ជនប្រដាប់អាវុ.ធលុកចូលស្ថានីយទូរទស្សន៍អេក្វាទ័រមួយកន្លែងចាប់អ្នកកាសែតជាចំណាប់ខ្មាំង
ប្រទេសអេក្វាទ័រ ៖ បណ្ដារូបភាពពិតជាគួរឲ្យព្រឺឆ្អឹងខ្នង ដោយបង្ហាញពួកជនប្រដាប់អាវុធ លុកចូល
ប្រទេសអេក្វាទ័រ ៖ បណ្ដារូបភាពពិតជាគួរឲ្យព្រឺឆ្អឹងខ្នង ដោយបង្ហាញពួកជនប្រដាប់អាវុធ លុកចូល
ប្រទេសអេក្វាទ័រ ៖ បណ្ដារូបភាពពិតជាគួរឲ្យព្រឺឆ្អឹងខ្នង ដោយបង្ហាញពួកជនប្រដាប់អាវុធ លុកចូលកាលពីថ្ងៃទី៩មករាក្នុងទូរទស្សន៍រដ្ឋTCនៃទីក្រុងGUAYAQUIL ភាគនិរតីអេក្វាទ័រ ដោយចាប់បណ្ដាអ្នកកាសែតនិងបុគ្គលិកដទៃៗទៀតជាចំណាប់ខ្មាំង។ នេះបើតាមបណ្ដារូបភាពដែលផ្យាយបន្តផ្ទាល់។
ក្រោមស្នូរកាំភ្លើងគេឮមាត់នារីម្នាក់ស្រែកថាសូមកុំបាញ់! សូមកុំបាញ់! ចំណែកពួកអ្នកវាយប្រហារប្រដាប់ដោយកាំភ្លើងខ្លីនិងកាំភ្លើងឯទៀត ហើយមួយចំនួនមានទាំងគ្រាប់បែកច្នៃព្រមទាំងដាវ ធ្វើបាបនិងគំរាមមនុស្សម្នាឲ្យក្រាបលើដី។ ពួកនោះបានថតដោយទូរស័ព្ទដៃបណ្ដាសកម្មភាពរបស់ពួកគេនិងលើកម្រាមដៃជាសញ្ញា ប្រាប់ឲ្យគេស្គាល់ថា ពួកគជាក្រុមឧក្រិដ្ឋជនទាក់ទិននឹងការរត់ពន្ធគ្រឿងញៀនដែលធ្វើព្យុះធ្វើភ្លៀងក្នុងប្រទេសអេក្វាទ័រ។ ក្រោមស្នូរកាំភ្លើងការផ្សាយដោយផ្ទាល់រូបភាពបះបោរបានបន្តរយៈពេលច្រើននាទី ក៏ទោះបីមានការផ្ដាច់ភ្លើងនៅទីតាំងទូរទស្សន៍នោះ រហូតដល់មានអន្តរាគមន៍របស់ប៉ូលិស។
ពេលប៉ូលិសលើកទៅដល់ ហាក់ដូចជាពុំមាននរណាម្នាក់ស្លាប់ឬរបួសឡើយ ក្នុងការវាយឆ្មក់នេះរបស់ក្រុមបនឧក្រិដ្ឋ។ ក្រុមអ្នកវាយប្រហារប្រមាណជា១០នាក់បានត្រូវចាប់ខ្លួន។ ប្រធានាធិបតីអេក្វាទ័រលោកដានីញ៉ែលណូបូអា ប្រកាសថា ប្រទេសលោកកំពុងស្ថិតក្នុងស្ថានភាពជម្លោះដោយអាវុធផ្ទៃក្នុង ហើយលោកបានចេញបញ្ជាឲ្យកម្ទេចបណ្ដាក្រុមបនឧក្រិដ្ឋ ដែលធ្វើសកម្មភាពរត់ពន្ធគ្រឿងញៀន។ នាពេលល្ងាចក្រសួងអប់រំបានបញ្ជាឲ្យបិទបណ្ដោះអាសន្នសាលារៀនទាំងអស់ក្នុងទូទាំងប្រទេស។
ការលុកចូលក្នុងទូរទស្សន៍ចាប់មនុស្សជាចំណាប់ខ្មាំងនេះ កើតមានបន្ទាប់ពីការប្រកាសអាសន្នពីការរត់ចេញពីគុកបាត់ មេក្រុមឧក្រិដ្ឋជនសំខាន់ម្នាក់ឈ្មោះFITO ដែលមានឈ្មោះពិតថា ADOLFO MACIAS ជាអ្នកទទួលការកាត់ទោសកាលពីឆ្នាំ២០១១ ដាក់គុក៣៤ឆ្នាំ ពីបទឧក្រិដ្ឋមានការចាត់តាំង រត៊់ពន្ធគ្រឿងញៀននិងសម្លាប់មនុស្ស។
ក្រោយការរត់ចេញបាត់ពីគុករបស់ជននេះ មានផ្ទុះការបះបោរជាច្រើននិងការចាប់បណ្ដាឆ្មាំគុកជាចំណាប់ខ្មាំង ក្នុងពន្ធនាគារផ្សេងៗ ហើយសកម្មភាពទាំងនេះត្រូវបានគេថតជាវីដេអូ ផ្សាយតាមបណ្ដាញសង្គម។ រួចនាថ្ងៃទី៩មករាមានវីដេអូថ្មីៗបង្ហាញលើកនេះពីការប្រហារជីវិតឆ្មាំគុក២នាក់ ដោយបាញ់សម្លាប់និងព្យួរក។ ក្នុងសេចក្ដីប្រកាសមួយរដ្ឋបាលពន្ធនាគារអេក្វាទ័ររៀបរាប់ពីបុគ្គលិកពន្ធនាគារ ដល់ទៅ១៣៩នាក់បច្ចុប្បន្នកំពុងជាប់ជាចំណាប់ខ្មាំងក្នុងពន្ធនាគារ៥របស់ប្រទេស៕
ចែករំលែកព័តមាននេះ