ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេ​ស​ប៊ុល​ឡា​ហ៍​ អះអាង​វា.យប្រហារ​ទីបញ្ជាការដ្ឋាន​​យោធា​អ៊ី​​ស្រា​អែ​ល

1 ឆ្នាំ មុន

សង្គ្រាម​អ៊ី​​ស្រា​អែ​ល​និង​ក្រុម​ហា​ម៉ាស់ ៖ ក្រុម​ហេ​ស​ប៊ុល​ឡា​ហ៍​លី​បង់​អះអាង​ថា បាន​វា.យប្រហារ​នា​ថ្ងៃ​ទី​

សង្គ្រាម​អ៊ី​​ស្រា​អែ​ល​និង​ក្រុម​ហា​ម៉ាស់ ៖ ក្រុម​ហេ​ស​ប៊ុល​ឡា​ហ៍​លី​បង់​អះអាង​ថា បាន​វា.យប្រហារ​នា​ថ្ងៃ​ទី​៩ ​មក​រា​ លើ​ម​ជ្ឈ​ម​ណ្ឌល​ទីបញ្ជាការ​កងទ័ព​អ៊ី​​ស្រា​អែ​ល​នៅ​ភាគ​ខាងជើង​ប្រទេស ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​សម្លា.ប់​ជន​ទី​​២​របស់​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន ​និង​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ម្នាក់​របស់​ក្រុម​គេ​។

ចលនា​អ៊ិ​ស្លា​ម​លី​បង់​នោះ​ក្នុង​សេចក្ដី​ប្រកាស​មួយ​និយាយ​ថា បាន​វាយប្រហារ​មជ្ឈមណ្ឌល​ទីបញ្ជាការ​តំបន់​ខាងជើង​របស់​កងទ័ព​អ៊ី​ស្រា​អែ​ល ដោយ​ប្រើ​ដ្រូ​ន​អត្តឃា.ត​ច្រើន​គ្រឿង ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​សម្លា.ប់​កាលពី​ថ្ងៃ​ទី​២​មក​រា ជន​​ទី​២​របស់​ហា​ម៉ាស់​លោក​សា​ឡេ​ហ៍​អាល់​អា​រូ​រី និង​ការ​សម្លា.ប់​អ្នក​ទទួលខុសត្រូវ​ជាន់​ខ្ពស់ម្នាក់​របស់​ក្រុម​គេ លោក​វី​ស​សាម​តា​វី​ល​កាលពី​ថ្ងៃ​ទី​៨​មក​រា​។

ការ​វាយប្រហារ​គ្នា​រវាង​អ៊ី​ស្រា​អែ​ល​និង​ក្រុម​ហេ​ស​ប៊ុល​ឡា​ហ៍ កើត​មាន​ស្ទើរ​រាល់ថ្ងៃ​នៅ​ព្រំដែន​រវាង​អ៊ី​ស្រា​អែ​ល​និង​លី​បង់ ចាប់តាំងពី​ថ្ងៃ​ទី​៨​តុលា​មក​។ តាំងពី​កើត​មាន​អំពើ​ហិង្សា​មក ក្រុម​ហេ​ស​ប៊ុល​ឡា​ហ៍​បាត់បង់​យុទ្ធ​ជន​ខ្លួន​យ៉ាងតិច​១៣៥​នាក់ ក្នុង​ការ​វាយប្រហារ​របស់​អ៊ី​​ស្រា​អែ​ល​លើ​ភាគ​ខាងត្បូង​លី​បង់​។ ចំណែក​ជន​សី​ុ​វិល​ជាង​២០​នាក់​ក្នុង​នោះ​មាន​អ្នកកាសែត​៣​នាក់​ក៏​ត្រូវ​ស្លា.ប់​ដែរ​។ នៅ​ភាគ​ខាងជើង​អី​ុ​ស្រា​អែ​ល​ទាហាន​៩​នាក់​និង​ជន​ស៊ី​វិល​៥​នាក់​ត្រូវ​ស្លា.ប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ