រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានយកឧបករណ៍ទៅឆក់ត្រី ប៉ុន្តែមិនទាន់បានឆក់ស្រួលបួលផង ក៏ស្រាប់តែត្រូវឆក់ខ្លួនឯង បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ហើយបានស្លាប់ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី២៥ ឧសភា ២០១១ ស្ថិតក្នុងភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ ។
យោងតាមសម្តីរបស់សមត្តកិច្ចជំនាញខណ្ឌសែនសុខបានឱ្យដឹងថា មុនពេលកើតហេតុយុវជនម្នាក់ឈ្មោះមុំ រិទ្ធី អាយុ២២ឆ្នាំ ជាសិស្សសាលារស់នៅក្នុងភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ បាននាំគ្នាពី២-៣នាក់ទៅឆក់ត្រីនៅក្នុងទឹកស្រះក្បែរនោះ ដើម្បីយកទៅធ្វើម្ហូប និងសល់ខ្លះយកទៅលក់ដើម្បីបានលុយគ្រាន់ចាយ ។ តែដោយសារប្រើបច្ចេកទេសភ្លាត់ស្នៀត បែរជាឆក់ខ្លួនឯងទៅវិញ បណ្តាលឱ្យរងរបួសធ្ងន់ ប៉ុន្តែ ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យ។ បុរសដែលស្លាប់ឈ្មោះមុំ រិទ្ធ អាយុ២២ឆ្នាំ ជាសិស្សរស់នៅក្នុងភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ ។ សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ