ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥​ថ្ងៃក្រោយ​រញ្ជួយ​ដី​នៅ​ជប៉ុន​ រក​ឃើញ​យាយ​អាយុ​៩០​ម្នាក់​ នៅ​រស់រានមានជីវិត

1 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​នៅ​ភាគ​កណ្ដាល​ជប៉ុន​ពី​ថ្ងៃ​ទី​១​ មក​រា​ មក តាម​តុល្យការ​ថ្មី​ចេញ

ប្រទេស​ជប៉ុន ៖ ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​នៅ​ភាគ​កណ្ដាល​ជប៉ុន​ពី​ថ្ងៃ​ទី​១​ មក​រា​ មក តាម​តុល្យការ​ថ្មី​ចេញផ្សាយ​នា​ព្រឹក​ថ្ងៃ​ទី​៨​ មក​រា​ ដោយ​អាជ្ញាធរ​ថា ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​យ៉ាងតិច​១៦១​នាក់ ចំណែក​មនុស្ស​១០៣​នាក់​នៅ​តែ​បាត់​ខ្លួន​។ មុន​នេះ​នា​ថ្ងៃ​ទី​៦​ មក​រា ពួក​អ្នក​ជួយ​សង្គ្រោះ​កាយ​រក​ឃើញ ជីដូន​ម្នាក់​អាយុ​៩០​ឆ្នាំ​នៅ​រស់រាន​មានជីវិត ក្រោយ​ពី​ជាប់​ក្រោម​គំនរ​បាក់បែក​នៃ​ផ្ទះ​របស់​គាត់​អស់​ពេល​៥​ថៃ្ង​មក​។

អ្នក​ជួយ​សង្គ្រោះ​មក​ពី​គ្រប់​ទិស​ទី​នៃ​ប្រទេស​ជប៉ុន បន្ត​រុករក​ក្រោម​គំនរ​បាក់បែក​សាកសព​មនុស្ស​ឬ​អ្នក​ដែល​អាច​នៅ​រស់រាន​មានជីវិត​។ លោកយាយ​ដែល​រក​ឃើញ​គាត់​នៅ​មានការ​ចង​ចាំ​ល្អ អាច​ឆ្លើយ​តប​ច្បាស់​គ្រប់​សំនួរ​។​លោកយាយ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​មួយ​ដើម្បី​ព្យាបាល​។ ក្នុង​វី​ដេ​អូ​មួយ​ដែល​ប៉ូលិស​ចេញផ្សាយ​និង​ដកស្រង់​ផ្សាយ​តាម​បណ្ដាញ​សង្គម គេ​ឃើញ​ពេល​ពួក​អ្នក​ជួយ​សង្គ្រោះ​កាយ​ឃើញ​គាត់​ហើយ​ស្រែកសួរ​គាត់​ថា​តើ​លោកយាយ​យ៉ាងម៉េច​ដែរ គាត់​ឆ្លើយ​យ៉ាង​ច្បាស់​ថា អត់​អី​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ