ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​មតិ​រិះគន់​! ក្រោយ​ឃើញ​ឡាន​កាម​រី​មួយ​គ្រឿង ដក​កាំ​ភ្លើ​.​ង​តាម​កញ្ចក់​ឡាន​បា​.​ញ់​សត្វ

11 ខែ មុន
  • មណ្ឌលគិរី

ការ​ប្រើ​កាំ​ភ្លើ​.​ង​បា​.​ញ់​សត្វ​ស្លាប ឬ​ក៏​បា​.​ញ់​សត្វ​ស្វា​កន្ទុយ​.​ស តើ​ជា​ករណី​ខុសច្បាប់​ដែរ​ឬទេ? ហើយ​ករណី​នេះ​ធ្វើ​ឱ្យ​មហាជន​ផ្ទុះ​មតិ​រិះគន់ និង​ស្នើ​ទៅ​កាន់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក៏​ដូច​ជា​

ខេត្តមណ្ឌលគិរី ៖ ការ​ប្រើ​កាំ​ភ្លើ​.​ង​បា​.​ញ់​សត្វ​ស្លាប ឬ​ក៏​បា​.​ញ់​សត្វ​ស្វា​កន្ទុយ​.​ស តើ​ជា​ករណី​ខុសច្បាប់​ដែរ​ឬទេ? ហើយ​ករណី​នេះ​ធ្វើ​ឱ្យ​មហាជន​ផ្ទុះ​មតិ​រិះគន់ និង​ស្នើ​ទៅ​កាន់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក៏​ដូច​ជា​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ជុំវិញ​ករណី​ប្រមាញ់​សត្វ​ស្វា​កន្ទុយ​.​ស​របស់​ព្រានព្រៃ ។

ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០២៤​នេះ នៅ​ក្នុង​ទឹកដី​ស្រុក​កែវ​សី​ម៉ា ខេត្តមណ្ឌលគិរី មាន​គណនី​យ​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​ថា «Miller Snap» ដែល​ត្រូវ​គេ​ស្គាល់​ថា គឺជា​អ្នកជំនាញ​ថតរូប​នោះ បាន​បង្ហោះ​នូវ​រូបភាព​ប៉ុន្មាន​សន្លឹក អម​ដោយ​សំ​ណេ​រយ៉ា​ង​ចាស់​ដោត​ថា «​បងប្អូន​ជួយ​ពិនិត្យ​មើល​តាម​មាត់ទ្វារ​ឡាន​នេះ តើ​ជា​អ្វី? យើងខ្ញុំ​ចុះ​មក​ស្រុក​កែវ​សី​ម៉ា ខេត្តមណ្ឌលគិរី ដើម្បី​ថត​ស្វា​កន្ទុយ​.​ស ហើយ​ក៏​ប្រទះ​ភ្នែក​ឃើញ​អ្វី​ទេ តម្រង់​ស្វា​កន្ទុយ​.​ស​ពី​ក្នុង​ឡាន ជួយ​មើល​ទាំងអស់​គ្នា តើ​ជា​អ្វី?​។ សង្ឃឹម​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ចាត់ការ និង​បកស្រាយ​ជូន​ពួក​យើងខ្ញុំ​ដឹង​ថា តើ​នេះ​ជា​អ្វី? បើសិនជា​បទល្មើស​បា​.​ញ់​ស្វា​កន្ទុយ​.​ស​មែន ខ្ញុំ​ពិតជា​សោកស្ដាយ​ណាស់ ។ ដែល​សម័យនេះ​ហើយ នៅ​មាន​ជន​បែប​នេះ​ទៀត ស្វា​កន្ទុយ​.​ស គឺជា​ប្រភេទ​សត្វ​ស្វា​ស្អាត និង​ជិត​ផុត​ពូជ​បំផុត​»​។

ជាមួយ​គ្នា​នោះ​ផង​ដែរ ម្ចាស់​គណនី​យ​ហ្វេ​ស​ប៊ុ​ក​ខាងលើ ក៏​បាន​ភ្ជាប់​រូបថត​ប៉ុន្មាន​សន្លឹក​ដែល​បង្ហាញ​​ពី​រថយន្ត​ម៉ាក camry ពាក់​ស្លាក​លេខ កណ្តាល​2A-5724 បាន​ទម្លាក់​កញ្ចក់​ខាងឆ្វេង រួច​ចេញ​កាណុង​កាំ​ភ្លើ​.​ង​ដង​វែង ដោយ​មិនដឹង​ថា តើ​តម្រង់​បា​.​ញ់​អ្វី​នោះ​ទេ?​។

ពាក់ព័ន្ធ​ជាមួយនឹង​ការ​បង្ហោះ​រូបភាព និង​សំ​ណេ​រយ៉ា​ង​ចាក់​ដោត​ខាងលើ​នេះ គេ​ឃើញ​មាន​មហា​ជន​នៅ​លើ​បណ្តាញ​សង្គម​ជា​ច្រើន​ធ្វើការ​ចែករំលែក​ករណី​នេះ​យ៉ាង​ព្រោងព្រាត ដោយ​អ្នកខ្លះ​បញ្ចេញមតិ​ជា​ច្រើន​ជុំវិញ​បញ្ហា​នេះ​ផង​ដែរ ។

ដោយឡែក តាម​រយៈ​ការ​បញ្ចេញមតិ​នៅ​លើ​រូបភាព និង​សំ​ណេ​រ​ខាងលើ​នេះ គេ​ឃើញ​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ «​សុ​វ​ណ្ណា​រិ​ទ្ធ គង់​» បាន​សរសេរ​ខ្លឹមសារ​ឆ្លើយឆ្លង​ថា «​កុំ​ចង់​ល្បី​ខុស​រឿង​ពេក ប្រយ័ត្ន​មាន​បញ្ហា​ផ្លូវច្បាប់ ឡាន​ប្អូន​ខ្ញុំ​គាត់​បា​.​ញ់​ចាប​ទេ​។ ម៉េច​បាន​លោក​សេវ​រូប​ស្វា​កន្ទុយ​.​សម​ក​ផ្ទឹម រួច​សរសេរ​សំ​ណេ​រ​ឲ្យ​គេ​យល់​ច្រឡំ​ប្អូន​ខ្ញុំ​»​។

ម្ចាស់​គណនី​យ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​សុ​វ​ណ្ណា​រិ​ទ្ធ គង់​» បាន​បញ្ជាក់​ទៀត​ថា «​ទុក​ពេល​ឱ្យ​ប្អូន​១២​ម៉ោង​សុំ​ទោស បើ​មិន​ដូច្នេះ​ទេ ជួប​គ្នា​នឹង​ផ្លូវច្បាប់​»​។

បន្ទាប់​ពី​បកស្រាយ​មិន​ទាន់​បាន​ប៉ុន្មាន​ផង អ្នកលេង​បណ្តាញ​សង្គម​ជា​ច្រើន​បាន​ចូល​ទៅ​ខ​មិន​រិះគន់​យ៉ាង​ចាស់ដៃ ដោយ​អ្នកខ្លះ​លើក​ឡើង​ថា «​គ្មាន​ច្បាប់​ណា​អោយ​អ្នកឯង​ប្រើ​កាំ​ភ្លើ​.​ង​បា​.​ញ់​សត្វព្រៃ​ទេ បើ​គេ​ប្ដឹង​វិញ លោក​ឯង​ខុស​ទាំងស្រុង កាំ​ភ្លើ​.​ង​ណា​លោក ទោះ​លោក​បា​.​ញ់​ស្រមោច​ក៏​នៅ​តែ​ជាប់​ទោស​កា​.​ន់​កា​.​ប់​អា​វុ​.​ធ​ជាតិ​ផ្ទុះ​ខុសច្បាប់​ដែរ​។ ចុះ​កាំ​ភ្លើ​.​ង​ប្អូនរ​បស់បង​ហ្នឹង មានច្បាប់​ត្រឹមត្រូវ​ដើម្បី​ប្រើ​អត់? ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជួយ​មើល​ផង​» ។

អ្នកខ្លះ​ទៀត​និយាយ​ថា «​តិច​ដោយ​ទាំង​ប្រា​ឌ័​រ​មួយទៀត អត់​សម្រួល​គេ​រក​ប្ដឹង​ទៀត ចង់​បា​.​ញ់​ចាប បា​.​ញ់​យន្តហោះ បា​.​ញ់​អី​ក៏​ដោយ អោយ​តែ​ប្រើប្រាស់​កាំ​ភ្លើ​.​ង​នៅ​តែ​ខុសច្បាប់​ហើយ brother បើ​តាម​ខ្ញុំ​យល់​ទេ ការ​ប្រើប្រាស់​អា​វុ​.​ធ​គ្រប់​ប្រភេទ បរ​បា​.​ញ់​សត្វព្រៃ​គឺ​ខុសច្បាប់ ។ ខ្ញុំ​កោតតែ​ហ៊ាន​ដាក់​ម៉ោង​ឱ្យ​គេ​សុំ​ទោស​។ បើសិនជា​ខ្ញុំ មាន​តែ​ខ្ញុំ​ចេញ​មុខ​សុំ​ទោស​ដែល​បាន​ដក​កាំ​ភ្លើ​.​ង​បា​.​ញ់​សត្វ​បែប​នេះ​»​។

អ្នកខ្លះ​និយាយ​ខ​មិន​ថា «​នៅ​ស្រុក​ខ្ញុំ បើ​គេ​ចង់​បា​.​ញ់​ចាប ឬ​លលក គេ​មិន​ដែល​ប្រើ​កាំ​ភ្លើ​.​ង​ទេ គេ​ប្រើ​តែ​ជំ​ពាម​កៅ​សូ និង​បង​កាល​ខ្ញុំ​នៅ​តូច​ៗ ហើយ​មក​ដល់​បច្ចុប្បន្ន​នេះ ក៏​លែង​មាន​អ្នក​ស​ម្លា​.​ប់​សត្វ​ចាប ឬ​លលក​ទៀត​ហើយ ព្រោះ​ពួក​គាត់​ស្រលាញ់​សត្វព្រៃ ចុះ​ហេតុ​អ្វី​ប្អូនប្រុសរ​បស់បង​គ្រាន់តែ​បា​.​ញ់​ចាប ចាំបាច់​ប្រើ​ដល់​កាំ​ភ្លើ​.​ង​ដែរ? គ្រាន់តែ​គ្រា​.​ប់​កាំ​ភ្លើ​.​ង​ក៏​វា​ធំ​ជាង​សត្វ​ចាប​ដែរ ឬ​មួយ​ប្អូនរ​បស់បង​ដើរ​បំផ្លាញ​សត្វព្រៃ​ផ្សេង​ៗ ក្រៅពី​ចាប ទើប​ប្រើ​ដល់​កាំ​ភ្លើ​.​ង​ហ្នុ​ង? ហើយ​គិត​ថា អាង​ខ្លួន​មានបុណ្យ​សក្តិ​បន្តិចបន្តួច រូ​ច​យក​កាំ​ភ្លើ​.​ង​ដើរ​បា​.​ញ់​ចឹ​ង តើ​ត្រឹមត្រូវ​នឹង​ផ្លូវច្បាប់​ឬ? សម័យនេះ​ហើយ មិន​គួរ​មាន​មនុស្ស​មាន​ខួរក្បាល​ជា​មនុស្ស ហើយ​ស​ម្លា​.​ប់​សត្វព្រៃ​ចឹ​ង​ទេ​»​។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ​ដែរ លោក Miller Snap បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​កោះសន្តិភាព​កាលពី​រសៀល​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០២៤ ឱ្យ​ដឹង​ថា «​ចំពោះ​រឿង​គេ​ចង់​លោក គឺ​លោក​អត់​ខ្លាច​នោះ​ទេ បើសិនជា​រក​ឃើញ​ថា ព័ត៌មាន​ដែល​លោក​បង្ហោះ​មិនមែន​ជា​ការ​ពិត ហើយ​ក្រុម​របស់​លោក​ក៏​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ចំពោះ​បញ្ហា​នេះ​ផង​ដែរ​។ ព្រោះ​ការ​ខ​មិន​របស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​សុវណ្ណ​រិ​ទ្ធ គង់​» ក៏​មិន​មានការ​ជាក់លាក់​ណាមួយ​ឡើយ​។ ដោយ​ម្ដង​និយាយ​ថា «​រូប​នេះ​ធ្វើការ​ដោយ​ការ​កាត់​.​ត​» ម្ដង​ថា «​ជា​រូប​កាំ​ភ្លើ​.​ង​ជ័រ​» ម្ដង​គាត់​បកស្រាយ​ថា «​បា​.​ញ់​ចាប​ទេ​» និង​ម្ដងទៀត​គាត់​និយាយ​ថា «​អាហ្នឹង​ជា​ដង​កាំ​មេ​រ៉ា​ទេ​» ។

លោក Miller Snap បាន​បន្ត​ថា «​ក្រុមការងារ​របស់​លោក​មាន​គ្នា​សរុប​ទាំងអស់​ចំនួន​៦​នាក់​និង​មាន​លិខិត​ឧទ្ទេសនាម​បេសកកម្ម​ត្រឹមត្រូវ ដើម្បី​ចុះ​មក​ផលិត​ឯកសារ​ស្ដី​អំពី​ស្វា​កន្ទុយ​.​ស និង​ទូច​ថ្ពាល់​លឿង​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ខេត្តមណ្ឌលគិរី ដោយ​កិច្ចសហការ​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ពី​មន្ទីរ​បរិស្ថាន​» ។

ចំពោះ​ថ្ងៃ​កើតហេតុ​វិញ លោក Miller Snap បាន​បន្ត​ទៀត​ថា «​គឺ​នៅ​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២៤ វេលា​ម៉ោង​៦​ល្ងាច ស្រប​ពេល​ដែល​ក្រុម​របស់​លោក​បាន​បញ្ចប់​ការ​ថត និង​រៀបចំ​វិល​ត្រឡប់​មក​សម្រាក​វិញ ក៏​បាន​ជួប​ជាមួយនឹង​ក្រុម​បរ​បា​.​ញ់​សត្វ​ស្វា​កន្ទុយ​.​ស និង​សត្វ​ឯទៀត​ៗ ដែល​ចេញ​មក​រក​អាហារ​នៅ​តាម​ចិញ្ចើម​ផ្លូវជាតិ​លេខ​៧៦ ចម្ងាយ​ប្រមាណ​ជា​២​ទៅ​៣​គីឡូម៉ែត្រ ពី​ទីស្នាក់ការ​បរិស្ថាន​អូ​ប៉ា​ម ពេល​នោះ​គ្រា​.​ប់​ខ្យល់​១​គ្រា​.​ប់​បាន​បន្លឺ​ឡើង​។ បន្ទាប់​មក​ក៏​បានឃើញ​សត្វ​ស្វា​កន្ទុយ​.​ស​មួយ​ក្រុម​ដែល​កំពុង​រកស៊ី​ដោយ​បេះ​ត្រួយ​ឈើ​ខ្ចី​ៗ​ធ្វើ​ជា​អាហារ​ចំនួន​៥​ក្បាល បាន​លោ​.​ត​ជម្លៀស​ខ្លួន​យ៉ាង​ប្រញាប់​គេច​ចេញពី​កា​រស​ម្លា​.​ប់​»​។

លោក Miller Snap បាន​បន្ត​ទៀត​ថា «​ដោយ​ឃើញ​ដូច្នេះ ក្រុមការងារ​របស់​លោក ក៏​បាន​ចាប់ផ្ដើម​នាំ​គ្នា​ថត​សកម្មភាព​នោះ ជាប់​ទាំង​ស្លាក​លេខ​រថយន្ត​និង​ចុងកា​ណុ​.​ង​កា​ភ្លើ​.​ង​ព្រមទាំង​បាន​ទាក់ទង​មក​ស្នាក់​ការ​បរិស្ថាន​អូ​ប៉ា​ម និង​រាយការណ៍ ភ្លាម​ៗ​មក​ស្នាក់​ការ​កណ្ដាល​នៅ​ស្រុក​កែវ​សី​ម៉ា ប៉ុន្តែ​គួរ​ឱ្យ​ស្ដាយ​មិន​អាច​ធ្វើការ​ស្ទាក់​ចាប់​រថយន្ត​ព្រាន​ខាងលើ​នេះ​បាន »​។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ មហាជន​បាន​ស្នើ​ទៅ​កាន់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជា​ពិសេស​ស្នើ​សុំ​ឲ្យ​ស្នងការ​ខេត្តមណ្ឌលគិរី បើក​ការ​ស្រាវជ្រាវ និង​បកស្រាយ​ជុំវិញ​ករណី​ប្រើប្រាស់​អា​វុ​.​ធ​ខុសច្បាប់ និង​ការ​បរ​បា​.​ញ់​ទៅ​លើ​សត្វព្រៃ​បែប​នេះ ដើម្បី​យក​មក​ប្ដឹង​ទៀត​ទោស​តាម​ច្បាប់ ។

គូសបញ្ជាក់​ផង​ដែរ​ថា ពូជ​ស្វា​កន្ទុយ​.​ស គឺជា​ពូជ​សត្វ​ដែល​កម្រ និង​ជិត​ផុត​ពូជ​នៅ​ប្រទេស​កម្ពុជា ហើយ​សត្វ​ប្រភេទ​នេះ កំពុង​តែ​ទទួល​ការ​អភិរក្ស​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​អាជ្ញាធរ និង​ទូ​ទាំង​ពិភពលោក ៕

អត្ថបទ​ដោយ ៖ មាស តុលា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ