ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ចប់​ការងារ​ជួសជុល​បង្កាន់ដៃ​នាគ ប្រវែង​២៤​ម៉ែត្រ នៅ​ជ្រុង​ឦសាន នៃ​ប្រាសាទបន្ទាយ​សំ​រ៉ែ

3 ខែ មុន

ខេត្តសៀមរាប ៖ ក្រុម​អភិរក្ស​ថ្ម (SCU) នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ជួសជុល​បង្កាន់ដៃ​នាគ ប្រវែង​២៤​ម៉ែត្រ នៅ​ជ្រុង​ឦសាន​ខាងក្នុង​រោងទង​ទី​១ នៃ​ប្រាសាទបន្ទាយ​សំ​រ៉ែ បញ្ចប់​ជា​ស្ថាពរ​ហើយ…

ខេត្តសៀមរាប ៖ ក្រុម​អភិរក្ស​ថ្ម (SCU) នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ជួសជុល​បង្កាន់ដៃ​នាគ ប្រវែង​២៤​ម៉ែត្រ នៅ​ជ្រុង​ឦសាន​ខាងក្នុង​រោងទង​ទី​១ នៃ​ប្រាសាទបន្ទាយ​សំ​រ៉ែ បញ្ចប់​ជា​ស្ថាពរ​ហើយ កាលពី​ចុងឆ្នាំ​២០២៣ កន្លង​ទៅ​។ គម្រោង​នេះ​មាន​រយៈពេល​ប្រមាណ​៦​ខែ ដោយ​បាន​ចាប់ផ្តើម​តាំងពី​ពាក់កណ្តាល​ខែមិថុនា ឆ្នាំ​២០២៣​មក នេះ​បើ​យោង​តាម​អាជ្ញាធរ​ជាតិ​អប្សរា ។

ប្រធាន​ក្រុមការងារ​អភិរក្ស​ថ្ម នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា លោក ឡុ​ង ណា​រី បានឱ្យ​ដឹង​ថា ការងារ​ជួសជុល​បង្កាន់ដៃ​នាគ ប្រវែង​២៤​ម៉ែត្រ នៅ​ជ្រុង​ឦសាន ខាងក្នុង​រោងទង​ទី​១ របស់​ប្រាសាទបន្ទាយ​សំ​រ៉ែ បាន​បញ្ចប់​កាលពី​ចុងឆ្នាំ​២០២៣​កន្លង​ទៅ​។

លោក ឡុ​ង ណា​រី បន្ត​ថា រចនា​សម្ពន្ធ​បង្កាន់ដៃ​នាគ​របស់​ប្រាសាទបន្ទាយ​សំ​រ៉ែ បាន​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ដោយ​រលំ​បាក់បែក​ជា​ច្រើន​បំណែក កន្លែង​ខ្លះ​ធ្លាក់​លើ​ដី និង​ខ្លះ​ទៀត ផ្អៀង​ទ្រេត​មិន​មាន​លំនឹង​ធ្លាក់​ថ្ម​មក​លើ​កម្រាល​ជាដើម​។

លោក ឡុ​ង ណា​រី ឱ្យ​ដឹង​ទៀត​ថា រយៈពេល​៦​ខែ ក្រុមការងារ​បាន​ប្រឹងប្រែង​ប្រមូល​បំណែក​ថ្ម​បង្កាន់ដៃ​នាគ ដែល​មាននៅ​និង​កន្លែង និង​ស្វែងរក​បំណែក​ខ្លះ​ទៀត ដែល​ចល័ត​ទៅ​ទីតាំង​ផ្សេង​ៗ យក​មក​រៀបចំ​ផ្គុំ​ឡើង​វិញ ទៅ​តាម​លទ្ធភាព​ដែល​អាច​រក​ឃើញ​។ រីឯ ទីតាំង​មួយ​ចំនួន ដែល​មិន​អាច​រក​ឃើញ គឺ​បាន​បន្ថែម​ថ្ម​ថ្មី​ជំនួស ដើម្បី​ឱ្យ​បង្កាន់ដៃ​នាគ​រក្សា​បាន​នូវ​ទម្រង់​ដើម និង​មាន​ភាពរឹងមាំ​ជា​ថ្មី​ម្តងទៀត ។

ក្រោយ​ពី​ក្រុម​អ្នកជំនាញ បាន​បញ្ចប់​ការងារ​ជួសជុល​បង្កាន់ដៃ​នាគ​នេះ បាន​ជួយ​លើក​សោភ័ណ​ភាព នៃ​ប្រាសាទ​នេះ​ឡើង​វិញ ព្រមទាំង​មាន​សុវត្ថិភាព សម្រាប់​ភ្ញៀវ​ទេសចរ ដែល​ទស្សនា​នៅ​ប្រាសាទបន្ទាយ​សំ​រ៉ែ​ដែរ​។

ជាមួយ​គ្នា​នេះ ក្រុម​អ្នកជំនាញ​ក៏​សំណូមពរ​ដល់​ភ្ញៀវ​ទេសចរ​គ្រប់​រូប សូមកុំ​អង្គុយ​ឬ​ផ្អែក​លើ​សំណង់​បុរាណ​ដែល​ចាស់​ទ្រុឌទ្រោម​នេះ ដើម្បី​រួម​គ្នា​ថែរក្សា​បន្ត​ទៅ​មុខ​ទៀត ប្រយោជន៍​សម្រាប់​ភាព​គង់វង្ស​យូរអង្វែង​នូវ​មរតក​ដូនតា​របស់​យើង​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ