ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ថៃ ៖ ការ​ដំឡើង​អត្រា​ការ​ប្រាក់​របស់​ធនាគារកណ្តាល ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ

3 ខែ មុន

ប្រទេស​ថៃ ៖ នាយក​រដ្ឋមន្ត្រី​ថៃ លោក សេដ្ឋា ថា​វី​ស៊ី​ន បាន​លើក​ឡើង​ថា ការ​ដំឡើង​អត្រា​ការ​ប្រាក់​

ប្រទេស​ថៃ ៖ នាយក​រដ្ឋមន្ត្រី​ថៃ លោក សេដ្ឋា ថា​វី​ស៊ី​ន បាន​លើក​ឡើង​ថា ការ​ដំឡើង​អត្រា​ការ​ប្រាក់​របស់​ធនាគារកណ្តាល​ថៃ គ្មាន​ផល​ល្អ​ទាល់តែ​សោះ​សម្រាប់​សេដ្ឋកិច្ចជាតិ ថែម​ទាំង​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​គ្រួសារ​មាន​ចំណូល​ទាប រួម​ទាំង​អាជីវកម្ម​ខ្នាត​តូច​។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០២៤​។

រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី​ថៃ សេដ្ឋា ថា​វី​ស៊ី​ន មហាសេដ្ឋី​អចលនទ្រព្យ​ដែល​បាន​ចូល​កាន់​តំណែង​កាលពី​ខែសីហា ឆ្នាំ​២០២៣ កំពុង​ស្វែងរក​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​សេដ្ឋកិច្ច​ធំ​ទី​ពីរ​នៅ​អាស៊ី​អាគ្នេយ៍​មួយ​នេះ តាម​រយៈ​ការ​ជំរុញ​ការ​ចំណាយ​របស់​អ្នក​ប្រើប្រាស់​។

លោកនាយក​រដ្ឋមន្ត្រី​ថៃ បាន​លើក​ឡើង​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម X កាលពី​ថ្ងៃអាទិត្យ​ស​ប្តា​ហ៍​មុន​ថា ធនាគារ​នៃ​ប្រទេស​ថៃ​បាន​ដំឡើង​អត្រា​ការ​ប្រាក់ ទោះបីជា​អតិផរណា​អវិជ្ជមាន​ជា​ច្រើន​ខែ​ជាប់​ៗ​គ្នា​យ៉ាង​ក៏​ដោយ ដែល​គ្មាន​ផល​ល្អ​សម្រាប់​សេដ្ឋកិច្ចជាតិ​ទាល់តែ​សោះ ហើយ​ថែម​ទាំង​ជះ​ឥទ្ធិពល​ដល់​ប្រជាជន​មាន​ប្រាក់​ចំណូល​ទាប និង​សហគ្រាស​ធុន​តូច និង​មធ្យម​។ លោក​សង្ឃឹមថា ធនាគារកណ្តាល​នឹង​រួមចំណែក​ជួយ​ប្រជាជន ដោយ​មិន​ដំឡើង​អត្រា​ការ​ប្រាក់​ក្នុង​ទិស​ដៅ​ផ្ទុយ​ពី​អតិផរណា​។

ធនាគារកណ្តាល​ថៃ​បាន​រក្សា​អត្រា​គោល​របស់​ខ្លួន​មិន​ផ្លាស់​ប្តូរ​នៅ ២.៥% នៅ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២៣ ដោយ​បាន​ដំឡើង​ចំនួន​២០០​ពិន្ទុ​មូលដ្ឋាន ចាប់តាំងពី​ខែសីហា​ឆ្នាំ​មុន ដើម្បី​ទប់ស្កាត់​អតិផរណា​។ ចំណែក​អតិផរណា​ស្ថិត​នៅ -០.៨៣% នៅ​ក្នុង​ខែធ្នូ ឆ្នាំ​មុន និង​នៅ​ខែ​ទី​៨​ជាប់​ៗ​គ្នា ដែល​ស្ថិត​ក្រៅ​គោលដៅ​របស់​ធនាគារកណ្តាល​ចាប់ពី ១% ទៅ ៣%៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ