ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​បន្តិច​ ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ក្រុម​Cheryទាំង​5នាក់​នៅ​ពន្ធនាគារ​ហើយ

3 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅ​ទីបំផុត ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃ​ទី ៩ ខែមករា ឆ្នាំ​២០២៤​នេះ​ បាន​សម្រេចឃុំខ្លួន​ក្រុម​Chery៥​នាក់ ដែល​បាន​បង្ក​អំពើ​ហិង្សា​ព្រួត​គ្នា​វាយ​សិស្ស​ស្រី​ម្នាក់​កន្លង​មក​នោះ​ហើយ ​។…

រាជធានីភ្នំពេញ ៖ នៅ​ទីបំផុត ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃ​ទី ៩ ខែមករា ឆ្នាំ​២០២៤​នេះ​ បាន​សម្រេចឃុំខ្លួន​ក្រុម​Chery៥​នាក់ ដែល​បាន​បង្ក​អំពើ​ហិង្សា​ព្រួត​គ្នា​វាយ​សិស្ស​ស្រី​ម្នាក់​កន្លង​មក​នោះ​ហើយ ​។

​ប្រភព​ព័ត៌មាន​ដែល​ទទួល​បានឱ្យ​ដឹង​ថា ចៅក្រម​ស៊ើបសួរ​លោក ទិ​ត សុ​ទ្ធី​បូ​រ៉ា​ឆាត ឃុំខ្លួន​ក្រុម​Chery ៥​នាក់​នោះ​ហើយ ។

សូមរំលឹកថា៖ លោក វ៉ិ​ត ម​ឃៈ ព្រះរាជអាជ្ញា​រង និង​អ្នក​នាំ​ពាក្យ​ស្ថាប័ន​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២៤ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ឲ្យ​ដឹង​ថា សំណុំរឿង​សិស្សសាលា​៥​នាក់ ព្រួត​គ្នា​វាយ​សិស្ស​ម្នាក់ ត្រូវ​បាន​លោក ស៊ិ​ន រក្សា ព្រះរាជអាជ្ញា​រង នៃ​អយ្យការ បើក​ការ​ស៊ើបសួរ​រួចរាល់​ហើយ ហើយ​បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ក្រុម​Cherry ប្រុស​ស្រី​ទាំង​៥ នាក់​នោះ ពី​បទ​​ហិ.​ង្សា​ដោយ​ចេ​តនា​ មាន​ស្ថាន​ទម្ងន់ទោស តាម​បញ្ញតិ​មាត្រា​២១៨ នៃ​ក្រម​ព្រហ្មទណ្ឌ ។

បើ​យោង​តាម​មាត្រា ២១៨ ជា​បទល្មើស​ប្រឆាំង​និង​បុគ្គល «​អំពើ​ហិ.ង្សា​ដោយ​ចេតនា ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី ២​ឆ្នាំ ទៅ​៥ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៤ លាន​ទៅ​១០ លាន​រៀល កាល​ប្រើ​អំពើ​ហិ.ង្សា​នេះ​បាន​ប្រព្រឹត្ត ៖
១-​ដោយ​មានការ​គិត​ទុកជា​មុន ។
២-​ដោយ​ប្រើ​អាវុធ ឬ​គំរាមកំហែង​និង​អាវុធ ។

៣-​ដោយ​មាន​មនុស្ស​ច្រើន​នាក់​ក្នុង​ឋានៈ ជា​ចារី សហចារី អ្នក​ផ្តើមគំនិត និង​អ្នកសមគំនិត ។ ជនសង្ស័យ​ទាំង​៥ នាក់​មាន ៖
១-​ឈ្មោះ អាត សំណាង ហៅ​លី​ហ្សា ហៅ​Cherry ភេទ​ប្រុស (​ច​រឹក​ស្រី​)​អាយុ​១៨ ឆ្នាំ មុខរបរ សិស្ស មាន​ទីលំនៅ​ផ្ទះ​លេខ​៣៦ បុរី​ពិភព​ថ្មី​៣ ភូមិ​ព្រៃ​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។
២-​ឈ្មោះ យាន រស្មី ហៅ​មុ​ី ភេទ​ស្រី អាយុ​១៧ ឆ្នាំ មុខរបរ សិស្ស មាន​ទីលំនៅ​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

៣-​ឈ្មោះ ហូ​យ ម៉ូ​លុ​ច្យ ហៅ​ហ្វាំ​ង ភេទ​ស្រី អាយុ​១៨ ឆ្នាំ មុខរបរ សិស្ស មាន​ទីលំនៅ​បុរី​សន្តិភាព​២ ភូមិ​តំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។
៤-ឈ្មោះ គង់ សុ​ី​ណា ភេទ​ស្រី អាយុ​១៨ ឆ្នាំ មុខរបរ សិស្ស មាន​ទីលំនៅ​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។
៥-ឈ្មោះ សំណាង ពិសី ភេទ​ស្រី អាយុ​១៨ ឆ្នាំ មុខរបរ សិស្ស មាន​ទីលំនៅ​ភូមិ​ព្រៃ​កី ខ សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ក្រោយ​ពី​តំណាង​អយ្យការ​បាន​សម្រេច​ធ្វើការ​ចោទ​ប្រ កាន់​ជា​ផ្លូវការ​ហើយ សំណុំរឿង​បាន​ចាត់​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ឬ​មិន​ឃុំខ្លួន​ជនសង្ស័យ​ជា​ឆ័​ន្ទា​នុ​សិទ្ធិ​របស់​ចៅក្រម ។ ប៉ុន្តែ​ដោយពេល​វេលា​ល្ងាច​ពេក​ផុត​ម៉ោង​ការងារ​រដ្ឋបាល ជនសង្ស័យ​ទាំង​៥ នាក់ ត្រូវ​បាន​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្ញើ​ទៅ​សមត្ត​កិច្ច​នគរបាល​ខណ្ឌ​កំ​បូល​វិញ តម្រូវ​ដល់​ព្រឹក​ថ្ងៃ​០៨ ខែមករា ឲ្យ​នាំ​ទៅ​បន្ត​នីតិវិធី​ទៀត ។

សូម​រម្លឹក​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០២៤ តាម​បណ្តាញ​សង្គម បាន​ចែកចាយ​វី​ដេ​អូ​ដែល​បង្ហាញ​ពី​សកម្មភាព សិស្សសាលា​មួយ​ក្រុម បាន​ព្រួត​គ្នា​វាយ​សិស្ស​ស្រី​ម្នាក់ នៅ​ដី​វាល មួយ​កន្លែង ក្នុង​ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

អត្ថបទសរសេរ ដោយ