ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​រង​គ្រោះ​ព្រួយបារម្ភ​ពី​សុវត្ថិភាព មិន​ហ៊ាន​ចេញ​ក្រៅ ក្រោយ​រង​ការ​បា​.​ញ់​ពី​ខ្មា​.​ន់​កាំ​ភ្លើ​.​ង (វីដេ​អូ​)

3 ខែ មុន
  • បាត់ដំបង

ជាង​១​ខែ​កន្លង​មក​ហើយ បើ​គិត​ត្រឹម​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០២៤​នេះ ដែល​គ្រូបង្រៀន​ម្នាក់ និង​ជា​ជាង​ជួសជុល​ទូរស័ព្ទ​ផង ត្រូវ​ខ្មា​.​ន់​កាំ​ភ្លើ​.​ង​ខ្លី​បា​.​ញ់​ប្រ​.​ហា​.​រ​ប៉ុនប៉ង​ផ្ដា​.​ច់​ជី​វិ​.​ត​មិន​បាន​សម្រេច នៅ​ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ ហើយ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នាំ​យក​ទៅ​ប្រគល់​ឲ្យ​តុលាការ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​។ ប៉ុន្តែ​ជន​រង​គ្រោះ​នៅ​តែ​ដេក​ភ័យ ដេក​ព្រួយបារម្ភ​អំពី​សុវត្ថិភាព រហូត​បិទទ្វារ​ចាក់សោរ​សម្ងំ​នៅ​តែ​ក្នុង​បន្ទប់

ខេត្តបាត់ដំបង ៖ ជាង​១​ខែ​កន្លង​មក​ហើយ បើ​គិត​ត្រឹម​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០២៤​នេះ ដែល​គ្រូបង្រៀន​ម្នាក់ និង​ជា​ជាង​ជួសជុល​ទូរស័ព្ទ​ផង ត្រូវ​ខ្មា​.​ន់​កាំ​ភ្លើ​.​ង​ខ្លី​បា​.​ញ់​ប្រ​.​ហា​.​រ​ប៉ុនប៉ង​ផ្ដា​.​ច់​ជី​វិ​.​ត​មិន​បាន​សម្រេច នៅ​ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ ហើយ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នាំ​យក​ទៅ​ប្រគល់​ឲ្យ​តុលាការ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​។ ប៉ុន្តែ​ជន​រង​គ្រោះ​នៅ​តែ​ដេក​ភ័យ ដេក​ព្រួយបារម្ភ​អំពី​សុវត្ថិភាព រហូត​បិទទ្វារ​ចាក់សោរ​សម្ងំ​នៅ​តែ​ក្នុង​បន្ទប់ មិន​ហ៊ាន​ចេញ​ក្រៅ​ទៅ​បង្រៀន​សិស្ស ឬ​ប្រកប​របរ​អ្វី​ឡើយ ដោយសារ​តែ​ជនសង្ស័យ​ម្នាក់​ដែល​តុលាការ​សម្រេច​ឃុំខ្លួន​នោះ ហាក់​មិន​ទាន់​ច្បាស់លាស់​ថា «​ជា​ជន​ដៃដល់​ពិតប្រាកដ​ឡើយ​»​។

លោក អ៊ូច សុខ​លៀប អាយុ​៣៨​ឆ្នាំ ដែល​ជា​ជន​រង​គ្រោះ​នៅ​ក្នុង​អំពើ​បា​.​ញ់​ប្រ​.​ហា​.​រ​នោះ បាន​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​កោះសន្តិភាព កាលពី​ព្រឹក​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០២៤ ដោយ​លោក​បាន​និយាយ​រៀបរាប់ និង​បង្ហាញ​ពី​អារម្មណ៍​ភ័យ​ខ្លាច ព្រមទាំង​មានការ​ព្រួយបារម្ភ​ខ្លាំង​អំពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ក្រោយ​ពី​ធ្លាប់​ត្រូវ​ខ្មា​.​ន់​កាំ​ភ្លើ​.​ង​បា​.​ញ់​ស្រោ​.​ច​ជា​ច្រើន​គ្រា​.​ប់ ជា​ការ​ប៉ុនប៉ង​ផ្ដា​.​ច់​ជី​វិ​.​តរបស់​លោក តែ​មិន​បាន​សម្រេច ធ្វើ​ឲ្យ​រូប​លោក​ស្ទើរតែ​បាក់ស្បាត និង​ភ័យ​ខ្លាច រហូត​បិទទ្វារ​ចាក់សោរ​សម្ងំ​ដេក​តែ​ក្នុង​បន្ទប់ បើ​ទោះបីជា​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ យក​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ រហូត​ដល់​ពេល​នេះ​ក្ដី​។

លោក អ៊ូច សុខ​លៀប បាន​និយាយ​បែប​នេះ​ថា «​ខ្ញុំ​នៅ​តែ​ដេក​ភ័យ ដេក​ខ្លាច និង​ដេក​ព្រួយបារម្ភ​គ្រប់ពេលវេលា អំពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ចាប់តាំងពី​ថ្ងៃ​កើតហេតុ រហូត​មក​ដល់​ពេល​នេះ​។ ជាង​មួយ​ខែ​កន្លង​មកនេះ ស្ទើរ​ទាំង​យប់​ទាំង​ថ្ងៃ ខ្ញុំ​សម្ងំ​ដេក​នៅ​តែ​ក្នុងផ្ទះ មិន​ហ៊ាន​ចេញ​ក្រៅ​ទេ​។ ខ្ញុំ​សម្ងំ​ដេក​ក្នុង​បន្ទប់ ហើយ​បិទទ្វារ​ចាក់សោរ​ថែម​ទៀត ព្រោះ​ខ្លាច​រឿង​គេ​បា​.​ញ់​ប្រ​.​ហា​.​រ​នោះ​កើត​ឡើងជា​ថ្មី​ទៀត​»​។

នៅ​ពេល​សួរ​ថា ហេតុ​អ្វី​បាន​ខ្លាច​រហូត​ដល់​ថ្នាក់​ហ្នឹង? បើ​ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន ហើយ​ថែម​ទាំង​ត្រូវ​តុលាការ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ រហូត​មក​ដល់​ពេល​នេះ​ទៅ​ហើយ តើ​រឿង​អ្វី​ដែល​ត្រូវ​ខ្លាច​ទៀត?

លោកគ្រូ​បង្រៀន​រូប​នេះ បាន​ផ្ដល់​ចម្លើយ​តប​វិញ​ដូច្នេះ​ថា «​ជន​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នេះ គ្រាន់តែ​ជា​ការ​សង្ស័យ​ទៅ​លើ​គាត់​តែ​ប៉ុណ្ណោះ​ទេ​។ ខ្ញុំ​មិន​បាន​ចោទប្រកាន់​គាត់​ទេ ខ្ញុំ​គ្រាន់តែ​ផ្ដល់​ភិនភាគ​គាត់​ប្រាប់​ទៅ​សមត្ថកិច្ច ដោយសារ​តែ​ខ្ញុំ​បានឃើញ​គាត់​ដើរ​តាម​ផ្លូវ​កាត់មុខ​ផ្ទះ​ខ្ញុំ មុន​ពេល​ហេតុ​ការ​បា​.​ញ់​ប្រ​.​ហា​.​រ​ខ្ញុំ​បាន​កើតឡើង​។ ចឹ​ង​ហើយ​ទើប​ខ្ញុំ​នៅ​តែ​មានការ​ភ័យ​ខ្លាច និង​ដេក​ព្រួយបារម្ភ​ពី​សុវត្ថិភាព សម្ងំ​នៅ​តែ​ក្នុងផ្ទះ​ទាំង​យប់​ទាំង​ថ្ងៃ ព្រោះ​ជន​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់​នៅឡើយ​»​។

សូម​រំលឹក​ថា កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ កន្លង​ទៅ​ថ្មី​ៗ​នេះ មាន​ខ្មា​.​ន់​កាំ​ភ្លើ​.​ង​ម្នាក់ ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ បាន​ប្រើប្រាស់​កាំ​ភ្លើ​.​ង​ខ្លី​ដើរ​ចូល​ទៅ​បា​.​ញ់​ស្រោ​.​ច​ជា​ច្រើន​គ្រា​.​ប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ អ៊ូច សុខ​លៀប ដែល​មានមុខរ​បរជា​គ្រូបង្រៀន និង​ជា​ជាង​ជូ​ស​ជុល​ទូរស័ព្ទ​ផង ស្ថិត​នៅ​ក្នុងភូមិ​ភ្នំ​សំពៅ​លិច ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ ខណៈ​ពេល​ដែល​គាត់​កំពុង​ដេក​លើ​អង្រឹង​មើល​ទូរស័ព្ទ ហើយ​គេ​សន្និដ្ឋាន​ថា ផ្ដើម​ចេញពី​រឿង​«​គំនុំ​»​។

សមត្ថកិច្ច​ដែល​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ បាន​អះអាង​ថា «​ខ្មា​.​ន់​កាំ​ភ្លើ​.​ង​បាន​បា​.​ញ់​សំដៅ​ទៅ​ជន​រង​គ្រោះ​ចំនួន​៣​គ្រា​.​ប់ បណ្ដាល​ឲ្យ​រង​របួស​ជា​ច្រើន​កន្លែង ត្រង់​កែងដៃ​ឆ្វេង និង​ត្រង់​ពោះ​ខាងឆ្វេង ដែល​ជា​ការ​ប៉ុនប៉ង​បា​.​ញ់​ស​ម្លា​.​ប់ តែ​សំណាងល្អ​ជន​គ្រោះ​គ្រាន់តែ​រង​របួស​តែ​ប៉ុណ្ណោះ​។

ក្រោយ​បា​.​ញ់​ប្រ​.​ហា​.​រ​ទៅ​លើ​ជន​រង​គ្រោះ​រួច​ហើយ ខ្មា​.​ន់​កាំ​ភ្លើ​.​ង​នោះ​បាន​ដើរ​ចូល​ទៅ​ក្នុង​វត្ត​ភ្នំ​សំពៅ ហើយ​ក៏​បានរ​ត់បា​.​ត់​ស្រមោល​ភ្លាម​ៗ​ផង​ដែរ តាម​ច្រក​ផ្លូវ​តូច​មួយ នៅ​ប៉ែក​ខាងលិច នៃ​របង​វត្ត​។ ហើយ​មាន​តែ​ជន​រង​គ្រោះ​ផ្ទាល់ និង​ប្រពន្ធ​ជន​រង​គ្រោះ​ប៉ុណ្ណោះ ដែល​ស្ថិត​ក្នុង​ហេតុការណ៍​នេះ និង​បាន​សម្លឹង​មើល​ខ្មា​.​ន់​កាំ​ភ្លើ​.​ង​ខ្លី​ពីក្រោយ​ទាំង​ស្រពិចស្រពិល ខណៈ​ពេល​ជន​ដៃដល់​រូប​នោះ​ដើរ​ចូល​វត្ត​។

ដោយ​យោង​លើ​ចម្លើយ​ព្រាល​ៗ បាន​បង្ហាញ​ត្រឹម​ភិនភាគ​បែប​ស្រពិចស្រពិល ដែល​ប្រពន្ធ​ជន​រង​គ្រោះ និង​សាមីខ្លួន​រង​គ្រោះ​ផ្ទាល់​បាន​ប្រាប់​សមត្ថកិច្ច​ក្រោយ​កើតហេតុ ទើប​កម្លាំង​ជំនាញ នៃ​អធិការ​ស្រុក​បាណ​ន់ ដែល​មាន​កិច្ចសហការ​ពី​មន្ត្រី​ការិយាល័យ​ជំនាញ នៃ​ស្នងការ​ខេត្ត​ផង បាន​ធ្វើការ​ស្រាវជ្រាវ រហូត​កំណត់​បាន​នូវ​មុខសញ្ញា​ជនសង្ស័យ​តាម​ភិនភាគ​ដែល​ជន​រង​គ្រោះ​បាន​ចង្អុលបង្ហាញ និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នោះ​ភ្លាម​ៗ​តែ​ម្ដង ដើម្បី​នាំ​យក​ទៅ​សួរនាំ​។

ជនសង្ស័យ​ម្នាក់​នោះ​មានឈ្មោះ ក​យ កុសល ហៅ វិត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​ជន​ក្រីក្រ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្រួសារ​ជន​រង​គ្រោះ​ផង​ដែរ​។ ហើយ​ជន​ម្នាក់​នេះ ត្រូវ​បាន​សមត្ថកិច្ច​ស្នើ​សុំ​ឲ្យ​តុលាការ​ឃុំខ្លួន​បណ្ដោះអាសន្ន​ក្នុង​ពន្ធនាគារ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ក្រោយ​បញ្ចប់​ការ​សួរនាំ​ទាំង​គ្មាន​ភស្ដុ​តាង​ដាក់បន្ទុក សូ​ម្បី​ប៉ុន​ក្រចក គ្មាន​សាក្សី​ច្បាស់លាស់ ក្រៅ​តែ​ពី​ការ​ចង្អុលបង្ហាញ​របស់​ប្ដី​ប្រពន្ធ​រង​គ្រោះ ហើយ​ជន​នេះ​ក៏​មិន​បាន​សារភាព​ដែរ​។

ប៉ុន្តែ​លោក លឹ​ម ពុ​ទ្ធី​ឡា ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ ដែល​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ធ្វើ​ការងារ​នេះ​ផ្ទាល់ បាន​អះអាង​ថា មាន​សាក្សី​ជា​ច្រើន​បាន​ចង្អុលបង្ហាញ​ថា «​ខ្មា​.​ន់​កាំ​ភ្លើ​.​ង​ដែល​បា​.​ញ់​ប្រ​.​ហា​.​រ​គ្រូបង្រៀន​ខាងលើ គឺ​ជន​ស្ស័​យ​ឈ្មោះ វិត នេះ​ហើយ​»​។

លោក លឹ​ម ពុ​ទ្ធី​ឡា បាន​បញ្ជាក់​ប្រាប់​រឿង​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែមករា​នេះ ដោយ​លោក​បាន​រំលឹក​ថា «​ជនសង្ស័យ​ឈ្មោះ វិត នេះ ត្រូវ​បាន​ឃាត់ខ្លួន ដោយ​យោង​ទៅ​លើ​ការ​ចង្អុលបង្ហាញ​របស់​ប្ដី​ប្រពន្ធ​ជន​រង​គ្រោះ និង​មាន​សាក្សី​មួយ​ចំនួន​ទៀត ដែល​ឃើញ​ភិនភាគ​ជន​នេះ ដើរ​សំដៅ​ចូល​វត្ត​ភ្នំ​សំពៅ ក្រោយ​បា​.​ញ់​ប្រ​.​ហា​.​រ​ទៅ​លើ​ជន​រង​គ្រោះ​»​។

លោកស្នងការ​រង​បាន​បញ្ជាក់​ថា «​សមត្ថកិច្ច​រក​មិនឃើញ​ភស្ដុ​តាង​ដាក់បន្ទុក​លើ​ជន​រូប​នេះ​ទេ ហើយ​ជនសង្ស័យ​ក៏​មិន​បាន​សារភាព​ថា «​ខ្លួន​បាន​ប្រព្រឹត្ត​ដែរ​»​។ ប៉ុន្តែ​តុលាការ​សម្រេច​ឃុំខ្លួន​ជន​នេះ​ជា​បណ្ដោះអាសន្ន ដោយ​យោង​ទៅ​លើ​ការ​ចង្អុលបង្ហាញ​របស់​ជន​រង​គ្រោះ និង​សាក្សី​មួយ​ចំនួន​ទៀត​»​។

លោក​បាន​បន្ថែម​ថា «​ពិតមែនតែ​តុលាការ​ឃុំខ្លួន​ជន​រូប​នេះ​មែន តែ​រហូត​មក​ដល់​ពេល​នេះ កម្លាំង​ការិយាល័យ​ជំនាញ នៅ​តែ​បន្ត​បើក​ការ​ស៊ើបអង្កេត​នៅឡើយ មិន​ទាន់​បិទ​សំណុំរឿង​ទេ​»​។

ពាក់ព័ន្ធ​ក្នុង​អំពើ​បា​.​ញ់​ប្រ​.​ហា​.​រ​ទៅ​លើ​គ្រូ​ប​ង្រៀ​ប ដែល​គេ​អះអាង​ថា ផ្ដើម​ចេញពី​រឿង​«​គំនុំ​»​នេះ បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន នៅ​ឃុំ​ភ្នំ​សំពៅ ដែល​បាន​បង្ហើប​ព័ត៌មាន​ខ្លះ​ៗ ហាក់​មានការ​សន្និដ្ឋាន​ប្រហាក់ប្រហែល​គ្នា​ទៅ​លើ​ជនសង្ស័យ​ឈ្មោះ ក​យ កុសល ហៅ វិត​នេះ​។

ប្រភព​បាន​លើក​ឡើង​ដូច្នេះ​ថា «​ជន​ដៃដល់​ដែល​បា​.​ញ់​ប្រហារ​ទៅ​លើ​លោក អ៊ូច សុខ​លៀប មិនមែន​ឈ្មោះ វិត នោះ​ទេ គឺ​អាច​មនុស្ស​ផ្សេង​ទៀត​។ បើ​តាម​ពិនិត្យ​ជាក់ស្ដែង​ទៅ​លើ​ឈ្មោះ វិត នេះ គាត់​ជា​គ្រួសារ​ក្រីក្រ​បំផុត ពុំ​មាន​លទ្ធភាព​ទិញ​កាំ​ភ្លើ​.​ង​ខ្លី​ប្រើប្រាស់ ហើយ​ក៏​ពុំ​ធ្លាប់​មាន​ប្រវត្តិ​ចងគំនុំ​ជាមួយ​គ្រួសារ​ជន​រង​គ្រោះ​នេះ​ដែរ​។ នៅ​ពេល​កើតហេតុ ឈ្មោះ​វិត កំពុង​តែ​នៅ​កន្លែង​ផ្សេង ហើយ​មាន​សាក្សី​ជា​ច្រើន​បានដឹង​រឿង​នេះ​។ ពួក​គេ​បាន​ទាមទា​ឲ្យ​សមត្ថកិច្ច ត្រូវ​តែ​ធ្វើការ​ស៊ើបអង្កេត​ឲ្យ​បាន​ច្បាស់លាស់​ឡើង​វិញ ព្រោះ​គេ​ជឿ​ថា ឈ្មោះ វិត មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បា​.​ញ់​ប្រ​.​ហា​.​រ​នេះ​ឡើយ តែ​អាច​មាន​ជន​ផ្សេង​ទៀត គឺជា​អ្នក​ដៃដល់​»​។

ចំណែក​ជន​រង​គ្រោះ លោក អ៊ូច សុខ​លៀប ក៏​បាន​លើក​ឡើង​បែប​នេះ​ដែរ​ថា «​លោក​មិន​ធ្លាប់​មាន​ជម្លោះ​ជាមួយ​ឈ្មោះ វិត នោះ​ទេ​»​។ លោក​បញ្ជាក់​ដដែល​ថា «​ដោយសារ​តែ​មិន​ទាន់​ដឹង​ជន​ដៃដល់​ពិតប្រាកដ ចឹ​ង​ហើយ​ទើប​ខ្ញុំ​នៅ​តែ​ភ័យ​ខ្លាច ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន សម្ងំ​នៅ​តែ​ក្នុងផ្ទះ មិន​ហ៊ាន​ចេញ​ក្រៅ​អស់​រយៈពេល​ជាង​មួយ​ខែ​កន្លង​មកនេះ​»​។

លោកគ្រូ​បង្រៀន​រូប​នេះ​បាន​និយាយ​ថា «​ឥឡូវនេះ លោក​បាន​ផ្អាក​ទៅ​បង្រៀន​ជា​បណ្ដោះអាសន្ន​សិន ដោយ​សុំ​ច្បាប់​គេ​សម្រាក​០៣​ខែ​។ រីឯ​មុខរបរ​ជួសជុល​ទូរស័ព្ទ​នៅផ្ទះ​វិញ ក៏​លោក​មិន​បាន​ធ្វើ​អ្វី​ទៀត​ដែរ ដែល​ទំនង​ត្រូវ​បិទ​ចោល​រហូត​តែ​ម្ដង បើសិនជា​ជន​ដៃដល់​ពិតប្រាកដ​មិន​ទាន់​រក​ឃើញ​មែន​។ ព្រោះ​សព្វ​ថ្ងៃនេះ លោក​ចេះ​តែ​ស្រមៃ​ឃើញ​ថា «​ស្រាប់តែ​នៅ​ពេល​កំពុង​អង្គុយ​ឈ្ងោក​ធ្វើ​ទូរស័ព្ទ​សុខ​ៗ គេ​នឹង​លបចូល​មក​បា​.​ញ់​បែប​នេះ​ម្ដងទៀត ហើយ​បើ​មាន​លើក​នេះ​ទៀត ប្រាកដជា​ស្លា​.​ប់​ហើយ ចឹ​ង​ហើយ​ទើប​លោក​សម្ងំ​នៅ​តែ​ក្នុងផ្ទះ​»​។

គាត់​បាន​បញ្ជាក់​ដែរ​ថា «​មួយ​រយៈ​ចុង​ក្រោយ​នេះ មាន​សមត្ថកិច្ច​មក​ជួប​លោក​សួរនាំ​រឿង​នេះ​ជា​ញឹកញាប់ ហើយ​លោក​សង្ឃឹមថា សមត្ថកិច្ច​នឹង​ស្វែងរក​ឃើញ​ជន​ដៃដល់​ពិតប្រាកដ​»​។

យ៉ាងណា​ក្ដី លោក លឹ​ម ពុ​ទ្ធី​ឡា ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ បាន​បញ្ជាក់​ដែរ​ថា «​ពិតមែនតែ​តុលាការ​បាន​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ជា​បណ្ដោះអាសន្ន​។ ប៉ុន្តែ​សំណុំរឿង​នេះ នៅ​មិន​ទាន់​ត្រូវ​បាន​បិទ​បញ្ចប់​នៅឡើយ​ទេ​»​។

លោក​ថា «​លោកស្នងការ​ខេត្ត និង​តំណាង​អយ្យការ​បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការ​ខេត្ត ដឹកនាំ​ផ្ទាល់​ដោយ​លោក វ៉ា​ន់ តា​រ៉ា នាយ​រង​ការិយាល័យ ដឹកនាំ​កម្លាំង​ជំនាញ ចុះ​ស៊ើបអង្កេត​លើ​ករណី​នេះ​បន្ត​ទៀត រហូត​មក​ដល់​ពេល​នេះ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ