ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ពន្យារពេល​ទៅ​កាន់​ភព​ព្រះ​ចន្ទ​ជា​ថ្មី​ រហូតដល់​ឆ្នាំ​២០២៥

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ បេស​កម្ម​រ៉ូ​បូ​មួយ​ត្រូវ​បរាជ័យ​ ហើយ​បេសកកម្ម​២​​ទៀត​ជាមួយ​ការ​បញ្ជូន​មនុស្ស​ទៅ

សហរដ្ឋអាមេរិក ៖ បេស​កម្ម​រ៉ូ​បូ​មួយ​ត្រូវ​បរាជ័យ​ ហើយ​បេសកកម្ម​២​​ទៀត​ជាមួយ​ការ​បញ្ជូន​មនុស្ស​ទៅ ត្រូវ​បាន​ប្រកាស​នា​ថ្ងៃ​ទី​៩​មក​រា​ពី​ការ​ពន្យារពេល ដែល​បែប​នេះ​នាំ​ឲ្យ​មហិច្ឆតា​ទៅ​កាន់​ភព​ព្រះ​ចន្ទ​របស់​អា​មេ​រិ​ករង​ការ​ប៉ះពាល់​។

ក្រុមហ៊ុន​អវកាស​អា​មេ​រិ​ក​ASTROBOTIC ដំបូង​ប្រកាស​ថា យាន​រ៉ូ​បូ​ភព​ព្រះ​ចន្ទ​របស់​ខ្លួន​មានឈ្មោះ​ថា​PEREGRINE ជួប​ប្រទះ​បញ្ហា​ធ្ងន់ធ្ងរ​នានា​ពេល​កំពុង​ហោះហើរ តាំងពី​ត្រូវ​បាញ់​បង្ហោះ​ពី​ថ្ងៃ​ទី​៨​មក​រា​មក​។ ពេល​នេះ​យាន​នោះ​គ្មាន​វាសនា​ចុះ​ដោយ​សន្សឹម​ៗ​លើ​ភព​ព្រះ​ចន្ទ​ដូច​ការ​គ្រោងទុក​ឡើយ​។ បេសកកម្ម​នោះ​ច្បាស់​ណាស់​ជា​បេសកកម្ម​កំណត់​ពី​ការ​ចុះ​លើ​ភព​ព្រះ​ចន្ទ​ដំបូង​របស់​អា​មេ​រិ​ក​ចាប់តាំងពី​ជាង​៥០​ឆ្នាំ​មក​ហើយ​។

ប៉ុន្មាន​ម៉ោង​ក្រោយមក​នា​ថ្ងៃ​ទី​៩ ​មក​រា​ អង្គការ ​NASA ប្រកាស​ពី​ការ​ពន្យារពេល​ជិត​មួយ​ឆ្នាំ​បេសកកម្ម​នា​ពេល​ខាង​មុខ​២ នៃ​កម្មវិធី​វិល​ទៅ​កាន់​ភព​ព្រះ​ចន្ទ​ជា​ថ្មី​ហៅ​កម្មវិធី​ARTEMIS​។ បេសកកម្ម​ARTEMIS 2 ដែល​ត្រូវ​បញ្ជូន​អវកាសយានិក​៤​រូប ដែល​ត្រូវ​ហោះហើរ​ជុំវិញ​ភព​ព្រះ​ចន្ទ​ដោយ​មិន​ចុះ​លើ​ភព​នេះ ត្រូវ​ពន្យារពេល​ពី​ដំណាច់ឆ្នាំ​២០២៤​ទៅ​ដល់​ខែកញ្ញា​ឆ្នាំ​២០២៥​។ ចំណែក​ARTEMIS3 ដែល​ត្រូវ​បញ្ជូន​បណ្ដា​អវកាស​និក​ទៅ​ចុះ​លើ​ភព​ព្រះ​ចន្ទ ជា​លើក​ដំបូង បន្ទាប់​ពី​បេស​កក​ម្ម់​APOLLO ត្រូវ​ពន្យារពេល​ពី​ដំណាច់ឆ្នាំ​២០២៥ ទៅ​ខែកញ្ញា​ឆ្នាំ​២០២៦៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ