​​ស្ត្រីជា​​​ជន​សង្ស័យត្រូវបាន​គេ​ដាក់ខ្នោះ​​​ដៃ​ជាប់​នឹង​​ម៉ូតូ​ ដាក់ក្នុង​បន្ទប់ ​​ហេតុអ្វី​​​បានជា​រត់​រួច​​ស្រួលៗ​ម៉្លេះ ។

ស្ត្រីជា​ជនសង្ស័យ​​រត់​ចេញ​ពីប៉ុស្តិ៍​​នគរបាល​​​ឈ្មោះ​​​ម៉ាក់ ស្រីល័ក្ខ​​ អាយុុ​​១៨​ឆ្នាំ ​​មាន​ទី​លំនៅ​​​​ភូមិស្ពាន​​ខ្ពស់ ​​សង្កាត់គីឡូម៉ែត្រ​លេខ​​​៦ ​ហើយ​ត្រូវ​បាន​កម្លាំង​​​សន្តិសុខ​​​​ផ្សារ​ទួល​សង្កែចាប់​ខ្លួន​កាលពីវេលាម៉ោង​​៨ព្រឹកថ្ងៃទី​១៧  ឧសភា ​​ខណៈ​​ធ្វើសកម្មភាពលូ​ក​ហោប៉ៅពីស្ត្រី​​មាន​ផ្ទៃ​ពោះ​ម្នាក់​​ចូល​ផ្សារ​​យកបាន​៨០ដុល្លារ ។ ​បន្ទាប់​ពី​​ចាប់ខ្លួន​​បញ្ជូន​​ទៅ​​ស្នាក់ការ​​ផ្សារ​​​ សន្តិសុខបាន​​នាំ​យក​​​ស្ត្រី​​​នោះទៅ​ឆែក​ឆេរ​ដក​ហូត​បាន​​ប្រាក់​៨០​ដុល្លារ រួច​​ប្រគល់ទៅ​ឱ្យ​ម្ចាស់​​ដើម​វិញ ​​។

ដោយ​ឡែក​​ស្ត្រី​ជាជនសង្ស័យ​​លួច​ត្រូវ​បាន​​គណៈ​កម្ម​ការ​​ផ្សារ​​ហៅ​សមត្ថកិច្ច​​​ប៉ូលិស​​​ទួលសង្កែ​នាំ​ខ្លួន​​​​ទៅ​ចាត់ការ​​​តាមច្បាប់ ។ ​​តាមព័ត៌មាន​​​ឱ្យ​ដឹង​ថា ​បន្ទាប់ពី​​បញ្ជូន​ទៅ​កាន់​​ស្នាក់​ការ​ប៉ុស្តិ៍​​ធ្វើ​ការ​​សាក​សួរ​​ ​ស្ត្រីរូប​នោះ​​ត្រូវ​បាន​មន្ត្រី​​ប៉ូលិស​ប៉ុស្តិ៍​​ម្នាក់​ឈ្មោះ​​​​ឈុន សុខជា ​ដាក់ខ្នោះ​​ដៃជាប់​នឹង​​ម៉ូតូ​​ធុន C100 កូរ៉េ​ក្នុង​បន្ទប់ ​ហើយ​​រហូត​ដល់​​ម៉ោង​​២​ទៅ​​​៣​​រសៀល​​​ ស្រាប់តែ​មន្ត្រី​ប៉ូលិស​​រូបនោះ​​ប្រាប់​ថា ​ស្ត្រី​ជាប់​សង្ស័យ​​​រត់គេច​បាត់​ទៅ​វិញ​ ។​ ព័ត៌មាន​លម្អិតនឹងផ្សាយជូននៅ​ពេល​ក្រោយ និង​នៅលើទំព័រកាសែតកោះសន្តិភាព.