ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​រាជ​អាជ្ញា​​ខេត្ត​ព្រៃ​វែង ​អោប​​សំណុំ​​រឿង​​ពុំ​​ព្រម​ខ្ជាក់ ​​ទោះ​​រដ្ឋ​មន្ត្រី​​ចេញ​​លិខិត​​ក៏ដោយ

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្តព្រៃ​វែង​​​ពុំព្រម​ផ្ទេរ​​​សមត្ថកិច្ច​ដោះ​ស្រាយ​​រឿង​ក្តី​​រំលោ.ភ​លើ​សេចក្តី​ទុក​ចិត្ត​​​ដែល​មាន​​អគ្គ​នាយិកា​​គ្រឹះ​ស្ថាន​​ហ្គ្រីន​សេន​ត្រល​ម៉ាយ​​ក្រូ​ហ្វាយ ​នែន ​អិលធី​ឌី ជា​ដើមបណ្តឹង​​ និង​នាយកគ្រប់គ្រង​​ទូទៅ​នៃ​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ម្លិះ​ហ្វាយ​នែន​ អិលធីឌី ​​ជាចុង​ចោទ​​មក​សាលា​ ដំបូង​​រាជ​ធានីភ្នំពេញ​​​

រាជធានីភ្នំពេញ ៖ ​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្តព្រៃ​វែង​​​ពុំព្រម​ផ្ទេរ​​​សមត្ថកិច្ច​ដោះ​ស្រាយ​​រឿង​ក្តី​​រំលោភ​លើ​សេចក្តី​ទុក​ចិត្ត​​​ដែល​មាន​​អគ្គ​នាយិកា​​គ្រឹះ​ស្ថាន​​ហ្គ្រីន​សេន​ត្រល​ម៉ាយ​​ក្រូ​ហ្វាយ ​នែន ​អិលធី​ឌី ជា​ដើមបណ្តឹង​​ និង​នាយកគ្រប់គ្រង​​ទូទៅ​នៃ​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ម្លិះ​ហ្វាយ​នែន​ អិលធីឌី ​​ជាចុង​ចោទ​​មក​សាលា​ ដំបូង​​រាជ​ធានីភ្នំពេញ​​​ ដើម្បី​ចាត់ការ​​តាម​លិខិត​​របស់​រដ្ឋ​មន្ត្រីក្រសួង​​យុត្តិធម៌​​ឡើយ ។

​​ចំពោះ​​បញ្ហានេះ បានត្រូវ​​មជ្ឈដ្ឋាន​​អ្នកច្បាប់​​យល់ឃើញ​ថា ​​ហាក់​ដូច​ជា​មានអាថ៌កំបាំង​​អ្វី​មួយ​​​ព្រោះ​តាម​​ការពិត​ ការ​ផ្ទេរ​សមត្ថកិច្ច​​ដោះ ស្រាយ​​រឿងក្តី​ ​ពុំ​មាន​អ្វី​សំខាន់​នោះទេ ​​ដោយ​ គ្រាន់​តែ​​​បញ្ជូនសំណុំ​រឿង​​ទៅ​​​ជា​ការ​ស្រេច ​លើក​លែង​​​រឿង​ក្តី​នេះ​មានប្រយោជន៍​​ធំណាស់ ​ទើប​ព្រះ​​​រាជ​អាជ្ញា​​ពុំព្រមខ្ជាក់​សោះ​បែបនេះ ។

​ដោយ​យោង​តាម​ពាក្យ​​សុំផ្ទេរ​​សមត្ថកិច្ច​​របស់​លោកហ៊ុន សុភ័ក្រ្ត  មុខ​របរ​​នាយក​គ្រប់​គ្រង​​​ទូទៅ​នៃ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​​ម្លិះហ្វាយ ​នែន អិលធីឌី ​នៅ​ថ្ងៃទី​៣១ មីនា ឆ្នាំ​២០១១ ​​លោក​អង្គ វង្សវឌ្ឍនា ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ ​​​បាន​ចេញ​លិខិត​​លេខ​៥៣៩​កយ-ព្រទ/១១ ​​ជម្រាប​​មក​លោក​ព្រះ​រាជ​អាជ្ញា​​អម​សាលា​ដំបូង​​ខេត្តព្រៃវែង​​​ដែលមានកម្ម​វត្ថុ​ចែង​អំពី​សំណើ​​របស់​​លោក​ហ៊ុន ​សុភ័ក្ត្រ ​សុំ​ផ្ទេរ​​សមត្ថកិច្ច​​សំណុំ ​រឿង​​ព្រហ្ម​ទណ្ឌ​​លេខ​៥៦ ចុះ​ថ្ងៃទី៣១ មករា ឆ្នាំ ២០១១ ​របស់អយ្យ​ការ​អម​សាលា​ដំបូង​ខេត្ត​ព្រៃ​វែង ។

​​ក្នុង​លិខិត​​នេះ លោក​រដ្ឋ​មន្ត្រី​​​បាន​បញ្ជាក់​ថា លោក​ហ៊ុន ​សុភ័ក្ត្រ ​បាន​លើក​ភស្តុ​តាង​សំអាង​​​ហេតុ​ផល​​ថា ឈ្មោះ AI-CHA-CHENG-CHOI ​ដែល​ជាដើម​បណ្តឹង​​​មាន​អាសយ​ដ្ឋាន​​នៅ​ភ្នំពេញ អគារ​លេខ​​ 640E-F ​ផ្លូវ​លេខ​២៧១ ​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌ​ចំការ​មន រាជ​ធានី​ភ្នំពេញ ​។ ចំណែក​រូប​លោក​ហ៊ុន សុភ័ក្ត្រ ​​​មាន​អាសយ​ដ្ឋាន​​ចុង​ក្រោយនៅភ្នំពេញ​ដែរ គឺ​ផ្ទះ​លេខ 181GA ​ផ្លូវ​លេខ 113R ​ភូមិទួលសង្កែ សង្កាត់​ទួល​សង្កែ ​ខណ្ឌប្ញស្សីកែវ ​។ រី​ឯ​ទី​កន្លែង​​​កើតហេតុ​​​ដែលដើមបណ្តឹង​​​​ចាត់ទុកថា ​បាន​​ប្រព្រឹត្ត​បទល្មើស​​​ ក៏នៅ​ភ្នំពេញ​ដែរ គឺ​គ្រឹះ​ស្ថាន​មី​ក្រូ​​ហិរញ្ញ​វត្ថុ​​ហ្គ្រីន​សេនត្រល ម៉ាយក្រូហ្វាយ​នែន ​​អគារ​ដែល​ដើមបណ្តឹង​​កំពុង​ស្នាក់​នៅ ។

លោក​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​​​បានអះ​អាង​ក្នុង​​លិខិតនេះ​ថា ​បើពិនិត្យ​​តាមពាក្យ​បណ្តឹង​​​ឯក​សារ​ពាក់ព័ន្ធ និងដោយ​​យោង​តាម​​មាត្រា​៣៩-១២៣-២៩០ នៃ​ក្រម​នីតិវិធីព្រហ្មទណ្ឌ​​ឃើញ​ថា ​​ភាគី​ទំនាស់​​មានអាសយដ្ឋាន​​នៅរាជ​ធានីភ្នំពេញ ​​​ដូចគ្នាទីកន្លែង​​កើតហេតុ​​ស្ថិតនៅ​រាជធានីភ្នំពេញ ​​ដែរ ។ ​ដូច្នេះ​គួរ​តែ​ជា​​សមត្ថកិច្ច​​របស់​សាលា​ដំបូង​រាជធានីភ្នំពេញ​​ដែលជា​អ្ន​ក​ចាត់​ការ ។

រយៈ​ពេល​៧ថ្ងៃ​ក្រោយ​មក ​​ពោលគឺ​​នៅ​ថ្ងៃ​​ទី៧ ​មេសា ឆ្នាំ២០១១ ​ដោយ ឃើញ​លោក​កើត វណ្ណារ៉េត ​ព្រះ​រាជ​អាជ្ញា​​អម​សាលា​ដំបូង​​ខេត្ត​ព្រៃ​វែង ​​នៅ​តែ​បន្ត​នីតិវីធី​ចាត់​ការ​​សំណុំរឿង​​នេះ​ហើយ​ពុំព្រម​បង្វែរ​សមត្ថកិច្ច​​មក​អយ្យ​ការ​​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​​តាម​លិខិត​​របស់​រដ្ឋ​​មន្ត្រី​​​ក្រសួង​យុត្តិធម៌​​នោះ ​លោក​មេធាវី​ការពារ​​សិទ្ធិ​ និង​ផល​ប្រយោជន៍​ស្របច្បាប់​​​របស់​លោក​​ហ៊ុន ​សុភ័ក្ត្រ ​បាន​ដាក់​ពាក្យ​បណ្តឹង​មក​​ប្រធាន​​​សាលាឧទ្ធរណ៍​​ ដើម្បីសុំ​មោឃភាព​នីតិវិធី​នៅ​​សមត្ថកិច្ច​អយ្យ​ការ​​អម​សាលា​ដំបូង​ខេត្តព្រៃ​វែង ​​ដោយ​ក្នុង​លិខិត​នោះ​បានបញ្ជកា់ថា «សុំ​មោឃ​ភាព​កិច្ច​ ដែលធ្វើ​ឡើង​ដោយ​អយ្យ​ការ​អម​សាលា​​ដំបូង​ខេត្តព្រៃ​វែង​​ចាប់ពីថ្ងៃទី៥ មេសា ឆ្នាំ​២០១១ ​ចេញ​ចោល» ។

​យោង​តាមពាក្យ​បណ្តឹង​នេះ នៅថ្ងៃទី១១ មេសា ឆ្នាំ២០១១ ​លោក​ប៉ុន សាវ៉ាត់ ​​នាយក​​ក្រឡាបញ្ជី​សាលាឧទ្ធរណ៍​​បាន​ធ្វើ​លិខិត​ទៅ​ព្រះ​រាជ​អាជ្ញា​ខេត្ត​​ព្រៃវែង​​ដោយភ្ជាប់​​សំណើ​សុំ​ចាត់​​បញ្ជូន​សំណុំ​រឿង​​ព្រហ្ម​ទណ្ឌ​​លេខ​៥៦ ​ចុះថ្ងៃទី​៣១ ​មករា ឆ្នាំ២០១១​មក សភាស៊ើប​សួរ​​​សាលា​​ឧទ្ធរណ៍​​ ដើម្បីចាត់ការ​​ជា​សមត្ថកិច្ច​​ដោយ​អនុ​វត្ត​តាម​​មាត្រា២៥៣ ​នៃក្រមនីតិវិធី​ព្រហ្ម​ទណ្ឌ ។ ប៉ុន្តែ​លោក​ព្រះ​រាជ​អាជ្ញា​នៅ​តែ​ពុំព្រម​​បញ្ជូន​សំណុំ​រឿង​នេះ​មក​សាលា​ឧទ្ធរណ៍​ទេ ។

​រហូតមក​ដល់ថ្ងៃទី២២ មេសា ​ឆ្នាំ​២០១១ ​លោក​មេធាវីការពារ​សិទ្ធិ​របស់​លោក​ហ៊ុន សុភ័ក្ត្រ ​បានដាក់ពាក្យ​សុំ​ផ្ទេរ​សមត្ថកិច្ច​​​ចាត់​ការ​​សំណុំ​រឿង​​​ព្រហ្ម​ទណ្ឌ​​នេះ មក​​លោក​ព្រះរាជ​អាជ្ញា​ខេត្ត​​ព្រៃ​វែង​ ​ប្រយោជន៍​ដើម្បី​​បង្វែរ​សំណុំរឿង​​​នេះ​​មក​ឱ្យ​​​អយ្យ​ការ​​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​ជា​សមត្ថកិច្ច​វិញ ។ ​ប៉ុន្តែ​ពុំ​មានលទ្ធភាព​អ្វី​ទាំង​អស់ ​ព្រោះលោក​ព្រះ​រាជ​អាជ្ញា​ខេត្ត​ព្រៃ​វែង​​​ពុំ​ព្រម​​ខ្ជាក់​ឡើយ ។

​ដោយ​អស់លទ្ធភាព​ក្នុងការ​ជំរុញ​ឱ្យ​ព្រះ​​រាជ​អាជ្ញា​​ខេត្តព្រៃវែង ​ផ្ទេរ​សមត្ថកិច្ច​​​បាន នៅថ្ងៃ​ទី១៨ ​ឧសភា ​​ឆ្នាំ២០១១ ​មេធាវី​ការពារសិទ្ធិ​​​ឱ្យ​លោក​​ហ៊ុន សុភ័ក្ត្រ ​​បានធ្វើ​លិខិត​​ទៅ​លោកស្រី​​អាត សុខន ​ក្រឡាបញ្ជី​អយ្យ​ការ​អម​សាលា​ឧទ្ធរណ៍​ ដើម្បី​ឱ្យ​បញ្ជូន​សំណុំ​រឿង​​នេះ​មក​​សភា​​​ស៊ើបសួរ​សាលា​​ឧទ្ធរណ៍​ដោយ​យោង​តាម​​​មាត្រា ​២៥៧-២៧៣-២៧៤ នៃក្រមនីតិវិធី​ព្រហ្ម​ទណ្ឌ។

​ទាក់​ទិន​នឹង​បញ្ហានេះ​ កោះ​សន្តិ​ភាព​ពុំ​អាច ​ទាក់ទង​​សុំការ​បំភ្លឺ​​ពីលោក​កើត វណ្ណារ៉េត ​ព្រះ​រាជអាជ្ញា​អម​សាលា​ដំបូង​​ខេត្តព្រៃវែង​​​បាន​ទេ​ កាលពីរសៀល​ថ្ងៃទី​២៥ ឧសភា ​ឆ្នាំ២០១១ ។ ​ប៉ុន្តែ​មជ្ឈដ្ឋាន​អ្នកច្បាប់​​យល់​ឃើញថា ​​រឿងនេះ ​​ហាក់​មាន​អាថ៌កំបាំង​​ ទើប​បាន​ជាព្រះ​រាជអាជ្ញា​​ក្រសោប​ខ្លាំង​យ៉ាង​នេះ ៕