ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​គី​ម ​ជុង​អ៊ុ​ន ​ថា​នឹង​មិន​រារែ.ក​ឡើយ​ក្នុង​ការ​កម្ទេ.ច​កូរ៉េ​ខាងត្បូង

1 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ សារព័ត៌មាន​រដ្ឋ​កូរ៉េ​ខាងជើង​មួយ​រាយការណ៍​នា​ថ្ងៃ​ទី​១០​ មក​រា នេះ​​ថា មេ

ប្រទេស​កូរ៉េ​ខាងជើង ៖ សារព័ត៌មាន​រដ្ឋ​កូរ៉េ​ខាងជើង​មួយ​រាយការណ៍​នា​ថ្ងៃ​ទី​១០​ មក​រា នេះ​​ថា មេដឹកនាំ​ប្រទេស​នេះ លោក​គី​ម​ ជុង​អ៊ុ​ន​ អំពាវនាវ​ឲ្យ​ពង្រឹង​អាវុធ​នុយក្លេអ៊ែរ​និង​ព្រមាន​ថា​លោក​នឹង​មិន​រារែក​ឡើយ ក្នុង​ការ​កម្ទេច​កូរ៉េ​ខាងត្បូង​ជាស​ត្រូវ​សំខាន់​របស់​ប្រទេស​។

លោក​គី​ម​ ជុង​អ៊ុ​ន​ អម​ដោយ​បណ្ដា​អ្នក​ទទួលខុសត្រូវ​ជាន់​ខ្ពស់​របស់​ប្រទេស កាលពី​ថ្ងៃ​ទី​៨​និង​ទី​៩​មក​រា បាន​ទៅ​ពិនិត្យ​មើល​រោងចក្រ​ផលិត​គ្រាប់រំសេវ​ជា​ច្រើន​។ លោក​ថ្លែង​នា​ឱកាស​នោះ​ថា អាទិភាព​របស់​ក្រុង​ព្យុ​ង​យ៉ាង​គឺ​ការ​ពង្រឹងសមត្ថភាព​យោធា​ស្វ័យការពារ​និង​ជា​ពិសេស​កម្លាំង​នុយក្លេអ៊ែរ​។

នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង KCNA​។ លោក​គី​ម​ជុង​អ៊ុ​ន​បាន​ព្រមាន​ថា ប្រសិនបើ​កូរ៉េ​ខាងត្បូង​ហ៊ាន​ប្រើ​កងទ័ព​ប្រឆាំង​កូរ៉េ​ខាងជើង ឬ​គំរាមកំហែង​ដល់​អធិបតេយ្យភាព​និង​សន្តិសុខ​របស់​យើង នោះ​យើង​នឹង​មិន​មានការ​រារែក​ណាមួយ​ឡើយ​ក្នុង​ការ​កម្ទេច​កូរ៉េ​ខាងត្បូង ដោយ​ប្រមូល​រាល់​មធ្យោបាយ​និង​កម្លាំង​ដែល​យើង​មាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ