ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ត់​មេឧក្រិ.ដ្ឋជន​គ្រោះថ្នា.ក់​បំផុត​ម្នាក់​ពី​ពន្ធនា​គារ ខណៈសន្តិសុខកំពុងតាមរក និង​ប្រកាស​អាសន្ន

3 ខែ មុន

ប្រទេស​អេក្វាទ័រ ៖ កងកម្លាំង​សន្តិសុខ​នៃ​ពន្ធនាគារ​GUAYAQUIL​ភាគ​ខាងត្បូង​អេក្វាទ័រ កំពុង​តែ​

ប្រទេស​អេក្វាទ័រ ៖ កងកម្លាំង​សន្តិសុខ​នៃ​ពន្ធនាគារ​GUAYAQUIL​ភាគ​ខាងត្បូង​អេក្វាទ័រ កំពុង​តែ​តាម​រក​មេក្រុម​ឧក្រិដ្ឋជន​សំខាន់​ម្នាក់​របស់​ប្រទេស ដែល​បាត់​ខ្លួនរក​មិន​ទាន់​ឃើញក្នុង​គុក​នោះ​ចាប់តាំងពី​២៤​ម៉ោង​មក​ហើយ​។ នេះ​បើ​តាម​ការ​អះអាង​របស់​វិមាន​ប្រធានាធិបតី​អរ​ក្វា​ទ័​រ​។

អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​រដ្ឋាភិបាល​អេក្វាទ័រ​ថ្លែង​ថា កងកម្លាំង​សន្តិសុខ​កំពុង​តាម​រក​បុគ្គល​ដែល​គ្រោះថ្នាក់​បំផុត​នេះ​។ អ្នកទោស​ឈ្មោះ​ADOLFO MACIAS ហៅ​FITO ដែល​គេ​ចាត់​ទុក​ថា ជាស​ត្រូវ​សាធារណៈ​លេខ​មួយ​នៅ​អេក្វាទ័រ ប្រហែលជា​គេចខ្លួន​តាំងពី​ថ្ងៃ​ទី​៧​មក​រា​មក ប៉ុន្មាន​ម៉ោង​មុន​ពេល​មាន​ប្រតិបត្តិការ​ត្រួតពិនិត្យ​ពន្ធនាគារ​ដែល​ឃុំឃាំង​គេ​។ ជន​នោះ​ប្រហែលជា​រត់គេច​ចេញពី​គុក​បាន​។ ការិយាល័យ​រដ្ឋ​អា​ជា្ញ​​បាន​បើក​ការ​ស៊ើ​ប​អង្កេត​មួយ លើ​ការ​រត់​ចេញពី​គុក​របស់​FITO​។

ជន​នេះ​ជា​ប្រមុខ​របស់​ក្រុម​អ្នកលេង​CHONEROS ជា​តួអង្គ​សំខាន់​ក្នុង​ការ​រត់ ពន្ធ​គ្រឿងញៀ.ន ដែល​កំពុង​រីក​ដុះដាល​ខ្លាំង​នៅ​អេក្វាទ័រ​។ ជន​នោះ​ទទួល​ការ​កាត់ទោស​ដាក់គុក​៣៤​ឆ្នាំ ចាប់តាំងពី​ឆ្នាំ​២០១១​មក​ពី​បទឧក្រិដ្ឋ​មានការ​ចាត់តាំង រត់ពន្ធ​គ្រឿងញៀន​និង​សម្លាប់​មនុស្ស​។ ការ​តាម​រក​ជន​នេះ​កំពុង​បន្ត ហើយ​ជន​នោះ​ត្រូវ​តែ​រក​ឲ្យ​ឃើញ ព្រោះ​គេ​ជា​ឧក្រិដ្ឋជន​មាន​លក្ខណៈ​គ្រោះថ្នាក់​បំផុត ដែល​អាច​ធ្វើ​សកម្មភាព​ភេរវកម្ម​នានា​។

ប្រទេស​អេក្វាទ័រ​ដែល​បណ្ដា​ក្រុម​ឧក្រិដ្ឋ​ជ្រៀតចូល​ក្នុង​ផ្ទៃ​រដ្ឋ​មាន​កម្រិត​ខ្ពស់ និង​ប្រព័ន្ធ​គ្របគ្រង​ពន្ធនាគារ​មិន​អាច​ថ្វើ​បាន​ល្អ បណ្ដាល​ឲ្យ​មានការ​បះបោរ​ញឹកញាប់​នៅ​តាម​បណ្ដា​ពន្ធ​គារ​របស់​ប្រទេស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ