ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​ឡាវ​ សន្យា​កែទម្រង់សេដ្ឋកិច្ច​ផ្ដោត​លើ​ឯករាជ្យ​ភាព

3 ខែ មុន

ប្រទេស​ឡាវ ៖ ក្នុង​ដំណើរ​ឈាន​ទៅ​រក​ស្វ័យភាព​សេដ្ឋកិច្ច ប្រធានាធិបតី​ឡាវ លោក​THONGLOUN

ប្រទេស​ឡាវ ៖ ក្នុង​ដំណើរ​ឈាន​ទៅ​រក​ស្វ័យភាព​សេដ្ឋកិច្ច ប្រធានាធិបតី​ឡាវ លោក​THONGLOUN SISOULITH បាន​សន្យា​កែទម្រង់សេដ្ឋកិច្ច​របស់​ប្រទេស​ដោយ​ផ្ដោត​លើ​ឯករាជ្យ​ភាព​និង​ភាព​រុងរឿង​ក្នុងស្រុក​។

លោក​លើក​បែប​នេះ ​ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​មួយ​នា​ពេល​ថ្មី​ៗ​នេះ របស់​ផ្នែក​ហិរញ្ញវត្ថុ​នៅ​ក្រុង​វៀង​ចន្ទ ដោយ​ក្នុង​កិច្ចប្រជុំ​នោះ​លោក​លើក​ពី​ការ​ប្រឈម​នានា ដែល​សេដ្ឋកិច្ច​ឡាវ​កំពុង​ជួប​ប្រទះ​នា​ពេល​បច្ចុប្បន្ន​។

លោក​គូសបញ្ជាក់​ថា សេដ្ឋកិច្ច​ឡាវ​ជា​សេដ្ឋកិច្ច​មួយ​ដែល​ចំណុះ​យ៉ាង​ខ្លាំង​លើ​ការ​នាំ​ចូល​និង​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​ខាងក្រៅ​។ លោក​គូសបញ្ជាក់​ទៀត​ថា ទោះបី​សេដ្ឋកិច្ច​ឡាវ​មិន​អាច​បំពេញ​សេចក្ដី​ត្រូវការ​ក្នុងស្រុក​បាន​ពេញលេញ តែ​វា​គូសបញ្ជាក់​ពី​សារៈសំខាន់ នៃ​ការ​ប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធ ភាព បណ្ដា​ធនធានធម្មជាតិ​របស់​ប្រទេស​និង​បណ្ដា​តំបន់​ដែល​មាន​សក្ដានុពល ដើម្បី​កាត់​បន្ថយ​ការ​ចំណុះ​លើ​ការ​នាំ​ចូល​។

មេដឹកនាំ​ឡាវ​រូប​នេះ​ចង់​ឲ្យ​មានការ​ធ្វើ​ពាណិជ្ជកម្ម​ដែល​មាន​ចីរភាព​មួយ លើ​បណ្ដា​ធនធានធម្មជាតិ​របស់​ប្រទេស និង​ពង្រីក​ការ​នាំំ​ចេញ​របស់​ឡាវ​ឆ្ពោះទៅ​កាន់​ទីផ្សារ​ពិភពលោក​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​។ លោក​ក៏​គូសបញ្ជាក់​ដែរ​ពីសារ​សំខាន់​នៃ​ដើមទុន​និង​បច្ចេកវិទ្យា​ព្រមទាំង​ចំណេះដឹង​ពី​បរទេស ក្នុង​ការ​ធ្វើ​អាជីវកម្ម​លើ​បណ្ដា​ធនធាន​ក្នុងស្រុក​។ លោក​ក៏​ស្នើ​ដែរ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ដល់​ការ​កើនឡើង​នៃ​បំណុល​ដែល​មិន​អាច​ទ្រាំទ្រ​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ