ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រុម​ Chery បង្ក​អំពើ​ហិ.ង្សា​ព្រួត​គ្នា​វា.យ​សិស្ស​ស្រី​ម្នាក់ អាយុ​សម​ល្មម​ប្រឈម​ជាប់​ពន្ធនាគារ​

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក វ៉ិ​ត ម​ឃៈ ព្រះរាជអាជ្ញា​រង និង​អ្នក​នាំ​ពាក្យ​ស្ថាប័ន​អយ្យការ អម​សាលាដំបូង​

រាជធានី​ភ្នំពេញ ៖ លោក វ៉ិ​ត ម​ឃៈ ព្រះរាជអាជ្ញា​រង និង​អ្នក​នាំ​ពាក្យ​ស្ថាប័ន​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២៤ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ឲ្យ​ដឹង​ថា សំណុំរឿង​សិស្សសាលា​៥​នាក់ ព្រួត​គ្នា​វាយ​សិស្ស​ម្នាក់ ត្រូវ​បាន​លោក ស៊ិ​ន រក្សា ព្រះរាជអាជ្ញា​រង នៃ​អយ្យការ បើក​ការ​ស៊ើបសួរ​រួចរាល់​ហើយ ហើយ​បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ក្រុម​Cherry ប្រុស​ស្រី​ទាំង​៥ នាក់​នោះ ពី​បទ​​ហិ.​ង្សា​ដោយ​ចេ​តនា​ មាន​ស្ថាន​ទម្ងន់ទោស តាម​បញ្ញតិ​មាត្រា​២១៨ នៃ​ក្រម​ព្រហ្ម ទណ្ឌ ។

បើ​យោង​តាម​មាត្រា ២១៨ ជា​បទល្មើស​ប្រឆាំង​និង​បុគ្គល «​អំពើ​ហិ.ង្សា​ដោយ​ចេតនា ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ២​ឆ្នាំ ទៅ​៥ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៤ លាន​ទៅ​១០ លាន​រៀល កាល​ប្រើ​អំពើ​ហិ.ង្សា​នេះ​បាន​ប្រព្រឹត្ត ៖
១-​ដោយ​មានការ​គិត​ទុកជា​មុន ។
២-​ដោយ​ប្រើ​អាវុធ ឬ​គំរាមកំហែង​និង​អាវុធ ។

៣-​ដោយ​មាន​មនុស្ស​ច្រើន​នាក់​ក្នុង​ឋានៈ ជា​ចារី សហចារី អ្នក​ផ្តើមគំនិត និង​អ្នកសមគំនិត ។ ជនសង្ស័យ​ទាំង​៥ នាក់​មាន ៖
១-​ឈ្មោះ អាត សំណាង ហៅ​លី​ហ្សា ហៅ​Cherry ភេទ​ប្រុស (​ច​រឹក​ស្រី​)​អាយុ​១៨ ឆ្នាំ មុខរបរ សិស្ស មាន​ទីលំនៅ​ផ្ទះ​លេខ​៣៦ បុរី​ពិភព​ថ្មី​៣ ភូមិ​ព្រៃ​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។
២-​ឈ្មោះ យាន រស្មី ហៅ​មុ​ី ភេទ​ស្រី អាយុ​១៧ ឆ្នាំ មុខរបរ សិស្ស មាន​ទីលំនៅ​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

៣-​ឈ្មោះ ហូ​យ ម៉ូ​លុ​ច្យ ហៅ​ហ្វាំ​ង ភេទ​ស្រី អាយុ​១៨ ឆ្នាំ មុខរបរ សិស្ស មាន​ទីលំនៅ​បុរី​សន្តិភាព​២ ភូមិ​តំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។
៤-ឈ្មោះ គង់ សុ​ី​ណា ភេទ​ស្រី អាយុ​១៨ ឆ្នាំ មុខរបរ សិស្ស មាន​ទីលំនៅ​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។
៥-ឈ្មោះ សំណាង ពិសី ភេទ​ស្រី អាយុ​១៨ ឆ្នាំ មុខរបរ សិស្ស មាន​ទីលំនៅ​ភូមិ​ព្រៃ​កី ខ សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ក្រោយ​ពី​តំណាង​អយ្យការ​បាន​សម្រេច​ធ្វើការ​ចោទ​ប្រ កាន់​ជា​ផ្លូវការ​ហើយ សំណុំរឿង​បាន​ចាត់​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ឬ​មិន​ឃុំខ្លួន​ជនសង្ស័យ​ជា​ឆ័​ន្ទា​នុ​សិទ្ធិ​របស់​ចៅក្រម ។ ប៉ុន្តែ​ដោយពេល​វេលា​ល្ងាច​ពេក​ផុត​ម៉ោង​ការងារ​រដ្ឋបាល ជនសង្ស័យ​ទាំង​៥ នាក់ ត្រូវ​បាន​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្ញើ​ទៅ​សមត្ត​កិច្ច​នគរបាល​ខណ្ឌ​កំ​បូល​វិញ តម្រូវ​ដល់​ព្រឹក​ថ្ងៃ​០៨ ខែមករា ឲ្យ​នាំ​ទៅ​បន្ត​នីតិវិធី​ទៀត ។

សូម​រម្លឹក​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០២៤ តាម​បណ្តាញ​សង្គម បាន​ចែកចាយ​វី​ដេ​អូ​ដែល​បង្ហាញ​ពី​សកម្មភាព សិស្សសាលា​មួយ​ក្រុម បាន​ព្រួត​គ្នា​វាយ​សិស្ស​ស្រី​ម្នាក់ នៅ​ដី​វាល មួយ​កន្លែង ក្នុង​ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

តាម​រយៈ​វី​ដេ​អូ​នោះ​សិស្ស​ប្រុស​ម្នាក់​(​មាន​ច​រិ​ក​ជា​ស្រី​)​និង​បក្ខពួក ជា​សិស្ស​ស្រី​ម្នាក់​ទៀត បាន​ប្រើ​អំពើ​ហិង្សា វាយ​ទាត់​ធាក់​ទៅ​លើ​ក្មេង​ស្រី​វ័យ​ជំទង់​ដែល​ជា​គូទំនាស់ ខណៈ​ដើមចម​នៃ​រឿងរ៉ាវ​នោះ​មិន​ទាន់​ដឹង​ថា ផ្ដើម​ចេញពី​រឿង​អ្វី​ទេ ។ ពេល​នោះ​បុគ្គល​ច​រិ​ក​ជា​ស្រី​ហៅ​ថា Cherry បាន​សម្តែង​កាយវិការ​អួតអាង​ថា គេ​ជា​សិស្ស​ថ្នាក់​ទី​១១ នៃ​វិទ្យាល័យ​ហ៊ុន​សែន ចាក់​អង្រែ ។

ក្រោយ​បែកធ្លាយ​ខ្លិ​ប​វិ​ដេ​អូ​នោះ ក្រុម​សិស្ស​៤​នាក់​ទំនងជា​ដឹងខ្លួន បាន​ជិះ​ម៉ូតូ​រត់គេច​ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះ​សីហ​នុ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​បាន​ទាំង​យប់ នៅ​ចំណុច​រង្វង់​មូល​វាល​រេញ ស្ថិត​ក្នុងស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

សូម​រម្លឹក​ទៀត​ថា កន្លង​មក​ករណី​សិស្សសាលា​ប្រើ​អំពើ​ហិង្សា វាយ​លើ​សិស្សសាលា​ដូច​គ្នា ហើយ​ថត​វិ​ដេ​អូ​បង្ហោះ​ហ្វេ​ស​ប៊ុ​កបាន​កើតឡើង​យ៉ាង​ហោច​ណាស់​២.៣​ករណី​នៅ​រាជធានី​ភ្នំពេញ ។ ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៩ មាន​ករណី​ហិង្សា​បង្ក​ឡើង​ដោយ​ក្រុម​សិស្ស​ស្រី​៤​នាក់ ព្រួត​គ្នា​វាយ​លើ​សិស្ស​ស្រី​ម្នាក់ នៅ​វិទ្យាល័យ​ផ្សារ​ដើម​ថ្កូវ ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ បន្ទាប់​មក​ក៏​មានការ​ចែកចាយ​នូវ​វី​ដេ​អូ និង​រូបភាព​សិស្ស​ស្រី​មួយ​ក្រុម​ទៀត នៅ​វិទ្យាល័យ​បាក់​ទូក បាន​ព្រួត​គ្នា​វាយ​សិស្ស​ស្រី​ម្នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៣ ។

ករណី​សិស្ស​ស្រី​ព្រួត​គ្នា​វាយ​សិស្ស​ស្រី ដែល​រៀន​នៅ​ថ្នាក់​វិទ្យាល័យ គឺ​ត្រូវ​បាន​បក្ខពួក​ជន​បង្ក​ថត​វិ​ដេ​អូ​តាម​ទូរ​សព្ទ ហើយ យក​ទៅ​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ទើប​ធ្វើ​ឱ្យ​មាន​ប្រ​តិ កម្ម​ដូច្នេះ ។ ជា​លទ្ធផល​អាជ្ញាធរ និង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន ក្រុម​ជន​បង្ក និង​ហៅ អាណាព្យាបាល ឪពុក​ម្តាយ​របស់​សិស្ស​ស្រី និង​សិស្ស​រង​គ្រោះ​ទាំងនោះ ទៅ​សម្របសម្រួល​ដោះស្រាយ បង់​សំណង និង អប់រំ ណែនាំ ព្រមទាំង​ឲ្យ​ធ្វើ​កិច្ចសន្យា ។

ដោយ​យោង​ទៅ​លើ​ក្រុម​ជន​បង្ក ជា​សិស្សសាលា​កំពុង​នៅ​វ័យ​សិក្សា អនាគត​វែង​ឆ្ងាយ ភាគី​អាណាព្យាបាល​សិស្ស​ស្រី និង​សា​ម៉ី​ខ្លួន​រង​គ្រោះ ក៏​បាន​យោគយល់​សម្របសម្រួល​ដោះស្រាយ ដោយ​សន្តិវិធី ។ ក្រុម​សិស្ស​បង្ក​ដែល​ជា​អនីតិជន​អាយុ​ក្រោម​១៨ ឆ្នាំ ក៏​ត្រូវ​សមត្ថកិច្ច អប់រំ និង​ឲ្យ​ធ្វើ​កិច្ចសន្យា ហើយ​ឲ្យ​កែខ្លួន ជា​សិស្ស​ល្អ ត្រឡប់​ទៅ​ផ្ទះ ដើម្បី​ចូល​រៀន​ជា​ធម្មតា​វិញ ។ ចំណែក​ជន​បង្ក​ជា​ក្រុម Cherry ខាងលើ​នេះ មាន​អាយុ​លើ​១៨ ឆ្នាំ​ដូច្នោះ​ពួក​គាត់​សម​ល្មមទៅ​ដេក​ក្នុង​ពន្ធនាគារ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ