ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ​រឿង​កូនចៅ​រួមដៃគ្នា​ប្ដឹង​មេ​ឡើង​ដល់​ឋាន​លើ

1 ឆ្នាំ មុន
  • ស្វាយរៀង

បែកធ្លាយ​ក្លិន​មិនល្អ មន្ត្រី​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ទាប​ចំនួន​​២៤​រូប រួម​មាន ៖ អធិការរង នាយ​ផ្នែក នាយ​រង​ប៉ុស្តិ៍​នគរបាល​ទាំង​០៩​ឃុំ ក្នុងស្រុក​ស្វាយ​ទាប បាន​រួម​គ្នា​ដាក់​ពាក្យបណ្តឹង គោរព​ជូន​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា

ខេត្តស្វាយរៀង ៖ បែកធ្លាយ​ក្លិន​មិនល្អ មន្ត្រី​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ទាប​ចំនួន​​២៤​រូប រួម​មាន ៖ អធិការរង នាយ​ផ្នែក នាយ​រង​ប៉ុស្តិ៍​នគរបាល​ទាំង​០៩​ឃុំ ក្នុងស្រុក​ស្វាយ​ទាប បាន​រួម​គ្នា​ដាក់​ពាក្យបណ្តឹង គោរព​ជូន​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ ស្តី​អំពី​ភាព​មិន​ប្រក្រតី ពុ​.​ករ​លួ​.​យ បក្សពួក​និយម គ្មាន​ភាព​ជា​អ្នកដឹកនាំ ក្នុង​ការ​ដឹកនាំ​របស់​លោក​វរសេនីយ៍ទោ សោម​សា​រ៉​ន អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ទាប ដោយ​ចោទប្រកាន់​រហូត​១០​ចំណុច ។

ករណី​ខាងលើ​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២៤ ហើយ​បែកធ្លាយ​នៅ​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០២៤ ដោយ​ការ​ចោទប្រកាន់​ក្នុង​នោះ​រួម​មាន ៖

១- លួ​.​ច​លក់​វត្ថុ​តាង​បទល្មើស​ដែល​រក្សា​ទុក ដូច​ជា ៖ រថយន្ត​០៤​គ្រឿង​, គោ​យន្ត​កែ​ច្នៃ​១​គ្រឿង​, ម៉ូតូ​០៥​គ្រឿង និង​រ៉ឺ​ម៉ក​សណ្តោង​០២​គ្រឿង យក​ទៅ​លក់​ឲ្យ​ឈ្មួញ យក​លុយ​ចាយ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​។

២- ស្នើ​សុំ​តែងតាំង​តួនាទី តម្លើង​ឋានន្តរសក្តិ មន្ត្រី​នគរបាល យក​ប្រាក់​ម្នាក់​៥០០​ដុល្លារ​ទៅ​១,០០០​ដុល្លារ ។

៣- ធ្លាប់​មាន​ប្រវត្តិ​ជា​មេខ្លោង​ជួញដូរ​គ្រឿ​.​ង​ញៀ​.​ន​ដ៏​សកម្ម កាល​ជា​អតីត​មេ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល សង្កាត់​ព្រៃ​អ​ង្គុ​ញ កាល​កំឡុង​ឆ្នាំ​២០១៦ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត​។

៤- ករណី​ក្មេង​ទំនើ​.​ង​១​ក្រុម​ជិះ​ម៉ូតូ​០៤​គ្រឿង ដេ​.​ញ​កា​.​ប់​ជន​រង​គ្រោះ​ចំនួន​០២​នាក់ ប្ល​.​ន់​យក​ម៉ូតូ​ជន​រង​គ្រោះ​ទៅ​បាត់ ខណៈ​ជន​រង​គ្រោះ​ប្តឹង​សមត្ថកិច្ច លោក​អធិការ​មិន​ត្រឹមតែ​មិន​តាម​ចាប់​ក្រុម​ជនល្មើស​ទេ បែរជា​ចាប់​ជន​រង​គ្រោះ ពិនិត្យ​ទឹកនោម​រក​សារធាតុ​ញៀ​.​ន ហើយ​ហៅ​អាណាព្យាបាល​មក​បង់ប្រាក់​ចំនួន​២០០​ដុល្លារ ទើប​ឲ្យ​ជន​រង​គ្រោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ ហើយ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​សុំ​អំពាវនាវ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួយ​ដោះស្រាយ និង​រក​យុត្តិធម៌​។

ហើយ​ចំពោះ​៦​ករណី​ផ្សេង​ទៀត​ គឺ​មាននៅ​ក្នុង​ពាក្យបណ្ដឹង​​ដូច​ខាងក្រោម ៖

ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ មិន​អាច​រក​ការ​បំភ្លឺ​ពី​លោកស្នងការ នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង បាន​ទេ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០២៤​នេះ​។

សូម​ផ្ជា​ប់​មក​ជាមួយ​ពាក្យបណ្តឹង និង​ស្នាម​មេដៃ​មន្ត្រី​នគ​បាល​ស្រុក​ស្វាយ​ទាប​១​ច្បាប់ ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ