ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​វេ​ស្ពា១​គ្រឿង​កំពុង​ធ្វើ​ដំណើរ​សុខៗ ​ត្រូវភ្លើងឆេះយ៉ាងសន្ធោសន្ធៅ​

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​ម៉ូតូម៉ាក​វេ​ស្ពាមួយ​គ្រឿង​កំពុង​តែ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​សុខ​ៗ សង្ស័យ​ឆ្លង​ចរន្ត​​

រាជធានី​ភ្នំពេញ ៖ ​ម៉ូតូម៉ាក​វេ​ស្ពាមួយ​គ្រឿង​កំពុង​តែ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​សុខ​ៗ សង្ស័យ​ឆ្លង​ចរន្ត​​អគ្គិសនី​ ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ រង​ការ​ខូចខាត​ទាំងស្រុង សល់​តែ​ដែក​អេ​ត​ចាយ ។

ហេតុការណ៍​​​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៣​និង​៥០​នាទី រសៀល​ថ្ងៃ​ទី​៩ ខែ មក​រា ឆ្នាំ ២០២៤ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ ២៧១ ខាងត្បូង​ផ្សារ​​ហេង​លី ក្នុង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ហើយ​រថយន្ត​ពន្លត់​អគ្គី​ភ័យ​១​គ្រឿង​បាន​ទៅ​អន្តរា​គមន៍​ផង​ដែរ​។

ម៉ូតូ​ដែល​ត្រូវ​ភ្លើង​ឆេះ ពុំ​ត្រូវ​បាន​គេ​ស្គាល់​ស្លាក​លេខ និង​ម្ចាស់​នោះ​ទេ ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​ម៉ាក​វេ​ស្ពា​១​គ្រឿង​ខាងលើ ជិះ​គ្នា​២​នាក់​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​២៧១ ក្នុង​ទិស​ដៅ​ពី​ខាង​មន្ទីរពេទ្យ​ព្រះ​កុ​សុមៈ ទៅ​ខាង​ស្តុ​បណូ​គា ។​ខ​ណៈ​ពេល​ធ្វើ​ដំណើរ​ហួស​ផ្សារ​ហេង​លី​បន្តិច ទំនងជា​ឆ្លង​ចរន្តអា​គុយ ឆេះ​ហុយ​ទ្រលោម និង​ក្លាយជា​អណ្តាតភ្លើង ភ្លាម​ៗ​អ្នកបើកបរ ក៏បាន​អែប​ខាង​ផ្តួល​ម៉ូតូ​ចោល​រត់​ចេញ ។

​តាម​ព័ត៌មាន​បានអោយ​ដឹង​ទៀត​ថា ខ​ណៈ​នោះ ប្រជាពលរដ្ឋ​ក្បែរ​ខាង​ក៍បាន​នាំ​គ្នា​ជួយ​យក​បំពង់​ពន្លត់អគ្គីភ័យ បាញ់​ពន្លត់ ​តែពុំ​អាច​ទប់​ស្គា​ត់​បាន ត្រូវ​ភ្លើង​ឆេះ​តាម​ចិត្ត​យ៉ាង​សន្ធោសន្ធៅ​ និង​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​រថយន្ត​ពន្លត់អគ្គីភ័យ​១​គ្រឿង ទៅ​អន្តរាគមន៍​បាញ់​ពន្លត់ តែ​ម៉ូតូ​១​គ្រឿង រង​ការ​ខូចខាត​ទាំងស្រុង​ ។ ​បន្ទាប់​ពីភ្លើងបាន​រលត់​ទៅ គេ​ឃើញ​បុរស​ម្នាក់ ដែល​គេ​អះអាង​ថា ម្ចាស់​ម៉ូតូ​បាន​ត្រឡប់​មក​វិញ តែ​ពុំ​បានអោយ​ដឹង​នោះ​ទេ ។

​តាមប្រភព​​ព័ត៌មាន​បានអោយ​ដឹង​ថា ម៉ូតូ​១​គ្រឿង រួម​ទាំង​សម្ភា​រៈមួយចំនួននៅ​ក្នុងឃ្លុបម៉ូតូ ត្រូវ​ភ្លើងឆេះ​រង​ការ​ខូចខាត​ទាំងស្រុង តែពុំ​បាន​បណ្តាល​ឆេះ​រាលដាល និងរងគ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ