ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំភ្លើង​​អ៊ីស្លង់ GRIMSVÖTN លែង​បញ្ចេញ​​ផេះ​ទៀតហើយ​

14 ឆ្នាំ មុន

ភ្នំភ្លើង​​​អ៊ីស្លង់​ GRIMSVÖTN លែង​ផ្ទុះ​ទៀត​​កាលពីថ្ងៃទី​២៥ ឧសភា ​​រួចលែង​បញ្ចេញ​​​ផេះ​ទៀតហើយ ​​ចំណែក​​បណ្តាក្រុមហ៊ុន​​អាកាស​ចរណ៍​ចាប់ផ្តើម​​​ធ្វើការ​​​ហោះហើរ​​​​ឡើងវិញ​​​ជា​ធម្ម​តា ។​ អង្គការ EUROCONTROL ដែលគ្រប់​គ្រង​​​ដែនអាកាស​​​អឺរ៉ុប​​វាយតម្លៃ​​​ថា ពពកផេះ​​​ភ្នំ​ភ្លើង​​នេះ ដែលញ៉ាំង​ឱ្យ​មានការ​​​​​លុប​ចោលជើង​ហោះហើរ​​ជា​ច្រើន​រយ​នៅ​​អង់គ្លេស

ភ្នំភ្លើង​​​អ៊ីស្លង់​ GRIMSVÖTN លែង​ផ្ទុះ​ទៀត​​កាលពីថ្ងៃទី​២៥ ឧសភា ​​រួចលែង​បញ្ចេញ​​​ផេះ​ទៀតហើយ ​​ចំណែក​​បណ្តាក្រុមហ៊ុន​​អាកាស​ចរណ៍​ចាប់ផ្តើម​​​ធ្វើការ​​​ហោះហើរ​​​​ឡើងវិញ​​​ជា​ធម្ម​តា ។​

អង្គការ EUROCONTROL ដែលគ្រប់​គ្រង​​​ដែនអាកាស​​​អឺរ៉ុប​​វាយតម្លៃ​​​ថា ពពកផេះ​​​ភ្នំ​ភ្លើង​​នេះ ដែលញ៉ាំង​ឱ្យ​មានការ​​​​​លុប​ចោលជើង​ហោះហើរ​​ជា​ច្រើន​រយ​នៅ​​អង់គ្លេស ​​និង​​នៅ​អាល្លឺ​ម៉ង់​​ ព្រម​ទាំង​​​ក្នុង​​ផ្នែកមួយ​ចំនួន​នៃ​តំបន់​​ស្កង់​​​ឌីណាវ​នឹង​ត្រូវ​​បាត់នា​ពេល​យប់ ។ ​​កាលពី​ថ្ងៃទី​​២៥ ​ឧសភា ​ជើងហោះ​​​ហើ​រ​នៃ​យន្តហោះ​​​ចំនួនប្រមាណ​​ជា​​៤៨០​ជើង ត្រូវ​បានលុប​ចោល​​នៅអាល្លឺម៉ង់ ។​

ការផ្ទុះ​ភ្នំភ្លើង​​​ GRIMSVÖTN ដែល​ចាប់​ផ្តើម​​ពីថ្ងៃទី​​២១ ឧសភា ​មក​ ពុំ​បង្ក​​​ការ​រាំង​​ស្ទះ​​ធ្ងន់​ធ្ងរ​​ដល់​ការដឹកជញ្ជូន​តាមអាកាស​ដូចការ​ផ្ទុះ​ភ្នំ​​ភ្លើង EYJAFJALLA-JÖKULL នៅអ៊ីស្លង់​​​​ដែរ ​កាលពីឆ្នាំទៅមិញឡើយ ។ ​​ភ្នំភ្លើង​​ GRAISVÖTN ពេលនេះ​បញ្ចេញ​​តែ​ចំហាយ​ និងគ្មាន​​បញ្ចេញ​​​ពពក​​ផេះ​ឡើយ ។ ​ភ្នំភ្លើង​​​នេះ​ហាក់​ដូច​ជា​​កំពុង​តែ​ឈប់​​ធ្វើសកម្មភាព ៕​