ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី ៖ អ្នកខ្លះ​ប្រកាស​ស្នេហា​បរិស្ថាន ប៉ុន្តែ​ពេល​មាន​សង្គ្រាម រត់​ចោល​អត់​ចូលរួម​​ប្រយុទ្ធ​ទេ

3 ខែ មុន

ខេត្តកោះកុង ៖ ថ្លែង​ចេញពី​ទឹកដី​ខេត្តកោះកុង សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ដោយ​ចំអក​ទៅ​កាន់​អ្នកខ្លះ​ មាន​ទាំង​បរទេស ដែល​ប្រកាស​អួត​ថា ស្នេហា​បរិស្ថាន តែ​ពេល​មាន​សង្គ្រាម…

ខេត្តកោះកុង ៖ ថ្លែង​ចេញពី​ទឹកដី​ខេត្តកោះកុង សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ដោយ​ចំអក​ទៅ​កាន់​អ្នកខ្លះ​ មាន​ទាំង​បរទេស ដែល​ប្រកាស​អួត​ថា ស្នេហា​បរិស្ថាន តែ​ពេល​មាន​សង្គ្រាម នាំ​គ្នា​រត់​ចោលបាត់ ដោយ​មិន​ហ៊ាន​ចូលរួម​ប្រយុទ្ធ​នោះ​ទេ​។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ «​ស្ពាន​សម្តេច​តេ​ជោ ហ៊ុន សែន កោះ​យ៉​» ក្នុងស្រុក​មណ្ឌល​សីមា ខេត្តកោះកុង នា​ព្រឹក​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០២៤ បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា ៖ «​បើ​គ្មាន​សន្តិភាព តំបន់​ទាំង​អស់នោះ តើ​មាន​ប្រជាពលរដ្ឋ​ទៅ​រស់នៅ​រួច​ទេ ? អ្នកខ្លះ ឥឡូវ​តាំងខ្លួន​ជា​អ្នក​ស្រឡាញ់​ធម្មជាតិ ទាំង​បរទេស​ខ្លះ​ចូល​ទៅ​ធ្វើ​កម្ម​ភាព នៅ​តំបន់​នោះ​ថា ខ្លួន​ការពារ​បរិស្ថាន ប៉ុន្តែ​កាល​ពេល​សង្គ្រាម​វ៉ៃ​គ្នា ចាំ​គ្នា​នាំ​ចូល​តើ​» ។

សម្តេច​ធិ​បតី បាន​បន្ត​ថា មាន​អ្នកខ្លះ គ្រាន់តែ​រាជរដ្ឋាភិបាល ធ្វើការ​ដំឡើង​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់ មាន​ប្រជាពលរដ្ឋ​ពី ឬ​បី​ឃុំ បាន​ស្នើ​សុំ​ឲ្យ​ដំឡើង​ឲ្យ​គាត់​ប្រើប្រាស់​ដែរ​។ តែ​ដល់​សួរ​ថា ហេតុ​អ្វី​ពេល​មុន មិន​ចាំ​ត​ភ្ជាប់​ប្រើប្រាស់ គាត់​ថា មាន​អ្នកខ្លះ​ថា កុំ​ត ព្រោះ​ខ្លះ អីចេះ ខ្លាច​អីចុះ ។

សម្តេច​ធិ​បតី បាន​អះអាង​ថា ការ​អភិវឌ្ឍ​ប្រទេស គឺ​កើត​ចេញពី​ប្រទេស​មាន​សន្តិភាព ផ្ទុយ​ទៅ​វិញ បើ​គ្មាន​សន្តិភាព​ទេ គឺ​មិន​អាច​ធ្វើ​អ្វី​បាន​នោះ​ទេ ។

ជាមួយ​គ្នា​នោះ​ដែរ ប្រមុខ​រាជរដ្ឋាភិបាល បាន​លើក​ឡើង​ថា ៖ «​ខ្ញុំ​មិន​ថា អ្វី​ទេ តែបើ​គ្មាន​សន្តិភាព តើ​យើង​អា​ចប​ង្រូ​ម​បង្រួម​ជាតិ​បាន ឬទេ ? យើង​អាច​ធ្វើ​ខេត្តកោះកុង ភ្ជាប់​នៅ​ពេល​សព្វ​ថ្ងៃនេះ បាន​ទេ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ