អ្នកកាសែត២នាក់របស់ Al Jazeera ស្លា.ប់នៅហ្គាហ្សា
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ ទូរទស្សន៍កាតាអាល់ហ្សាហ្ស៊ីរ៉ា ប្រកាសកាលពីថ្ងៃទី៧ មករា ពីការ
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ ទូរទស្សន៍កាតាអាល់ហ្សាហ្ស៊ីរ៉ា ប្រកាសកាលពីថ្ងៃទី៧ មករា ពីការ
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ ទូរទស្សន៍កាតាអាល់ហ្សាហ្ស៊ីរ៉ា ប្រកាសកាលពីថ្ងៃទី៧ មករា ពីការស្លា.ប់របស់អ្នកកាសែតប៉ាឡេស្ទីន២នាក់ ដែលធ្វើការឲ្យទូរទស្សន៍នោះនៅតំបន់ជ្រោយហ្គាហ្សា ដោយការស្លា.ប់របស់ពួកគេបណ្ដាលមកពីការវាយប្រហាររបស់អ៊ីស្រាអែល។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោកអានតូនីប្លីនកេនលើកឡើងពីសោកនាដកម្មនឹកស្មានមិនដល់មួយ ចំណែកអគ្គលេខាធិការរបស់អង្គការអ្នកយកព័ត៌មានគ្មានព្រំដែនRSF បានបរិហារថា នេះជាអំពើពហុឃាតគ្មានត្រើយត្រានមួយ។ លោកHAMZA WAEL DAHDOUHកូនប្រុសរបស់លោកWAEL AL-DAHDOUH ប្រធានការិយាល័យអាល់ហ្សាហ្សុីរ៉ាប្រចាំជ្រោយហ្គាហ្សា និងលោកMOUSTAFA THURAYAG អ្នកថតវីដេអូដែលសហការជាមួយAFP បានត្រូវសម្លាប់ពេលពួកគេកំពុងធ្វើដំណើរតាមរថយន្តនៅក្រុងរ៉ាហ្វាចុងខាងត្បូងនៃដែនដីជ្រោយហ្គាហ្សា ។ អ្នកកាសែតទី៣ម្នាក់ទៀតដែលជិះរថយន្តជាមួយគ្នារងរបួសធ្ងន់។
លោកWAEL AL-DAHDOUH ថ្លែងទៅកាន់ទូរទស្សន៍អាល់ហ្សាហ្ស៊ីរ៉ាថាHAMZA WAEL DAHDOUHធ្វើអ្វីគ្រប់យ៉ាងសម្រាប់ខ្ញុំខណៈដែលយើងប្រកាន់យកគោលការណ៍មនុស្សធម៌ពេញលេញ ផ្ទុយពីអ៊ីស្រាអែលដែលប្រកាន់ចិត្តចងអាឃាត។ អ្នកកាសែតរូបនេះធ្លាប់ត្រូវរបួស ក្នុងការវាយប្រហារមួយរបស់អីុស្រាអែល និងបានបាត់បង់ប្រពន្ធនិងកូន២នាក់ ក្នុងការវាយប្រហារមួយទៀតរបស់អីុស្រាអែល ក្នុងបណ្ដាសប្ដាហ៍ដំបូងនៃសង្គ្រាម។
ចំណែកអ្នកកាសែតលោកMOUSTAFA THURAYAGអាយុ៣០ឆ្នាំជាអ្នករួមសហការជាមួយAFP ចាប់តាំងពីឆ្នាំ២០១៩មក ។ លោកក៏ជាអ្នករួមសហការដែរជាមួយទីភ្នាក់ងារព័ត៌មានរ៉យទ័រនិងAPព្រមទាំងធ្វើការឲ្យទូរទស្សន៍អាល់ហ្សាហ្សុីរ៉ានិងទូរទស្សន៍អាមេរិកCNN ៕
ចែករំលែកព័តមាននេះ